​រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០២៤ នេះ កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ​កំបូល ដឹកនាំ​ដោយ​លោក គង់ ចាន់​សុភា​រី អភិបាលរងខណ្ឌ​កំបូល និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ (​ឡូតូ​) ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ក្នុងនោះ​មាន​ម្នាក់​ជា​មន្ត្រី​ប៉េ​អុឹម​ក្រុង ដែល​ពាក់​ពន្ធ និង​ការបើក​ល្បែង (​ឡូតូ​) ស៊ីសង​ខុសច្បាប់​នេះ ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ស្រី​ប្រុស​ទាំង​២​នាក់​មាន​៖ ទី​១.​ឈ្មោះ ហួន ឌី​ម៉ូ​វ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​មន្ត្រីប៉េអិម​ក្រុង ស្នាក់នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​, ទី​២.​ឈ្មោះ ម៉ម សោភា ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​វត្ថុតាង​ពាក់ព័ន្ធ​ល្បែង​សុីសង​រួមមាន ៖ ១.​កុំព្យូទ័រ មួយ ដុំ​wifi មួយ​ដុំ ,២.​ម៉ាស៊ីន ឆ្នោត​ឡូតូ​មួយ​, និង​៣.​ម៉ូនីទ័រ​តូច ធំ​មួយ​ឈុត​។​

​ប្រភព​ពត៌មាន​បានឲ្យដឹងថា ៖ ឈ្មោះ ហួន ឌី​ម៉ូ​វ ជា​មន្ត្រីប៉េអិម​ក្រុង រូប​នេះ​គឺ​បានធ្វើ​សកម្មភាព បើក​ទីតាំង​ល្បែងស៊ីសង ជាច្រើន​ទីតាំង​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយចំនួន ដោយ​អាង​ខ្លួន​ជា​មន្ត្រីប៉េអិម គ្មាន​អ្នកណា ហ៊ាន​បង្ក្រាប​ឡើយ តែ​នេះ​ប្រហែល​ជា​អស់លក្ខណ៍​ហើយ​។​

​ប្រជាពលរដ្ឋ​សំណូមពរ​ថ្នាក់ដឹកនាំ ត្រូវមាន​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​បុគ្គល​រូបនេះ ដោយ​គ្មាន​ការលេី​ក​លែងឡេ​ី​យ កុំអោយ​ខូច​មន្ត្រី​ល្អៗ​ដែល​លោក​ស្មោះត្រង់​បំរេ​ី​ជាតិ និង​រាជរដ្ឋាភិបាល​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​២​នាក់​នេះ រួម​ទាំង​វត្ថុតាង ត្រូវបាន​នាំយក​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កន្ទោក ហើយ​បន្ត​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល ក្នុង​ការសាកសួរ​បន្ត​និង​បន្ត​និតិ​វិធី​ច្បាប់​៕