កែប ៖​លោក ញ៉​ន សិទ្ធ អតីត​អភិបាលរង​ខេត្ត​មណ្ឌល​គី​រី ត្រូវបាន​ប្រកាស​តែងតាំង​ជា​អភិបាលរង​ខេត្ត​កែប​ជំនួស​លោក ងិន ងិន​ដា ដែល​ត្រូវបាន​ផ្លាស់ផ្តូ​ទៅ​កាន់តំណែង​ជា​អភិបាលរង​ខេត្ត​តាកែ​វ​។​

​ពិធី​ប្រកាស​បានរៀបចំ​នៅ​សាលប្រជុំ​សាលាខេត្ត​កែប​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព ឯកឧត្តម​សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា រដ្ឋលេខា​ប្រចាំការ តំណាង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឯកឧត្តម អ៊ុក ថា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​

​ក្នុង​ឳ​កាស​នេះ​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​អបអរសាទរ ចំពោះ​លោក ញ៉​ន សិទ្ធ ដែល​ចូល​មក​កាន់​តំណែង​ជា​អភិបាលរង​ខេត្ត​កែប​។​ឯកឧត្តម​រំពឹងថា លោក ញ៉​ន សិទ្ធ នឹង​រួមចំណែក​សហការ សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ដើម្បី​ចូល​រួមចំណែក​ធ្វើឱ្យ​ការអនុវត្ត​ការងារ ក្នុង​ជួរ​គណៈ​អភិបាលខេត្ត​កាន់តែ​មាន​ប្រសិទ្ធភាព ជាពិសេស​ការលើកកម្ពស់​ការផ្ដល់ សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍ​ខេត្ត​កែប​ឳ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត​។​

​ចំណែក​ឯកឧត្តម​សន្តិ​បណ្ឌិត ម៉ៅ ច័ន្ទ​តារា រដ្ឋលេខា​ប្រចាំការ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​កែប អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កែប​ទាំងអស់ ដែល​បាន​រួម​សាមគ្គី​សហការគ្នា​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ឯកឧត្តម​ក៏បាន​បាន​ផ្ដាំផ្ញើ​លោក​អភិបាលរង​ថ្មី ដែល​ទើប​ទទួល​ការតែងតាំង​មុខតំណែង ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សាមគ្គីភាព​ផ្ទៃក្នុង និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​សហការ ចូលរួម​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត​កែប​ឳ្យ​មាន​ការរីកចម្រើន​បន្ថែ​ម​ទៀត​៕​