​ភ្នំពេញៈ​កាលពី​ថ្ងៃ​អង្គារ ៣ កើត ខែ​មិគសិរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​៣​ខែ​ធ្នូ​ឆ្នាំ​២០២៤ សមាគម​សារព័ត៌មាន​អឹម​អេស​ជ AEMSJ បាន​ធ្វើ​ពិធី​ចុះ អនុស្សារណៈ យោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ស្តីពី​កិច្ច​សហ ប្រតិបត្តិការ ជំរុញ​និង​គាំទ្រ​លើ​សកម្មភាព​ការងារ​អប់រំ​បណ្តុះបណ្តាល ចំណេះដឹង ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ។​

​ពិធី​ចុះ​អនុស្សារណៈ​យោគយល់​នេះ​ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព​លោក​បណ្ឌិត​ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន អេឡិចត្រូនិច អឹម អេស ជេ និង​លោក ជិន តា​រ៉ា នាយក​វិទ្យាស្ថាន បច្ចេកទេស ឧស្សាហកម្ម ព្រមទាំង​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​នៃ​ស្ថាប័ន​ទាំង​ពីរ​ខាងលើ​នេះ​ផង​ដែរ ។​

​គួរបញ្ជាក់​ថា​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​នេះ​មាន​គោលបំណង​បង្កើត​កិច្ច​សហ ប្រតិបត្តិការ ជំរុញ​និង​គាំទ្រ​លើ​សកម្មភាព​ការងារ​អប់រំ​បណ្តុះបណ្តាល ចំណេះដឹង ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ស្របតាម​បេសកកម្ម​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ក្នុងនោះ​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​រួម​មាន​
​ទី​១. ទទួល បាន​ការបណ្តុះបណ្តាល​ប​ច្ចេក​ទេស និង​វិជ្ជាជីវៈ ជូន​សមាគម​អ្នកសារព័ត៌មាន និង​សមាគម​កីឡាប្រដាល់​កម្ពុជា នូវ ជំនាញ​ពិតប្រាកដ ។​
​ទី​២. ផ្តល់​គ្រូឧទ្ទេស​ដើម្បី ចែករំលែក​ចំណេះដឹង និង​បទ ពិសោធន៍ ក្នុង​វគ្គ​បណ្តុះបណ្តាល លើ​ជំនាញ​ពាក់ ព័ន្ធ តាម​តម្រូវការ​ចាំបាច់
​ទី​៣. សហការ​ក្នុង​ការ ផ្ស​ព្វ ផ្សាយ ឱ្យបាន​ទូលំទូលាយ ស្តីពី ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ជាពិសេស​កម្មវិធី​បណ្តុះ បណ្តាល ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មក ពី គ្រួសារ​ក្រីក្រ និង​គ្រួសារ ងាយ​រង ហានិភ័យ ដែល​មាន​គោលដៅ​១​លាន​៥​សែន​នាក់ (​កម្រិត​សញ្ញាបត្រ បច្ចេកទេស និង​វិជ្ជាជីវៈ​១) ជាពិសេស បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ជូន អ្នក សារព័ត៌មាន និង កីឡាករ​ប្រដាល់ ។

​ហើយ​អ្វី​ដែល​សំខាន់​នោះ​សហការ​ក្នុង​ការបញ្ជ្រៀប​ព័ត៌មាន និង​ផ្សព្វផ្សាយ គ្រប់​រូបភាព ពី​ការ បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង បច្ចេកទេស ដល់​យុវជន មកពី គ្រួសារ​ក្រីក្រ និង គ្រួសារ​ងាយ​រង​ហានិភ័យ ឱ្យ​បាន​ផុលផុស​ដល់​សាធារណជន សហគមន៍​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​នានា ក៏ដូចជា​បង្កើត​ស្តត​ផ្សព្វផ្សាយ និង​ជ្រើសរើស កីឡាករ​ប្រដាល់​ធ្វើ​ជា​ទូត​សុ​ឆន្ទៈ ដើម្បី​ជំរុញ​ការបង្កើន​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំ ទូលាយ ជ្រួតជ្រាប​ដល់​សាធារណជន​គ្រប់​ស្រទាប់វណ្ណៈ​ផងដែរ ។​