ខេត្ត​ត្បូងឃ្មុំ អ្នកសារព័ត៌មាន​ចំនួន 4 នាក់​បម្រើការ​បី​អង្គភាព​ផ្សេងគ្នា ត្រូវបាន​លោក គង់ សុភាព ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ដែល​ស្ថិតនៅ​ភូមិ​ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដាក់​បណ្ដឹង​ទៅ​ប្រព័ន្ធតុលាការ ដើម្បី​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​និង​ទាមទារ​សំណង់​ជំងឺ​ចិត្ត​ចំនួន 5 ម៉ឺន​ដុល្លារ ខណៈ​ពេល​អ្នក​ព័ត៌មាន​ទាំងនោះ​ហ៊ាន​ទៅ​ផ្សព្វផ្សាយ​រឿងអាស្រូវ​របស់​ខ្លួន​។​

​អ្នកសារព័ត៌មាន​ដែល​រង​ការ​ចោទ​ពី​លោក​គង់​សុភាព​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ​ទី 1 ឈ្មោះ​លោក​ខៀវ​សុ​ផានុរ​ស្ស​មាន​តួនាទី​ចាងហ្វាង​ការផ្សាយ​គេហទំព័រ​ម្លប់​សន្តិភាព​ទី 2 ឈ្មោះ​ពុទ្ធ​សុភាព​និពន្ធ​នាយករង​គេហទំព័រ​ម្លប់​សន្តិភាព​ទី​3​អង្គភាព​កាសែត​នគរ​យស​ទី 4 លោក​ហែម​វណ្ណា​ចាងហ្វាង​ការផ្សាយ​គេហទំព័រ HVNN TV online ដាក់​ទៅ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ចាត់ការ​និង​បំបាក់ស្មារតី​អ្នកសារព័ត៌មាន​ទាំងនោះ​កុំ​ឲ្យ​ចេះ​តែ​ហ៊ាន​ផ្សព្វផ្សាយ​រឿង​អវិជ្ជមាន​របស់​លោក​គង់​សុភាព​ប្រធាន​ស្ថានីយ​ជញ្ជីងដ៏​មាន​ឥទ្ធិពល​និង​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ក្នុងនាម​ជា​មន្ត្រីរាជការ​សាធារណៈ​។​

​ថ្លែង​មុននេះ​បន្តិច​នៅ​រសៀល​ថ្ងៃទី 15 លោក ខៀវ សុ​ផានុ​រស្ស ចាងហ្វាង​ការផ្សាយ​គេហទំព័រ​ម្លប់​សន្តិភាព និង​លោក ពុទ្ធ សុភាព បាន​ទទួល​ដីកា​ពី​ឯ​យ្យ​កាអម​សាលា​ដំបូងខេត្ត​ត្បូងឃ្មុំ បង្គាប់​ឲ្យ​លោក​ចូលខ្លួន​បំភ្លឺ​អំពី​ករណី​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​តាម​បណ្ដឹង​របស់​លោក គង់ សុភាព ប្រធាន​ស្ថានីយ៍​ជញ្ជីង​ខេត្ត​ត្បូងឃ្មុំ ដោយយោង​តាម​សំណុំរឿង​ព្រហ្មទណ្ឌ​ល​លេខ 472 ចុះ​ថ្ងៃ​ទី 12 ខែ 7 ឆ្នាំ 2023​។​

​ជុំវិញ​ករណី​លោក គង់ សុភាព ប្រធាន​ស្ថានីយ៍​ជញ្ជីង​ប្តឹង​អ្នកសារព័ត៌មាន​ខាងលើ​ទៅ តុលាការ​ត្រូវបាន​គេ​យល់ឃើញ​ថា ជា​ការគំរាមកំហែង​និង​បំបាក់ស្មារតី​ក្នុង​ការបញ្ចេញមតិ​របស់​អ្នកកាសែត​ដោយ​យក​ប្រព័ន្ធ​យុត្តិធ​ម៌​មួយ​នេះ​មក​ចាត់ការ​អ្នកសារព័ត៌មាន​ទៅវិញ​។​

