កែប​៖ នា​ព្រឹក​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ខេត្ត​កែប​ជា​ខេត្ត​ទី​៦ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF) បន្ទាប់​ពី​ខេត្ត​ស្វាយរៀង ខេត្ត​ព្រៃវែង ខេត្ត​កណ្តាល ខេត្ត​កំពង់ស្ពឺ ខេត្ត​កំពង់ឆ្នាំង​។ ក្នុង​ពិធី​នេះ​ដែរ​មាន​ប្រតិភូ​អមដំណើរ ភាគី​ពាក់ព័ន្ធ និង​យុវជន ចូលរួម​ប្រមាណ​ជាង​៤០០​នាក់​ផ្សេង​ទៀត​។​

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​ថ្លែងថា ថ្ងៃ​នេះ​ខេត្ត​កែប​ប្រកាស​ទទួលស្គាល់​ជា​ខេត្ត​បញ្ចប់​បាន​ទាំងស្រុង​នូវ​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល ការសម្រេច​បាន​នេះ មានន័យ​ថា​គ្រប់​ខ្នង​ផ្ទះ​ទាំងអស់​របស់​ពលរដ្ឋ មាន​បង្គន់​អនាម័យ​ផ្ទាល់ខ្លួន ឬ​មាន​បង្គន់​អនាម័យ​រួមគ្នា​ប្រើប្រាស់​។ លទ្ធផល​នេះ​បាន​បញ្ជាក់​ពី​ផល​វិជ្ជមាន​ច្រើន សម្រាប់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​វិស័យ​ទេសចរណ៍​របស់​ខេត្ត​កែប​ទាំងមូល ដែល​កន្លង​ទៅ​ខេត្ត​ត្រូវបាន គេ​ប្រសិទ្ធ​នាម​ជា តារា​រះ​នា​ទិសនិរតី ជា​ខេត្ត​ដែល​តែងតែ​ទទួលបាន​នូវ​ជ័យលាភី​ថ្នាក់ជាតិ និង​អន្តរជាតិ​។

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បាន​កំណត់​នូវ​ទស្សនៈវិស័យ និង​គោលដៅ​យ៉ាង​ច្បាស់លាស់​នៅក្នុង​គោលនយោបាយ​ជាតិ​ស្តីពី ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ ដោយ​បាន​កំណត់​ថា “​នៅ​ឆ្នាំ​២០២៥ ប្រជា​ពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ​ត្រូវ​មាន​សេវា​ផ្តត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់​ព្រមទាំង​រស់នៅ​ក្នុង​បរិស្ថាន ដែល​មាន​អនាម័យ​ស្អាត​ប្រកបដោយ​និរន្តរភាព​” ដែល​ទស្សនៈ​វិស័យ​នេះ មាន​ភាព​ស៊ីគ្នា​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ឆ្នាំ​២០៣០ ។​

​ឯកឧត្តម​បន្តថា ថ្ងៃនេះ​យើង​ពិតជា​មាន​មោទនៈភាព ដែល​បាន​ប្រកាស​ទទួលស្គាល់ ខេត្ត​កែប​ជា​ខេត្ត​ទី​៦ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​បាន​ជា​ខេត្ត​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល (ODF)​។ លទ្ធផល​ដែល​ទទួលបាន​នាពេលនេះ ប្រាកដ​ណាស់​បាន​ឆ្លុះបញ្ចាំង​ពី​ការចូលរួម និង​ការខិតខំ​ប្រឹងប្រែង​របស់​ខេត្ត​ទាំងមូល អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ក្រុម​ការងារ​បច្ចេកទេស​ថ្នាក់​ខេត្ត (PWG) មន្ទីរ​អភិវឌ្ឍន៍ជនបទ ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍន៍​នានា និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ផងដែរ​។

​គួបញ្ជាក់ថា បច្ចុប្បន្ន​អត្រា​គ្របដណ្តប់​អនាម័យ​បាន​កើន​ដល់​ជាង ៨០% ដោយឡែក​ចំពោះ​ការសម្រេចបាន ODF គិត​ត្រឹម​ត្រីមាស​ទី​១​ឆ្នាំ ២០២៣ មាន​ភូមិ​ចំនួន ៧,០៥៩ ឃុំ​ចំនួន ៥៤៥ ស្រុក​ចំនួន ៤៦ និង​ខេត្ត ODF ចំនួន​៦​ហើយ រួម​ទាំង​ខេត្ត​កែប ដែល​សម្រេច​បាន​ជា​ខេត្ត ODF​។ ហើយ​ក្រសួង​បាន​និង​កំពុង​បន្ត​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការផ្គត់ផ្គង់​ទឹក ការសំអាត និង​អនាម័យ​ជនបទ​ជំហាន​ទី​២ ឆ្នាំ​២០១៩-២០២៣ ដោយ​បាន​កំណត់​យក​នូវ​គោលដៅ​អត្រា​គ្របដណ្តប់​ចំនួន ៩០% លើ​ការទទួលបាន​សេវា​ទឹក​ស្អាត និង​អនាម័យ​ជនបទ​នៅ​ត្រឹម​ឆ្នាំ​២០២៣៕