រដ្ឋបាល​ខេត្ត​កែប តាមរយៈ​មន្ទីរ​ទេសច​រណ៍​ខេត្ត​កែប ជា​សេនាធិការ​បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០២៣​ក្រោម​ប្រធានបទ “​ទេសចរណ៍ និង​ការវិនិយោគ បៃតង​” អម​ជាមួយ​ទិវា ពិភពលោក​ស្អាត​ឆ្នាំ​២០២៣​។ ក្រៅ​តែ​ពី​ការចូលរួម​អបអរសាទរ​ដល់​ទិវា​នេះ អង្គពិធី​ទាំងមូល​បាន​ចែក​មុខសញ្ញា​ដើរ​សំអាត​អនាម័យ​នៅ​ជុំវិញ​ក្រុងកែប និង​ស្រុក​ដំណាក់​ចង្អេី​រ រួមជាមួយ​នឹង​តំបន់​ទេសចរណ៍​ដទៃទៀត ក្នុងន័យ​បំផុស​ចលនា​មហាជន អោយ​ជ្រួតជ្រាប​ពី​ការថែរក្សា​អនាម័យ និង​បរិស្ថាន នៅ​ខេត្ត​ទេសចរណ៍​មួយ​នេះ​។

​ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២៣ នៅ​បរិវេណ​ឆ្នេរ​កែប ដោយ​មាន​ការចូលរួម​ជា​អធិបតី​ពី​សំណាក់ ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប និង​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប អម​ជាមួយ ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត រួម​ជាមួយ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ក្រុមយុវជន សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ជា​អាជីវករ​ជាដើម​។

​ថ្លែង​ក្នុង​ពិធី​នេះ លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប បានបញ្ជាក់​ថា ពិធី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក ក្នុង​គោលបំណង បំផុស​និង​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណ​: ពី​តួនាទី​ដ៏​មាន​សារ​:​សំខាន់ នៃ​វិស័យ​ទេសចរណ៍​ក្នុង​ការចូលរួម ដល់​ការអភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​សង្គម កាត់បន្ថយ​ភាពក្រីក្រ និង​ចូលរួម​ដល់​កិច្ច​ការពារ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និង​បរិស្ថាន ក៏ដូចជា​បំផុស​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ចូលរួម​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ឲ្យមាន​និរន្តរភាព និង​ការទទួលខុសត្រូវ​។​

​ជាមួយគ្នា​នោះ​ដែរ​អង្គពិធី​ទាំងមូល​បាន​ស្តាប់​នូវ​សារ​ដ៏​មាន​សារៈសំខាន់​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​អាន​ដោយ​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​។

​ក្រៅពី​នោះ​ឯកឧត្តម​បណ្ឌិត មានប្រសាសន៍ថា ដើម្បី​បង្កើន​ការទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​វិស័យ​ទេសចរណ៍ ក្រសួង​បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​នានា ជា​ពិសេស​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ខ្លាំងក្លា តាមរយៈ​ការជំរុញ​ការអនុវត្ត​យុទ្ធនាការ “​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣” យុទ្ឋនាការ “​ទស្សនា​ស្រុក​យើង​” ក្រោម​ស្មារតី “​ស្រលាញ់​ជាតិ​ត្រូវ​ស្គាល់​ទឹកដី​” យុទ្ធនាការ​ផ្សព្វផ្សាយ ក្រោម​គុណ​តម្លៃ “​ភាព​ជា​ខ្មែរ​” ជាដើម​។

​ឯកឧត្តម​បណ្ឌិត បន្តថា ដើម្បី​ឱ្យ​កំណើន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ក្នុង​ខេត្ត​កែប​មាន​ការកើនឡើង​ថែម​ទៀត​នោះ យើង​បាន​ផ្តោត​ពី​សារៈសំខាន់​នៃ​ភាព​ស្អាត​របស់​ទីក្រុង និង​ទីប្រជុំជន​សំដៅ​ការចូលរួម ធ្វើឱ្យ​បរិស្ថាន​ស្អាត ប្រកបដោយ​អនាម័យ ដែល​មាន​សណ្តាប់ធ្នាប់​រៀបរយ មាន​ការធានា​នូវ​សុខ​សុវត្ថិភាព​ពេញលេញ និង​មាន​ការផ្តល់​សេវាកម្ម​ទេស​ចរណ៍​ប្រកបដោយ​គុណភាព​ជា​ដើម​។

​ឯកឧត្តម​បណ្ឌិត បន្ថែមថា ឆ្លៀត​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ដែល​ឈាន​មកដល់​នា​ពេលខាងមុខ​នេះ សូម​មន្ទីរ​ទេសចរណ៍​ធ្វើការ​ណែនាំ​ដល់​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ទេសចរណ៍​ថែរក្សា​បរិស្ថាន អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឱ្យបាន​សមរម្យ រាល់​ថ្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​ផ្សេងៗ​ត្រូវ​សរសេរ​ឱ្យ​ច្បាស់លាស់​៕