ខេត្ត​កំពត ៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ ពិសេស មេភូមិ អតីត​មេភូមិ​មេឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ភ្ញាក់​ព្រឺ​ត គ្រាន់តែ​បោះឆ្នោត​ថ្នាក់​ជាតិ​អាណត្តិ​ទី​៧​ហើយ​ភ្លាម​នាំគ្នា​ផ្អើល ព្រោះ​ឃើញ​គេ​បិទ ពាក្យ​សុំ​ចុះបញ្ជី​ដី និង​សេចក្តីជូនដំណឹង​ក្រុង បិទ​នៅ​សង្កាត់​ហួស​កាលបរិច្ឆេទ​កំណត់​ច្រើន​ថ្ងៃ អំពី​ការចុះ​វាស់ដី​ឲ្យឈ្មោះ យឹម សុគន្ធ នៅ​សាលាសង្កាត់​ព្រែក​ត្នោត ដែល​មាន​ការចុះហត្ថលេខា​របស់​អាជ្ញាធរ​ថ្ងៃខែ​ឆ្នាំ​តែ​មួយ ២២​មិថុនា​២០២៣ លើ​ដី​ជាង​៣០០​ហិច​តា និង​គំនូរ​បង្ហាញ​រាង​ដី របស់​មន្ត្រី​ជំនាញ​ក្រោយ ស​.​ជ​.​ណ ក្រុង​៧​ថ្ងៃ ពី​លើ​មេឃ ដោយ​គ្មាន​បង្គោល​ព្រំដី​ឬ​ដំណាំ​អ្វី​ទាំងអស់ ! ទៅគ្រប់​លើ​ដីស្រែ​ចំការ របស់​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ បាននិងកំពុង​អាស្រ័យ​ផល មាន​ដំណាំ​ចាស់​ថ្មី​ពេញ​ដី អ្នកខ្លះ​មាន​ទាំង​សាលា​កប​ត្រ ក្រុមនិស្សិត​បទបញ្ជា​០១​របស់​សម្តេច​តេជោ​ហ៊ុនសែន​ទៀតផង ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​ត្នោត សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្ត​កំពត ពលរដ្ឋ​ឆ្ងល់​ថា​! ហេតុអ្វី ចៅសង្កាត់ គង់ ប៊ុន​រា និង​លោកស្រី​អភិបាលក្រុង ងិន ផលរ​ត្ន័ លោក អុិន សេង​ឃាំង និង​ឈ្មោះ មុត បញ្ញា ចុះហត្ថលេខា​លើ​ដី​រាស្ត្រ ដែល​បាន​នឹង​កំពុង​កាន់កាប់​អា​ស្រយ័ផ​លជាង​៣០​ឆ្នាំ ខ្លះ​ជា​ដី​កេរ្ត៍ដំណែលត​មក​តាំង​ពី​ដូនតា​តើលោក​ធ្វើ​នោះ​ដើម្បី​អ្វី​? ធ្វើ​ប្លង់​យក​ដី​ចែក​គ្នា​ឬ ជា​អំពើរ​ពុករលួយ​? ឬ​ក៏​ចង់​បំផ្លាញ​ប្រជាប្រិយភាព​របស់​ថ្នាក់ដឹកនាំ​? ប្រការ​នេះ​ធ្វើឲ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត និង​អាជ្ញាធរ​យ៉ាងខ្លាំ​! ទាក់ទង​នឹង​រឿង​ដ៏​អយុត្តិធម៌​ខាងលើ ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​សម្តេច​ជួយ​រាស្ត្រ​ផង ។​

