(​កំពត​)​នៅ​ថ្ងៃ​ទី ២៣ ខែកក្កដា​ឆ្នាំ​២០២៤​នេះ​លោក សំ បុិច មេឃុំ​ត្រពាំង​ព្រីង​បាន​ប្រាប់​ឲ្យដឹងថា​ផ្លូវ​បេតុង​ចាប់ពី​ក្បាលរ​មាស​ទៅដល់​ចក្រី​ទីង​មាន​ប្រវែង​ជាង ១១ គីឡូម៉ែត្រ នេះ​ឆ្លងកាត់​ឃុំ​ចំនួន ៣ ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​មួយ​ខ្សែ​ក្នុងស្រុក​ទឹកឈូ ចាប់ពី​ចំណុច​ស្ពាន​ក្បាល​រមាស ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ ៣ នៅត្រង់​ចំណុច​ចក្រី​ទីង ខេត្ត​កំពត បានបង្ហា​ញក្តី​ត្រេកអរ​យ៉ាងខ្លាំង ក្រោយ​ពេល​ឃើញ​ផ្លូវ​បេតុង​បាន​លេចចេញ​ជា​រូបរាង​ជា​បណ្តើរៗ បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ដំណើរ និង​ការប្រកប​មុខរប​ររ​ក​ស៊ី​ប្រចាំថ្ងៃ​ដោយ​ពួកគាត់​ក៏​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ និង​ជំនាញ​គ្រប់​លំដាប់ថ្នាក់​ផងដែរ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បុស្ស​ត្របែក ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​បង្ហាញ​ទឹកចិត្ត​ត្រេកអរ​យ៉ាងខ្លាំង ពេល​បាន​ឃើញ​ផ្លូវ​មុខ​ផ្ទះ​របស់​ខ្លួន​ត្រូវបាន​ស្ថាបនា​ជា​ផ្លូវ​បេតុង​បាន​រួចរាល់​នៅ​ថ្ងៃ​ខាង​មុខ និង​កន្លែង​ផ្សេង​ទៀត​កំពុង​ពន្លឿន​ការស្ថាបនា​បន្តបន្ទាប់​ផងដែរ​។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ផ្លូវ​នេះ​ពីមុន​ជា​ផ្លូវលំ ហើយ​ក្រោយៗ​មក​ទៀត​បាន​ធ្វើ​ជា​ផ្លូវ​ក្រាល​ក្រួស​ក្រហម ខែប្រាំង​ដី​ហុយ ខែវស្សា​បែក​ភក់ រអិល ពិបាក​ក្នុងការ​ធ្វើ​ដំណើរ ក្មេងៗ​សិស្សសាលា​មិនសូវ​មាន​សម្លៀកបំពាក់​ស្អាតបាត​សមរម្យ​នោះទេ​។​

​ឥឡូវនេះ​បាន​អាជ្ញាធរ​ធ្វើ​ជា​ផ្លូវ​បេតុង លែង​ពិបាក​ដូច​មុន​ទៀត​ហើយ ការធ្វើដំណើរ និង​ការលក់ដូរ​រកស៊ី​ប្រចាំថ្ងៃ​កាន់តែ​មាន​ភាពល្អប្រសើរ ជាពិសេស​អាច​ទាក់ទាញ​អ្នក​ទេសចរណ៍​មកលេង​ភ្នំ​ឈ្ងោក និង​ភ្នំ​សិ​ដាឱន​(​ភ្នំ​ក្បាល​រមាស​)​កាន់តែ​ច្រើន​ជាង​មុន​។​

​លោក សំ បុិច មេឃុំ​ត្រពាំង​ព្រីង​បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រី​ជំនាញ ជា​ពិសេស​អាជ្ញាធរ​ស្រុក​ទឹក​ឈូក ដែល​តែងតែ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ និង​គៀងគរ​បាន​ផ្តល់​ផ្លូវ​ល្អ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​ធ្វើដំណើរ​បាន​ជ្រួល​ទៅ​ថ្ងៃ​ខាង​មុខ​។​

​លោក ហ៊ សូរិន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កំពត បានឲ្យដឹងថា ផ្លូវ​ពី​ក្បាលរ​មាស​ទៅ​ចក្រី​ទីង​មាន​ប្រវែង ១១ ៣៤៥ ម៉ែត្រ ទទួល​ស្ថាបនា​ដោយ​ក្រុមហ៊ុន​បន្ទាយស្រី​។​

​ផ្លូវ​នេះ​ធ្វើ​ពី​បេតុង​ចេញពី​ក្បាលរ​មាស​ប្រវែង ៦ ២៤៣ ម៉ែត្រ និង​ផ្លូវ​កៅស៊ូ DBST= ៥ ១០២ ម៉ែត្រ នា​បច្ចុប្បន្ន​នេះ​លទ្ធផល​នៃ​ការសាងសង់​សម្រេច​បាន​រង្វង់​៥២ ដោយ​ក្រុមការងារ​កំពុង​សម្រុក​ធ្វើ​កំណាត់​ផ្លូវ​បេតុង​ឲ្យ​ហើយ​មុន​។​

​លោក សំ បុិច មេឃុំ​ត្រពាំង​ព្រីង​បានលើកឡើង​ឱ្យដឹងថា​ដោយសារ​លោក អ៊ឹម ច័​ន្ច​សោធន អភិបាលស្រុក​ទឹកឈូ បាន​យកចិត្តទុកដាក់​និង​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទើប​ទទួលបាន ផ្លូវ​មួយ​ខ្សែ​នេះ​វា​បាន​បម្រើ​ផលប្រយោជន៍​ឲ្យ​ការធ្វើដំណើរ និង​ដឹកជញ្ជូន​របស់​ប្រជា​កសិផល​បងប្អូន​ប្រជាពលរដ្ឋ​ផង និង​ជា​ផ្លូវ​ត​ភ្ជាប់​តំបន់​ទេសចរណ៍​របស់​ស្រុក​ទឹកឈូ​ផង​។​

​លោក សំ បុិច មេឃុំ​ត្រពាំង​ព្រីង​បាន​ថ្លែងអំណរគុណ​ដល់ គម្រោង​គាំទ្រ​និរន្តរភាព​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​ដើម្បី​ទីផ្សារ​កសិករ និង​ពាណិជ្ជ​ប​នីយកម្ម​កសិកម្ម ហៅ​កាត់​ថា សម្បត្តិ​(SAAMBAT) បាន​ផ្តល់​ផ្លូវ​១​ខ្សែ​នេះ និង​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត នៅក្នុង​ស្រុក​ទឹកឈូ​ទាំងមូល ដែល​ជួយ​ជំរុញ​ដល់​ជីវភាព​របស់​ពលរដ្ឋ ក៏ដូចជា​លើកកម្ពស់​ដល់​វិស័យ​ទេ​ចរណ៍​របស់​ស្រុក ក៏​ដូចជា​ខេត្ត​កំពត​ផងដែរ​។​( មករា​,)