ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០៣ ត្រូវ​នឹង​ថ្ងៃ​សុក្រ ៧​រោច ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោកជំទាវ ស ម៉ា​លីដា រួម​ជាមួយ​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ក្រុមប្រឹក្សា និង គណៈ​អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​នានា បាន​អញ្ជើញ​ចូលរួម​ជាមួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​សត្ថា​ធម្ម​វិហារ ហៅ​វត្ត​ភ្នំ​ពោន​  ស្ថិតនៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ពិធី​កាន់បិណ្ឌ​បាន​ប្រព្រឹត្តទៅ​តាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​រុង រឿង​នៃ​យើង ដោយ​ធ្វើ​បទ​នមស្សការ​ព្រះ​រតនត្រ័យ សមាទានសិល និង រាប់បាត្រ ដារ បង្សុកូល ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​បុព្វការី​ជន មាន​ជីដូន ជីតា មាតា បិតា គ្រូ​ឧបជ្ឈាយា​ចារ្យ ញាតិ​កា​ទាំង​ប្រាំពីរ​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ សូមឲ្យ​បាន​ទៅ​សោយសុខ នាទី​ស្ថាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ព្រមទាំង​វេរ​ប្រគេន​ចតុបច្ច័យ​ដល់​  ព្រះសង្ឃ​គង់​ចាំ​វស្សា​អស់កាល​ត្រីមាស សម្រាប់​ប្រើប្រាស់ ចាត់ចែង​បន្ត​កសាង​ទី​សេនាសនៈ នៅក្នុង​អារាម​វត្ត​ផង​ដែរ ។ បច្ច័យ ទេយ្យទាន និង គ្រឿង​អត្ថ​បរិក្ខា ដែល​បាន​វេរ​ប្រគេន​ព្រះសង្ឃ រួមមាន អង្ករ មី ទឹកត្រី ទឹក​សុទ្ធ ទឹក​ផ្លែឈើ ត្រីខកំប៉ុង ត្រីងៀត ប៊ីចេង ខ្ទឹម​សរ និង បច្ច័យ​មួយ សម្រាប់​កសាង ប្រគេន​ព្រះសង្ឃ ៥,៤៥០,០០០៛​។​

​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​ទី​៧​នេះ ឯកឧត្តម​លោកជំទាវ គណៈ​អភិបាលខេត្ត រួមទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​ពុទ្ធ​បរិ​ទ្ធជិត​ឆ្ងាយ ក៏បាន លំអោនកាយ​ឧទ្ទិស​បួងសួង ដល់​ដួង​ព្រះ​វិញ្ញាណ​ខ​ន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សី ហ​នុ ព្រះមហាវីរក្សត្រ​ព្រះវររាជបិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​ដែល​ទ្រង់​យាង​សោយ​ព្រះ​ទីវង្គត់​គម្រប់​ខួប​១១​ព្រះវស្សា សូម​ព្រះ​វិញ្ញាណ​ខន្ធ ព្រះអង្គ​យាង ចាប់បដិសន្ធិ ក្នុង​ព្រះ​បរម​សុគតិភព គ្រប់ៗ​ព្រះ​ជាតិ កុំបី​ឃ្លាត​ក្លាយ​បការៈ​ដទៃ​ឡើយ និង​មួយ​ផ្នែក​ទៀត សូម​ឧទ្ទិស​ដល់​ដួងវិញ្ញាណ​ខន្ធ លោកជំទាវ លី ងីម ត្រូវជា​មាតា​បង្កើត​របស់​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ ដែល​បាន​ចែក​ឋាន​ទៅហើយនោះ សូម​ដួងវិញ្ញាណ​ខន្ធ​លោកជំទាវ បាន​ទៅ​ចាប់បដិសន្ធិ ក្នុង​ទីឋាន​ដ៏​ប្រសើរ​ខ្ពង់ខ្ពស់ គ្រប់ៗ​ជាតិ​។​

​ក្នុងនោះដែរ ឯកឧត្តម​បណ្ឌិត សូម​អោយ​ពុទ្ធបរិស័ទ រួមទាំង​ព្រះសង្ឃ រួមគ្នា​ថែរក្សា​បាន​នូវ​សន្តិភាព សុវត្ថិភាព​ក្នុង​សហគមន៍ ក៏​ដូចជា​ខេត្ត​កែប​ទាំងមូល ពិសេស​លើ​កម្ពស់​សីលធម៌​ក្នុង​ការរស់នៅ របស់​ប្រជា​ពុទ្ធបរិស័ទ អោយ​ចាក់​ធ្លុះ​ក្នុង​ធម៌ និង​តំបូន្មាន​ព្រះពុទ្ធសាសនា​  ចេះ​ធ្វើ​ទាន​រក្សាសីល អប់រំ​កូនចៅ អោយ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម ជា​ទំពាំង​ស្នង​ឬ​ស្សី​  របស់​ប្រទេសជាតិ​ក្នុង​ពេល​អនាគត​។​

​បន្ទាប់​ពី​ចូលរួម​ក្នុង​ពិធី​កាន់បិណ្ឌ​ទី​៧ នៅ​វត្ត​សត្ថា​ធម្ម​វិហារ ហៅ​វត្ត​ភ្នំ​ពោន​រួចមក ឯកឧត្តម​បណ្ឌិត បាន​ដឹកនាំ​ប្រតិភូ​ចុះ​ពិនិត្យ​ការដ្ឋាន​ចាក់​គំនូស​ផ្លូវ​សម្រាប់​ជិះ​កង់​លើ​ចិញ្ជើម​ផ្លូវជាតិលេខ​៣៣A (​ត្រង់​ចំណុច​រូបសំណាក់​នាង​មច្ឆា​) រួម​ទាំង​ការដាំ​ដើមឈើ កែលម្អ​សោភ័ណភាព​តាម​ផ្លូវ​នេះ​អោយ​មាន​របៀបរៀបរយ សម្រាប់​អបអរសាទរ​បុណ្យ​សមុទ្រ​នាពេល​ខាងមុខ​នេះ​។​