​បើ​យោង​តាម​ជំពូក​ទី 2 មាត្រា 10 ស្ដី​ពី​ការទទួលខុសត្រូវ​អ្នកសារព័ត៌មាន ដែល​បាន​ចែង​ថា​ជន​ណា​ម្នាក់​ដែល​យល់​ថា អត្ថបទ​ណាមួយ​ទោះជា​សរសេរ​បញ្ឆិតបញ្ឆៀង​ក៏ដោយ រូប​គំនូរ ឬ​រូបថត​ណាមួយ​នៃ​សារព័ត៌មាន​ណាមួយ​ដែល​មាន​លក្ខណៈខុស​ពី​ការពិត ធ្វើឲ្យ​ខូចខា​តដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន មាន​សិទ្ធិ​ទាមទារ​ឲ្យ​សារព័ត៌មាន​នោះ ធ្វើការ​កែតម្រូវ​ឬ​មាន​សិទ្ធិ​ឆ្លើយតប​និង​ធ្វើបណ្ដឹង​ពីបទ​បរិហារ​គេ​មួលបង្កាច់​ឬ​ពី​បទ​ជេរប្រមាថ​ចំពោះ​ការប៉ះពាល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន ។ ចម្លើយ​កែតម្រូវ​ឬ​ឆ្លើយតប​ត្រូវ​ចុះ​ផ្សាយ​ក្នុង​រយៈពេល 7 ថ្ងៃ​យ៉ាងយូរ​ឬ​នៅ​លេខ​បន្ទាប់​ក្រោយពី​បាន​ទទួល​ការទាមទារ​ឲ្យ​កែតម្រូវ​ឬ​ឆ្លើយតប​។​

​ចំពោះ​ករណី​ដែល​ពាក់ព័ន្ធ​ដល់​បុគ្គល​សារ​ធា​រណៈ​គ្រប់ការ​ពោល​អះអាង​ឬ​ការទម្លាក់​កំហុស​ដែល​អ្នកសារព័ត៌មាន​យក​មក​ចុះ​ផ្សាយ​ដោយផ្ទាល់ ។ ឬ​ក៏​យក​មក​ចុះ​ផ្សាយ​បន្ត​ខុស​ពី​ការពិត ។ ក្នុង​បំណង​បំផ្លាញ​បុគ្គល​សាធារណៈ​នោះ គឺជា​ការ​មួលបង្កាច់​ដែល​ច្បាប់​ហាមឃាត់ បើ​តុលាការ​រក​ឃើញ​ថា ការផ្សាយ​ណា​មាន​លក្ខណៈខុស​ពី​ការពិត តាម​បណ្ដឹង​របស់​ដើម​បណ្ដឹងរដ្ឋប្បវេណី តុលាការ​អាច​បង្គាប់​ឲ្យ​សារព័ត៌មាន​នោះ ចុះផ្សាយ​នៅ​ការកែតម្រូវ ។ ឬ​សងជំងឺចិត្ត​ឬ​ចុះ​ផ្សាយ​នៅ​ការកែតម្រូវ​ផង និង​បង់​ប្រាក់​សង​ជម្ងឺ​ចិត្ត​ផង ។ អត្ថបទ​កែតម្រូវ​ដែល​អ្នកសារព័ត៌មាន​មាន​កាតព្វកិច្ច​ផ្សាយ​ទៅ​ចុះ​ផ្សាយ​នៅ​ទំព័រ​ដូចគ្នា ។ និង​មាន​ទំហំ​អក្សរ​ប៉ុនគ្នា​និង​អត្ថបទ​ដែល​បាន​ចាត់ទុកថា​ជា​អត្ថបទ​ធ្វើឲ្យ​ខូចខាត​កិត្តិយស​និង​សេចក្តីថ្លៃថ្នូ​ររបស់​គេ ។ លើសពីនេះ តុលាការ​អាច​ផ្ដន្ទាទោស ពិន័យ​ជា​ប្រាក់​ពី​មួយ​លាន​ទៅ​ប្រាំ លាន​រៀល​ម្យ៉ាងទៀត ក្នុងករណី​ដែល​មាន​ការវិនិច្ឆ័យ​អំពី​អំពើ​ណាមួយ ដែល​មានចែង​ក្នុង​កថាខណ្ឌ​ខាងលើ​តុលាការ​អាច​បញ្ជា​បិទ​ផ្សាយ​សេចក្តីសម្រេច​របស់​ខ្លួន​នៅ​កន្លែង​ទាំងឡាយ​ដែល​តុលាការ​និង​បញ្ជាក់​ដោយ​ឲ្យ​ជនជាប់ចោទទ​ទួលបន្ទុក ។ ហើយ​តុលាការ អាច​ចុះ​ផ្សាយ​សាលក្រម​ក្នុង​សារព័ត៌មាន​មួយ​ឬ​ច្រើន និង​ឲ្យ​ជនជាប់ចោ​ទទទួលបន្ទុ​ក​ចេញ​សោហ៊ុយ​ទាំងអស់​កម្រិត​ត្រឹម​មួយ​លាន​រៀល​យ៉ាងច្រើន​បំផុត​។​

