កំពត​៖ ដី​បឹង​របស់​រដ្ឋ​ជាង ១០០​ហិកតា នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ត្រូវបាន​អាជ្ញាធរ​ថ្នាក់ក្រោម នាំគ្នា​ឃុបឃិត​គ្នា​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​តាំងពី​អំឡុង​ឆ្នាំ​២០០៧ ប៉ុន្តែ​ទើប​បែកធ្លាយ​រឿងរ៉ាវ​នេះ ដល់​ថ្នាក់​ខេត្ត ពេល​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត អញ្ជើញ​ចុះ​ដាំ​ដើម​ត្នោត​តាមផ្លូវ​ក្រវ៉ាត់​ព្រំដែន ខណៈ​ប្រទះឃើញ​មាន​បង្គោល​ឡូត៍​បោះ​ព្រោងព្រាត​ក្នុង​ផ្ទៃ​បឹង ទើប​អាជ្ញាធរ​ខេត្ត​ភ្ញាក់ខ្លួន​ព្រើត និង​មាន​ផែនការ​គ្រោង​នឹង​ដកហូត​យក​ជា​សម្បត្តិ​រដ្ឋ​វិញ​។​

​តាម​ប្រភព​ព័ត៌មាន បាន​បង្ហើប​ឲ្យដឹងថា ដី​បឹង​ធម្មជាតិ​របស់​រដ្ឋ​ចាប់ពី​ទំនប់​ភ្នំ​គង​លាន់​លាតសន្ធឹង​ទៅ​ភ្នំ​ទឹកធំ​ដល់​ព្រំដែន​ប្រទេស​វៀតណាម ស្ថិតនៅក្នុង​ភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្ត​កំពត ត្រូវបាន​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​លួច​លក់​នៅ​ក្នុង​ឆ្នាំ​២០០៧​និង​ឆ្នាំ​២០០៨​។ ប្រភព​បាន​បន្ថែម​ទៀត​ថា ក្រោយ​ពី​ការលក់​បឹង​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ខាង​ក្រុមហ៊ុន​បាន​ជីក​កាយ​ប្រឡាយ​ព្រំ​ដី​ហ៊ុំ​ពទ្ធ័​យក​ភ្នំ​តូចៗ និង​ភ្នំ​ទឹក​ធំ រួច​ធ្វើ​ចាក់​ដី​បន្ថែម​ពីលើ​ផ្លូវ​ដែល​មាន​ពី​មុន​របស់​វត្ត​គោគ​កំបោរ នៅ​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​តែ​ម្តង​។​

​លោក កៅ ទុន អាយុ ៧៤​ឆ្នាំ ជា​មេភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត បាន​ប្រាប់ឲ្យដឹង​ថា «​ដី​បឹង​ធម្មជាតិ​អន្លង់​ថ្ងាន់​នេះ​លាន​សន្ធឹង​ពី​ជើង​ទៅ​ត្បូង​ទៅ​ដល់​ភ្នំ​ទឹក​មាន​ចម្ងាយ​ប្រមាណ ៤ ០០០​ម៉ែត្រ​»​។ លោក​មេភូមិ​បានបញ្ជាក់​ថា «​អាជ្ញាធរ​បាន​លក់​ដី​ក្នុង​បឹង ១០០​ហិច​តា​ទេ ក្នុង​ឆ្នាំ​២០០៧ និង​២០០៨ ដី​ក្រៅពីនោះ​ជា​ដី​របស់​ប្រជាពលរដ្ឋ​ក៏​បាន​លក់​ទៅ​ក្រុមហ៊ុន​ដែរ​។​

​ប្រភព​មួយ​បានឲ្យដឹង​ទៀតថា «​បញ្ហា​លក់​ដី​បឹង​នេះ អាជ្ញាធរ​តែងតែ​ហៅ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឆ្ងាយៗ មក​ផ្តិតមេដៃ ដើម្បី​ចូលរួម​លក់​ដី​បឹង​របស់​រដ្ឋ​» ប៉ុន្តែ​ពេល​នេះ​អាជ្ញាធរ​ខេត្ត​កំពត ទើប​តែ​ដឹង​រឿង​ពេល​ដែល​មក​ដាំ​កូន​ត្នោត​នៅ​ខ្សែក្រវ៉ាត់​ព្រំដែន​នៅ​ភូមិ​អន្លង់​ថ្ងាន់ ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត ជិត​ព្រំដែន​វៀតណាម បាន​មើលឃើញ​ទិដ្ឋភាព​លក់​ដី​បឹង​ធម្មជាតិ​  និង​ដាំ​បង្គោល​ឡូត៍ និង​ព្រំប្រទល់​ដី​ព្រោងព្រាត​លើ​ដី​បឹង​ថែមទាំង​មាន​ប្លង់​ទៀត​។​

​មន្ត្រី​សាលាស្រុ​កំពង់ត្រាច បាន​និយាយថា «​អាជ្ញាធរ​ខេត្ត​មាន​គម្រោង​ដក​ដី​ទាំងនោះ​មក​រក្សាទុក​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ​»៕​ព្រំដែន​