​កែប​៖ ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ មន្ត្រី​បុគ្គលិក​មណ្ឌល​សុខភាព​អង្កោល អភិបាលខេត្ត​កែប បាន​ណែនាំ​ដល់​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​ប្រធាន​អង្គភាព​សាមី ត្រូវ​ត្រៀម​លក្ខណៈ​អោយ​បាន​រួចរាល់ ដើម្បី​ចូលរួម​ប្រឡងប្រណាំង​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​នាពេលខាងមុខ ដើម្បី​ឈាន​ទៅ​ទទួលបាន​ជ័យលាភី​ពី​ថ្នាក់ដឹកនាំ​។

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប មានប្រសាសន៍​នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៤​នេះ ថា កន្លង​ទៅ​ខេត្ត​កែប​ធ្លាប់​ទទួលបាន​នូវ​ជ័យលាភី​ជា​បន្តបន្ទាប់​ក្នុង​ការប្រឡងប្រណាំង​ផ្សេងៗ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​អន្តរជាតិ លើ​វិស័យ​សំខាន់ៗ​ជាពិសេស​វិស័យ​ទេសចរណ៍ ក្នុង​នោះ​ចំពោះ​ការប្រឡងប្រណាំង​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ កាលពីពេល​កន្លង​ទៅ​សម្រាប់​វិស័យ​សុខាភិបាល ខេត្ត​កែប​ក៏​ធ្លាប់​ទ​ទូល​បាន​ចំណាត់ថ្នាក់​លេខ​៥​រួច​ហើយ​ដែរ តែ​ដើម្បី​ឈាន​ទៅ​ដណ្តើម​យក​ចំណាត់​ថ្នាក់​អោយ​កាន់តែ​ល្អ​ថែម​ទៀត​នោះ ប្រធាន​មន្ទីរ​សុខាភិបាល ដែល​ជា​អង្គភាព​សាមី ត្រូវ​ត្រៀម​លក្ខណៈ​អោយបាន​រៀបរយ ក្នុង​ការឈាន​ទៅ​សម្រេច​អោយបាន​នូវ​លទ្ធផល​ល្អ លើ​វិស័យ​សុខាភិបាល​នេះ​។

​ក្នុង​ដំណើរ​ចុះទៅពិនិត្យ​ការត្រៀម​លក្ខណៈ​សម្បត្តិ និង​សួរសុខទុក្ខ​បុគ្គលិគ​សុខាភិបាល នៅ​មណ្ឌល​សុខភាព​អង្កោល ឯកឧត្តម ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បញ្ជ្រាប់ និង​ជំរុញ​ការផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​សមធម៌ ឱ្យមាន​ការយល់ដឹង​បន្ថែមទៀត ដើម្បីអោយ​ពួកគាត់​មក​ទទួល​ការប្រើប្រាស់​សេវា​សុខភាព​នៅ​តាម​មណ្ឌល​សុខភាព​នៅ​ទូទាំង​ខេត្ត​កែប​។​

​ឯកឧត្តម​ឱសថការី ម៉ែន សុធី​រ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប បានអោយ​ដឹង​ដែរ​ថា យើង​ដាក់​មន្ទីរពេទ្យ​ខេត្ត​កែប ជា​បេក្ខភាព​ក្នុង​ការប្រឡងប្រណាំង ជា​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​សុខាភិបាល សម្រាប់​ឆ្នាំ​២០២៤​។ ដោយឡែក​យើង​ក៏​បាន​ត្រៀមលក្ខណៈ ដាក់​មណ្ឌល​សុខភាព​ចំនួន​២ គឺ​មណ្ឌល​សុខភាព​អង្កោល ស្ថិតនៅ​ស្រុក​ដំណាក់​ចង្អើរ និង​មណ្ឌល​សុខភាព​ព្រៃធំ ស្ថិត​នៅ​ក្រុងកែប ខេត្ត​កែប សម្រាប់​ការប្រឡងប្រណាំង​នា​ឆ្នាំ​បន្ទាប់​។​

​សូមបញ្ជាក់​ថា ការវាយតម្លៃ និង​ការទទួលស្គាល់​អង្គភាព​ផ្តល់​សេវា​សាធារណៈ​គំរូ ធ្វើឡើង​ក្នុង​វិស័យ​ចំនួន​២​គឺ វិស័យ​អប់រំ និង វិស័យ​សុខាភិបាល ដែល​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​របស់​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​បំផុស​ចលនា​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​អោយ​កាន់តែ​ល្អ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន តាមរយៈ​ការផ្តល់​ការលើកទឹកចិត្ត​ដោយ​មាន​ការទទួលស្គាល់​ពី​រាជរដ្ឋាភិបាល និង​ការផ្តល់​រង្វាន់​លើកទឹកចិត្ត​ជា​ថវិកា​៕​អ៊ួ​ង មករា (​ហៅ វឹង​)