​បើ​យើង​ក្រឡេក​មក​មើល​ពាក្យបណ្ដឹង​របស់​លោក គង់ សុភាព ដែល​មាន​មេធាវី​តំណាង​ឈ្មោះ ឡុង គឹម​សាង ដែល​ប្ដឹង​មកលើ​អង្គភាព​សារព័ត៌មាន​ចំនួន 3 អង្គភាព​ផ្សេងគ្នា ក្នុងពេល​តែមួយ ដែល​មាន​ចរិក​លក្ខណៈ​បំផិតបំភ័យ និង​គំរាមកំហែង ដោយ​យក​ច្បាប់ព្រហ្មទណ្ឌ​មក​ចាត់ការ​ជំនួស​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ទៅវិញ ។ បើ​យោង​តាម​ខ្លឹមសារ​នៃ​បណ្ដឹង​នោះ ដែល​ដាក់​ចូល​ស្ថាប័ន​ឯ​យ្យ​កាអម​សាលា​ដំបូងខេត្ត​ត្បូងឃ្មុំ​ដោយ​សូម​សំណូមពរ សុំ​ឱ្យ​សម្រេច​ចោទប្រកាន់​ឃាត់ខ្លួន​ឃុំខ្លួន និង​ផ្ដន្ទាទោស​ទៅ​លើ​អ្នកសារព័ត៌មាន​ខាងលើ​ឱ្យ​បាន​ធ្ងន់ធ្ងរ​នឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន 5 ម៉ឺន​ដុល្លារ ត្រង់​ន័យ​នេះ​សបញ្ជាក់​ឲ្យឃើញ​ថា លោក គង់ សុភាព កំពុង​ប្រើ​ច្បាប់ព្រហ្មទណ្ឌ​រំលង​ច្បាប់សារព័ត៌មាន​ហើយ​ទាន​! ដោយ​លោក គង់ សុភាព មិន​បាន​ដាក់​លិខិត​ផ្លូវការ​ណាមួយ​មក​អង្គភាព​យើងខ្ញុំ​ដើម្បី​ធ្វើ​ការបកស្រាយ​និង​បំភ្លឺ​ឡើងវិញ​រាល់​ព័ត៌មាន​ដែល​ចុះផ្សាយ​នោះឡើយ ។ បើ​យើង​និយាយ​អំពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ក្នុង​មាត្រា​494 ដល់​498​ក្នុង​នោះ​ត្រង់​មាត្រា 497 បានបញ្ជាក់​ថា​ការ​ញុះញង់​តាម​សារព័ត៌មាន​ត្រូវបាន​កំណត់​ក្នុង​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន ។ បើ​យើង​ងាក​មក​មើល​ជំពូក​ទី 5 អវសាន​បញ្ញត្តិ មាត្រា 20​ស្ដី​ពី​អ្នកសារព័ត៌មាន​អំពើ​ប្រព្រឹត្ត​របស់​និយោជក​និពន្ធ​នាយក​ឬ​អ្នកនិពន្ធ​អត្ថបទ​ដែល​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​ត្រូវ​ទទួលទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏ដោយ ក៏​គ្មាន​ជន​ណា​ម្នាក់​ត្រូវ​ចាប់ចង​ដាក់​ពន្ធនាគារ​ឡើយ ។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី 10 ខែកក្កដា​ឆ្នាំ 2023​ក្រុម​អង្គភាព​អ្នកសារព័ត៌មាន​យើង 3 អង្គភាព​មាន​គ្នា​ចំនួន 4 នាក់​បាន​ទៅ​ចុះ​ថត​ផ្ដិត​យក​រូបភាព​និង​ថត​ឡាយ​ផ្សាយ​ផ្ទាល់​អំពី​សកម្មភាព​ជាក់ស្ដែង​នៅ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ដែល​ស្ថិតនៅ​ភូមិ​ស្លាបក្តោង​ឃុំ​ជប់​ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ នឹង​យោងតាម​ប្រភពព័ត៌មាន​ដែល​ពលរដ្ឋ​បានឲ្យ​ដឹង​អំពី​ភាព​អសកម្ម​និង​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក គង់ សុភាព តាមរយៈ​ថ្លឹង​រថយន្ត​យក​លុយ​ក្រោម​តុ ។​