​ប្រជាពលរដ្ឋ​បាន​រំលេច​ផងដែរ​ថា ការធ្វើ​ប្លង់​ដី​ឲ្យឈ្មោះ​បុគ្គល​ខាងលើនោះ មាន​ចំណុច​មិន​ប្រក្រតី​ជាច្រើន​ដូចជា ពាក្យ​សុំ​ចុះបញ្ជី​ដី​ដែល​បិទ​ប្រកាស ដាក់​នៅ​ភូមិ​ច​ង្ហោ​ន​ទេ តែ​ជាក់ស្តែង មន្ត្រី​ភូមិបាល​ក្រុង​បូកគោ ឈ្មោះ អុិន សេង​ឃាំង និង​ឈ្មោះ មុត​បញ្ញា គូស​យក​ដល់​ភូមិ​ព្រែក​ត្នោត ប្រាស់ចាក​អំពី​លិខិត​បិត​ប្រកាស នឹង​ចំណុច​ជាច្រើន​ទៀត ដូចជា ទី​១ -​មិនដឹង​ថា​ដី​ដែល​ស្នើ​សុំ​ចុះបញ្ជី​នោះ បានមក​ពី​ណា ព្រោះ​មិន​មាន​ឯកសារ​បញ្ជាក់​អំពី​ប្រវត្តិ​ដី ទី​២- សេចក្ដីប្រកាស​ជូនដំណឹង​លើកទីមួយ នោះ​មាន​បិទ​នៅ​តែ​សាលា​សង្កាត់​ព្រែក​ត្នោត ហួស​កាលកំណត់ គឺ​មិន​មាន​បិទ​ប្រកាស​នៅ​ទីតាំង​ដី​ទេ ទី​៣.​ការកសាង​ប្លង់​លឿន​ហួស​ពី​ដែល​រដ្ឋបាល បានប្រកាស​កំណត់ ពាក្យសុំ​ថ្ងៃទី​២២​ខែ​មិថុនា​ចេញ​ប្លង់​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០២៣ រយៈពេល​២៨​ថ្ងៃ អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ក្បាលដី​លេខ​:៣១៣​ពិសេស​៣១៤​ជាន់​លើ​ស្រែ​ផង​ចំការ​ផង ទី​៤. មន្ត្រី​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត គេ​មិនដឹ័ង​ថា​ឯកសារ​នោះ​ចូល​នៅ​ថ្ងៃ​ណា​ខែ​ណា ទី​៥-​មិន​មាន​ការបិទ​ប្រកាស លើក​ទី​២(​រយៈពេល​១៥​ថ្ងៃ​) នូវ​សេចក្តីជូនដំណឹង​ស្តី​ពី​ការបិទ​ផ្សាយ​ជា​សាធារណៈ នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​(​រូបវ័ន្ត​បុគ្គល​) បើក​ឱ្យ​មាន​ការប្តឹងតវ៉ា​ឬ​ជំទាស់ ហើយ​អ្វី​ដែល​ពិសេស​គឺ​មិន​មាន​កិរិយា​កាន់កាប់​ដី​សោះ​។​យឹម សុគន្ធ ដែលជា​អ្នក​មាន​ប្រាក់​?

​ជុំវិញ​ករណី​ខាងលើ​ក្រុមការងារ​អង្គភាព​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​ឈ្មោះ​យឹម​សុគន្ធ​ដែល​ពលរដ្ឋ​ចោទប្រកាន់ថា​បាន​ធ្វើ​ប្លង់​រំលោភ​យក​ដីស្រែ​ចំកា​ររ​បស់​ពួកគាត់​បាន​ឡើយ​នៅ​ព្រឹក​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០២៣​នេះ​ដោយ​គ្មាន​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​។​

​រីឯ​លោក​គង់​ប៊ុន​រា​ចៅសង្កាត់​ព្រែក​ត្នោត​និង​លោក​អ៊ិន​សេង​ឃាង​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​បូកគោ​ភ្នាក់ងារ​យើង​បាន​ធ្វើ​ការទំនាក់ទំនង​ជាច្រើន​ដង​តាម​ទូរ​សព្ទ​តែ​មិន​មាន​អ្នកទទួល​។​ដោយឡែក​លោក​ស្រី​ងិន​ផល​រដ្ឋ​អភិបាល​នៃ​គណៈ​អភិបាល​ក្រុង​បូកគោ​យើង​ក៏​មិនអាច​សុំ​ការបកស្រាយ​បានដែរ​ដោយ​ទូរ​សព្ទ​ខ​ល​ចូល​លោកស្រី​ថា​ជាប់រវល់​។​ចំណែក​លោក​អ៊ឹង​ឆាយ​អ្នកនាំពាក្យ​សាលាខេត្ត​កំពត​បាន​បញ្ជាក់​ថា​បញ្ហា​ខាងលើ​នេះ​សូម​ឱ្យ​ទៅ​សួរ​អភិបាលរង​ខេត្ត​ដែល​ទទួលបន្ទុក​ដីធ្លី​ទៅ​។​តែ​យ៉ាងណាក៏ដោយ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​នឹង​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ជុំវិញ​ភាគី​ពាក់ព័ន្ធ​ខាងលើ​៕