កែប​៖ ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ចុះ​ពិនិត្យ ដំណើរការ​សាងសង់​ជួសជុល​ផ្លូវ លេខ​១៣៣៣ ចាប់​ពី​រង្វង់​មូល​នាង​គង់​ហីង ភ្ជាប់​មក​ផ្លូវជាតិ​លេខ​៣៣ ត្រង់​ចំណុច​ខាងកើត វិទ្យាល័យ​បុនរ៉ានី ហ៊ុន​សែន ចំការ​ដូង ។ ក្នុង​ដំណើ​ចុះ​ពិនិត្យ​នេះ ឯកឧត្តម​បណ្ឌិត អភិបាល​ខេត្ត​ក៏​បាន ដឹកនាំ​មន្ត្រី​រាជការ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ ដាំ​កូន​ក្ងោក​លំអរ​សងខាង​ផ្លូវ​ត្រង់​ចំណុច​អូ​ក្តូង ផ្លូវបំបែក​ភូមិ អន្ទង់​សរ ស្ថិតនៅ​ភូមិ​អន្ទង់​សរ ឃុំ​ពងទឹក ស្រុក ដំណាក់​ចង្អើរ ខេត្ត​កែប​។

​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ធ្វើ​របាយការណ៍​បញ្ជាក់ថា កំណាត់​ផ្លូវ​១៣៣៣​នេះ ចាប់ផ្តើម​ដំណើ​ការជួស​ជុស ចាក់​កៅស៊ូ​DBST ចាប់ពី​ឆ្នាំ​២០១៧ ដោយ​ធ្វើ​ការជួសជុល​ជា​កំណាត់ៗ​ជា​រៀងរាល់ឆ្នាំ មកដល់​ពេលនេះ​បាន​ប្រមាណ​៨​គីឡូម៉ែត្រ​ហើយ ដោយឡែក​នៅសល់​៣​គឺ​ឡូ​ម៉ែត្រ​ទៀត ដែល​គ្រោង​នឹង​ជួសជុល​បង្ហើយ​នៅ​ឆ្នាំ​២០២៥ ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៣៣ ។ លោក​ប្រធាន​មន្ទីរ បន្ថែម​ថា​សម្រាប់ កំណាត់​ផ្លូវ​ដែល​បាន​សាងសង់​រួច មន្ទីរ​បាន​បំពាក់​នូវ​ស្លាក​សញ្ញា​ចរាចរណ៍ សញ្ញា​នាំ​ផ្លូវ រួមទាំង សំណង់​សិល្បះការ្យ​អម ជាច្រើន​កន្លែង រួម​ទាំង​ប្រឡាយ​រំដោះ​ទឹក​ប្រវែង​ជាង​៣០០០​ម៉ែត្រ ផងដែរ​។​

​មានប្រសាសន៍​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​នេះ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជានិច្ចកាល សម្តេច​តែង​គិតគូរ​ចំពោះ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី​។ ក្នុងនោះដែរ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត ក៏​បាន​សំដែង​នូវ​អំណរ​សាទរ ចំពោះ​សមិទ្ធផល​ផ្លូវ​កៅស៊ូ ដ៏​ថ្មីស្រឡាង ជា​ចំណងដៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ ចំការចេក ភូមិ​ចំការ​បី និង​ភូមិ​អន្ទង់​សរ បើទោះបី​ពុំទាន់​ហើយ​ជា​ស្ថាពរ តែ​ក៏​បាន​រួម ចំណែក​យ៉ាង​សំខាន់​ក្នុងការ​សម្រួស​ដល់​ការធ្វើដំណើរ ដឹកជញ្ជូន​កសិផល​ម​កាន់​ទីផ្សារ ការធ្វើដំណើរ​ទៅ​សាលារៀន ឬ​មន្ទីរពេទ្យ​កាន់តែ​ងាយស្រួល​ជាពិសេស ជាស​សៃ​ឈាមត​ភ្ជាប់ វិស័យ​ទេសចរណ៍ ឆ្នេរសមុទ្រ មក​កាន់​តំបន់​អេកូ​ទេសចរណ៍ និង​ក​សិ​ទេសចរណ៍ ដ៏​សំខាន់​នៃ​តំបន់ ភ្នំ​វល្លិ៍​នេះ ដែល​វា​នឹង​ជួយ​លើកស្ទួយ​សេដ្ឋកិច្ច និង​កំរិតជីវភាព​រស់នៅរ​បស់​បងប្អូន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ ជាមួយគ្នា​នេះ​ឯកឧត្តម អភិបាល​ក៏បាន​ជម្រុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​ដើមឈើ​ដែល​បាន​ដាំ​អម​សងខាង​ផ្លូវ ជួលជុល​ដាំ​បន្ថែម នៅតាម​ផ្ទះ និង​ទី សាធារណៈ​ផ្សេងៗ ដើម្បី​បង្កើត​គម្រប​បៃតង​គ្រប់​រដូវ​កាល ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ មក​សំរាកលំហែ​កម្សាន្ត​នៅ​ខេត្ត​កែប អោយ​កាន់តែ​ច្រើនឡើង​ថែម​ទៀត​។ ក្នុងឱកាស​នោះ​ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត​ក៏​បាន​ផ្តល់ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍​កំដរ​ដៃ ជូន​បងប្អូន​ប្រជាពលរដ្ឋ នូវ​ក្រ​ម៉ា​ម្នាក់​មួយ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕
​អត្ថបទ​៖ លោក ជិន សុ​ផុន មន្ទីរ​ព័ត៌មាន​ខេត្ត​កែប​