​នា​ព្រឹក​ថ្ងៃទី​១១ ខែវិចិ្ឆកា ឆ្នាំ​២០២៤ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល (​ខេត្ត​កែប​) ដែល​មាន​ប្រវែង​សរុប ១២ ៦៤៥​ម៉ែត្រ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក ANTHONY GILL តំណាង​ធនាគា​អភិវឌ្ឍន៍អាស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​វត្តមាន​របស់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា ឧ​ញ៉ា ភ្ញៀវ​កិតិ្ត​យសជាតិ​-​អន្តរជាតិ ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកគ្រូ អ្នកគ្រូ ប្អូនៗ​សិក្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ​ផងដែរ​។

​ថ្លែង​ក្នុង​អង្គពិធី ឯកឧត្តម​រដ្ឋមន្ត្រី បាន អរគុណ​ជូន​ដល់ ធនាគារ​អភិវឌ្ឍន៍អាស៊ី ដែល​កន្លងមក និង​បច្ចុប្បន្ន តែងតែ​បាន​គិតគូរ និង​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការ​ផ្តល់​ឥណទាន​សម្បទា​ន ជំនួយឥតសំណង និង​ជំនួយ​បច្ចេកទេស​ជា​បន្តបន្ទាប់ ព្រមទាំង​ការគាំទ្រ​នានា​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ និង​រីកចម្រើន​បន្ថែម​ទៀត ជា​ពិសេស​បាន​ជួយ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ការសាងសង់​ប្រព័ន្ធ​លូ​ចម្រោះ​សម្អាត​ទឹក​កខ្វក់​និង​ស្ថានីយ​បូមទឹក ការសាងសង់ ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ការសាងសង់​ទីតាំង​កែច្នៃ​សំរាម និង​ការសាងសង់​ទីលាន​ទុកដាក់​សំរាម នៅតាម​ទីប្រជុំជន​និង​ក្រុង​ក្នុង​បណ្ដា​ខេត្ត​សំខាន់ៗ រួម​ទាំង​ការរៀបចំ​ផែនការមេ ការកសាង​សមត្ថភាព និង​ការសិក្សា​គម្រោង​ជាច្រើន​ទៀត​ផង​ដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង ពី​សារប្រយោជន៍​នៃ​វិថី​នេះ​ដែល​បាន និង​កំពុង​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ប្រមាណ​ជាង ៦ ០០០​គ្រួសារ ក្នុងការ​ធ្វើ​ចរាចរណ៍​ដឹកជញ្ជូន និង​ការធ្វើដំណើរ​ផ្សេងៗ​បាន​ឆាប់រហ័ស និង​មាន​សុវត្ថិភាព ជា​ពិសេស​ជួយ​ទាក់ទាញ​សក្តានុពល​ទេសចរណ៍ និង​ជំរុញ​ការអភិវឌ្ឍ​ផ្សេងៗ​នៅតាម​តំបន់ឆ្នេរ​មាត់សមុទ្រ​ទាំងមូល​ឱ្យ​កាន់តែ​រីកចម្រើន និង​ល្អប្រសើរ​ឡើង​បន្ថែមទៀត​។ វិថី​នេះ​ក៏​បាន​និង​កំពុង​ដើរ​តួនាទី​ជា​ខ្សែ​ផ្លូវ​លើក​សម្រស់​ទេសចរណ៍​ខេត្ត​កែប​ឱ្យ​កាន់តែ​ស្រស់ស្អាត និង​មាន​របៀបរៀបរយ តាមរយៈ​ការបង្កើតឱ្យមាន​ចំណតរថយន្ត ផ្លូវ​ជិះ​កង់ និង​ផ្លូវ​ថ្មើរជើង​សម្រាប់​ការដើរ​កម្សាន្តរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​នានា​។ បន្ថែម​ពី​នេះ វិថី​នេះ ក៏​ជា​ខ្សែ​ផ្លូវ​ត​ភ្ជាប់​ពី​ក្រុងកែប​ទៅកាន់​តំបន់​សហគមន៍​ទេសចរណ៍​និង​នេសាទ​នៅក្នុង​ឃុំ​អង្កោល និង​លាតសន្ធឹង​ឆ្លងកាត់​តំបន់កសិកម្ម តំបន់​ស្រែអំបិល តំបន់​ព្រៃកោងកាង និង​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ខេត្ត​លេខ​១៣៣២ ក្នុង​ទិសដៅ​ទៅ​មក រវាង​ស្រុក​ដំណាក់​ចង្អើរ និង​ច្រក​លក ខេត្ត​កំពត​(​ព្រំដែន​កម្ពុជា​-​វៀតណាម​) រួម​ទាំង​ត​ភ្ជាប់​ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​ផ្លូវ​មួយចំនួន​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប ដើម្បី​ភ្ជាប់​ទៅ​កាន់​តំបន់​ទីប្រជុំជន តំបន់​ភូមិឋាន និង​តំបន់​ផ្សេងៗ​ទៀត​នៅក្នុង​ខេត្ត​កែប​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គម្រោង​សាងសង់​វិថី​តេជោ​សន្តិភាព​ឆ្នេរ​អង្កោល មាន​ប្រវែង​សរុប ១២ ៦៤៥​ម៉ែត្រ ស្ថិតនៅ​ភូមិ​កែប និង​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប គឺជា​អនុ​គម្រោង​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកប​ដោយ​បរិយាប័​ន្នក្នុង​មហាអនុតំបន់មេគ​ង្គ ជំហាន​ទី​២ ដោយ​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ២៤​ខែ ចាប់ផ្តើម​ក្នុង​ខែ​មករា ឆ្នាំ​២០២២ និង​បញ្ចប់​ក្នុង​ខែ​មករា ឆ្នាំ​២០២៤ ដោយ​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ១០​លាន​ដុល្លារ​អាម៉េរិក ដែល​ជា​កម្ចី​ឥណទាន​សម្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​ថវិកាបដិភាគ​មួយចំនួន​របស់​រាជរដ្ឋាភិបាល​សម្រាប់​ការដោះស្រាយ​ផល​ប៉ះពាល់ និង​ពន្ធអាករ​ផ្សេងៗ​។ គម្រោង​នេះ​ត្រូវ​បាន​ចាក់​ក្រាល​បេតុង​កៅស៊ូ​ប្រភេទ​AC មាន​កម្រាស់ ១០​សង់ទីម៉ែត្រ មាន​ទទឹង ៥,៥​ម៉ែត្រ សម្រាប់​ផ្លូវ​ឯកទិស និង​ទទឹង ១០​ម៉ែត្រ សម្រាប់​ផ្លូវ​ដែលមាន ២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​) និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ​មាន​ជាអាទិ៍ សាងសង់​រង្វង់​មូល ១​កន្លែង ស្ថិតនៅ​ទីតាំង​ឆ្នេរ​អង្កោល សាងសង់​ផ្លូវ​ជិះ​កង់ និង​ផ្លូវ​សម្រាប់​ថ្មើរជើង​, សាងសង់​លូ​មូល​ប្រភេទ​បេតុង​សម្រាប់​រំដោះ​ទឹកភ្លៀង​កាត់​ទទឹង​ផ្លូវ​ចំនួន ២៨​កន្លែង​, លូ​ប្រអប់​ប្រភេទ​បេតុង​សម្រាប់​រំដោះ​ទឹកភ្លៀង​កាត់​ទទឹង​ផ្លូវ​ចំនួន ១២​កន្លែង​, និង​លូ​អ៊ុយ​ប្រភេទ​បេតុង​ចំនួន ១​ខ្សែ ប្រវែង ១ ១៨២​ម៉ែត្រ រួម​ជាមួយនឹង​ការបំពាក់​ផ្លាកសញ្ញា​ចរាច​រណ៍ គំនូស​ចរាចរណ៍ និង​បង្គោល​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ​ចំនួន ១៦៤​ដើម ផងដែរ​៕