​កំពត​៖ ប្រជាពលរដ្ឋ​ក្មេង​ចាស់ ចំនួន​៤​នាក់ បាន​រក​របួស​ធ្ងន់​ស្រាល ត្រូវបាន​សាច់ញាតិ​ដឹកយក​ទៅ​សង្គ្រោះ​ព្យាបាល​ភ្លាមៗ សត្វ​គោ​២​ក្បាល​ក៏​រងរបួស ព្រមទាំង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​បាន​រង​ការខូចខាត ក្នុងករណី​បំផ្ទុះ​ថ្មភ្នំ របស់​ក្រុមហ៊ុន ម្សៅ​បៀក ស្ថិតនៅ​ភូមិ​ចក្រ​ខ្លី ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​។​

​បើ​យោង​តាម​សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​-​ឃុំ ខាងលើ​បានឲ្យដឹង​ថា​រឿង​បំផ្ទុះ​ថ្មភ្នំ​របស់​ក្រុមហ៊ុន​ម្សៅ​បៀក​ខាងលើ​នេះ​មិនមែន​កើតឡើង​ជា​លើក​ទី​១​នោះទេ ករណី​នេះ​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​អាជ្ញាធរ​មេត្តា​ជួយ​ទប់ស្កាត់​ករណី​បំផ្ទុះ​ថ្មភ្នំ​នៅ​ភូមិ​ចក្រ​ខ្លី ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​នេះ​ផង ។ ពីព្រោះថា បាន​ធ្វើឱ្យ​រង​ផលប៉ះពាល់​ជា​ខ្លាំង​ដល់​លំនៅដ្ឋាន​ផ្ទះ​ពួកគាត់ ក៏ដូចជា​អាយុជីវិត​មនុស្ស​និង​សត្វពាហនៈ ព្រោះ​រឿង​នេះ​ជា​រឿង​ដ៏​ដែលៗ​កើតមាន​ជា​យូរ​មក​ហើយ​។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ករណីនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៤​កន្លងទៅ ហេតុ​ការ​នេះ​ទី​១. ការ​បំផ្ទុះ​នេះ​គឺ​ផលប៉ះពាល​ធ្វើអោយ​ខូចខាត​ជា​ខ្លាំង​ដល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ផ្ទះ​រង​នូវ​ការ​បាក់បែក​ស្ទើរ​ទាំងស្រុង ក៏​ដូច​ជា​ទ្រព្យសម្បត្តិ​ដូចជា​ពាងទឹក មាន​របស់របរ​និង​វត្ថុ​ផ្សេងៗ​។ ទី​២. រង​ផលប៉ះពាល់​សំខាន់​បំផុត​គឺ​ទៅលើ​អាយុជីវិត និង​បង្ក​អោយ​រង​របួស​ទៅ​លើ​ក្មេង​ទើបតែ​មាន​អាយុ​០៥​ឆ្នាំ រងរបួស​ធ្លុះ​ក្បាល​០២​កន្លែង និង​ប៉ះពាល់​ទៅ​ដល់​ខួរក្បាល​ធ្ងន់ធ្ងរ និង​បង្ក​ឱ្យ​បុរស​ម្នាក់​រងរបួស​ឆ្អឹងជំនី​ម្ខាង ហើយ​និង​ស្មា​ផងដែរ​។​

​បើ​តាម​ការ​បញ្ជាក់បន្ថែម​ថា​គឺ​បង្កឡើង​ដោយ​ក្រុមហ៊ុន ម្សៅ​បៀក ដោយ​មាន​ឈ្មោះ លី​គឹម​វុន ជា​ម្ចាស់​ក្រុមហ៊ុន ហើយ​ការ​បំផ្ទុះ​នេះ​មាន​រយៈ​ច្រើន​ឆ្នាំ​ណាស់​ហើយៗ​ប្រជាពលរដ្ឋ​ក៏​មាន​ការប្ដឹង​ទៅ​ដល់​អាជ្ញាធរ​ឃុំ​/​ស្រុក​/​ខេត្ត ផងដែរ​តែ​មិនទាន​មាន​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​។​

​ករណី​ក្រុម​ហ៊​ន​បំផ្ទុះ​ថ្មភ្នំ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​រងរបួស​ខាងលើនេះ លោក នូ ចិន្តា អភិបាល​ស្រុក​បន្ទាយមាស បានឲ្យដឹងថា លោក​បាន​ហៅ​ម្ចាស់​ក្រុមហ៊ុន​មក ចំណែកឯ​អ្នក​រង​ផលប៉ះពាល់ ឥឡូវ​ខាង​អាជ្ញាធរ​បាន​ឲ្យ​បញ្ជូន​ទៅ​ប​ន្ទីរ​ពេទ្យ​អស់ហើយ​។​

​លោក​បាន​បន្តទៀតថា ខ្ញុំ​បាន​ហៅ​ខាង​ក្រុមហ៊ុន​មក​ដើម្បី​ជជែក​គ្នា​ជាមួយ​ក្រុមហ៊ុន ព្រោះ​ខាង​ក្រុមហ៊ុន​គេ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ តែ​លោក​មិនដឹង​ថា​ក្រុមហ៊ុន​ដែល​បាន​បំផ្ទុះ​ថ្មភ្នំ​នោះ​មិនដឹង​ឈ្មោះ​ក្រុមហ៊ុន អ្វី​ទេ​។​