​មហាជន​រង់ចាំ​មើល​តើ​វាសនា​លោក ខៀវ សុ​ផានុ​រស្ស ចាងហ្វាង​ការផ្សាយ​គេហទំព័រ​ម្លប់​សន្តិភាព លោក ពុទ្ធ សុភាព និពន្ធ​នាយករង​គេហទំព័រ​ម្លប់​សន្តិភាព និង​លោក ហែម វណ្ណា ចាងហ្វាង​គេហទំព័រ hvnn tv online ព្រមទាំង​ស្ថាប័ន​កាសែត​នគរ​យស​ទៅជា​យ៉ាងណា ក្រោយ​ពី​រង​បណ្ដឹង​យ៉ាងធ្ងន់ធ្ងរ​ពី​លោក គង់ សុភាព ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ខេត្ត​ត្បូងឃ្មុំ​ដែល​ជា​ជន​មាន​ឥទ្ធិពល​និង​អំណាច​ព្រម​ទាំង​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មហិមា​ប្ដឹង​សន្ធប់​ទាំង​កំរោល​មកលើ​អ្នកសារព័ត៌មាន​នោះ​ដែល​ជា​ឆ្អឹង​ទទឹង​ក​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​ប្រធាន​ស្ថានីយ​ជញ្ជីង​រូបនេះ ។​

​តែ​ទោះបីយ៉ាងណា​ក៏ដោយ អង្គភាព​សារព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី 16 ខែ​សីហា​ឆ្នាំ 2023 នេះ​សង្ឃឹមថា​Network​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​និង​យក​ច្បាប់​ស្ដីពីរ​របប​អ្នកសារព័ត៌មាន​មក​អនុវត្ត​លើ​អ្នកកាសែត​ក្នុង​ការបញ្ចេញមតិ ជាជាង​យក​ច្បាប់ព្រហ្មទណ្ឌ​តាម​សំណើ​របស់​លោក គង់ សុភាព ប្រធាន​ស្ថានីយ៍​ជញ្ជីង​ដ៏​មាន​អំណាច​រូប​នោះ​ឡើយ ៕