ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ត្រូវបាន​ធ្វើឡើង​ជា​បន្តបន្ទាប់ ចាប់តាំងពី​ឯកឧត្តម ម៉ៅ ធនិន មក​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពត ដែល​គិត​មកដល់ពេលនេះ​សំណុំរឿង​ជិត ៣​ពាន់​ករណី​ត្រូវបាន​ដោះស្រាយ​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រយ​លួ​យ​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​ឯកឧត្តម​អភិបាល​ខេត្ត​កំពត ដែល​បាន​ខិតខំ​ដោះស្រាយ​ដោយ​មិន​មាន​ការរារែក និង​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ យុត្ត​ធម៌ សាក្សី និង​ភស្តុតាង​។​

​នៅ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៤ អាជ្ញាធរ​ខេត្ត​កំពត​បា​ន​បើក​វេទិការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ឯកឧត្តម តា​ក ហាប់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ដោយ​ផ្ទាល់​ពី​សំណាក់ លោកស្រី អ៊ូ ស៊ីថា ឧបការី​អង្គភាព​ប្រឆាំង​អំពើពុករលួយ តំណាង​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ រួម​ជាមួយ​មន្ត្រី​ជំនាញ អាជ្ញាធរ​ពាក់ព័ន្ធ នៅ​សាល​មហាជន​សាលាខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ​ដែរ លោកស្រី អ៊ូ ស៊ីថា ឧបការី​អង្គភាព​ប្រឆាំង​អំពើពុករលួយ តំណាង​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ពាំនាំ​មក​នូវ​ការកោតសរសើរ​ពី​សំណាក់​ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ចំពោះ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដែល​តែងតែ​ដោះស្រាយ​រក​ភាពយុត្តិធម៌​ជូន​ប្រជាពលរដ្ឋ មិន​ថា​មាន​ឬ​ក្រ ឋានៈ​តូច​ឬ​ធំ ហើយ​ការដោះស្រាយ​លើ​សំណុំរឿង​មួយចំនួន​គឺ​មាន​ភាពល្អប្រសើ​ជាង​ប្រព័ន្ធតុលាការ​។ ជាមួយគ្នានេះដែរ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ទេសរដ្ឋមន្ត្រី ក៏​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​នូវ​គុណសម្បត្តិ​របស់​ឯកឧត្តម​អភិបាលខេត្ត ដែល​ជា​អភិបាលខេត្ត​ដំបូងបង្អស់​ដែល​មាន​ភាពក្លាហាន​ប្រឈម​ក្នុង​ការដោះស្រាយ​ទំនាស់​ដីធ្លី​ដែល​ជា​បញ្ហា​ស្មុគស្មាញ ហើយ​ធ្វើ​ការដោះស្រាយ​ដោយ​មិន​មាន​ការរារែក និង​គេចវេះ​។​

​លោកស្រី​ឧបការី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានបញ្ជាក់​ថា ការចូលរួម​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នាពេលនេះ ក្នុងនាម​ជា​សេនាធិការ​ពិសេស​ជូន​ឯកឧត្តម​អភិបាលខេត្ត ដើម្បី​សម្រេចបាន​នូវ​ជោគជ័យ​ក្នុង​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​។ លោកស្រី​បាន​បន្តថា ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ក៏ពិតមែន តែ​ការដោះស្រាយ​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត គឺជា​ការដោះស្រាយ​ដោយ​ផ្អែក​ទៅ​លើ​គោលការណ៍​ច្បាប់ យុត្ត​ធម៌ សាក្សី និង​ភស្តុតាង​។​

​ក្នុង​រយៈពេល​ជិត ៣​ឆ្នាំ​មកនេះ ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បា​ន​ជិត ៣​ពាន់​ករណី ដែល​ការដោះស្រាយ​ខ្លះ​ត្រូវបាន​ចុះ​ទៅ​ដោះស្រាយ​ដល់​មូលដ្ឋាន​ក្រុង​-​ស្រុក​ផ្ទាល់​ដោយ​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ជា​គូទំនាស់ ចាស់ព្រឹទ្ធាចារ្យ អាជ្ញាធរ​ដែនដី ពិសេស​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​។ ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ក៏​ត្រូវបាន​ទទួលស្គាល់ និង​ជំរុញ​ឱ្យ​បន្ត​ការដោះស្រាយ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវបាន​សាទរ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ផងដែរ​។ សូមបញ្ជាក់​ថា​សម្រាប់​ថ្ងៃ​នេះ អាជ្ញាធរ​ខេត្ត​កំពត​បា​ន​លើកយក​ករណី​ទំនាស់​ចំនួន ១១​ករណី​មក​ធ្វើ​ការដោះស្រាយ ដែល​អាច​នឹង​ប្រើប្រាស់​ពេលវេលា​ពេញ​មួយ​ថ្ងៃ​សម្រាប់​ការដោះស្រាយ​បញ្ចប់​៕​