អភិបាល​ខេត្ត​កំពត​បា​ន​លើកឡើងថា ក្នុង​យន្តការ​នៃ​ការចាត់តាំង និង​តែងតាំង​មន្ត្រី​គឺ​ត្រូវ​ពិនិត្យ និង​ជ្រើសរើស​យក​មន្ត្រី​ដែល​មាន​សមត្ថភាព​ច្បាស់​លាស់​។ ប្រសិន​បើ​កន្លែង​មួយ អង្គភាព​មួយ​មាន​ថ្នាក់ដឹកនាំ​ដែល​ពោ​ពេញ​ទៅ​ដោយ​សមត្ថភាព ចរិក​ការងារ​ច្បាស់លាស់ និង​មាន​ក្រមសីលធម៌​ច្បាស់លាស់ គឺ​កន្លែង​នោះ ឬ​អង្គភាព​នោះ​នឹង​ទទួល​ប្រសិទ្ធិភាព​ការងារ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​មន្ត្រី​រាជការ​សាលាខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បា​ន​លើកឡើងថា ក្នុង​យន្តការ​នៃ​ការជ្រើសរើស ឬ​តែងតាំង​មន្ត្រី​ឱ្យ​មាន​មុខងារ និង​តួនាទី គឺ​ត្រូវតែ​មាន​ការពិនិត្យ​បច្ច័យ​ឱ្យ​បាន​ច្បាស់លាស់ ទៅលើ​មន្ត្រី​ណា​ដែល​ពោ​ពេញ​ទៅ​ដោយ​សមត្ថភាព មាន​ចរិក​ការងារ​ច្បាស់លាស់​ក្នុង​ការដឹកនាំ និង​ប្រកបទៅដោយ​ក្រមសីលធម៌​ច្បាស់លាស់​ក្នុង​ការដឹកនាំ​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់បន្ថែម​ថា គ្រប់​ការងារ​ដែល​មាន​ការចាត់តាំង​ក្នុង​អណត្តិ​របស់​ឯកឧត្ត​ម គឺ​ផ្តោត​សំខាន់​ទៅលើ​អ្នក​ដែល​មាន​សមត្ថភាព ហើយ​អ្នក​មាន​សមត្ថភាព​គឺ​ត្រូវតែ​ទទួលបាន​ការតែងតាំង និង​ផ្តល់​តួនាទី​ជូន ដើម្បី​ចូលរួម​ក្នុង​ការដឹកនាំ​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​អ្នក​ដែល​មាន​លទ្ធភាព តែ​ពុំ​មាន​សមត្ថភាព គឺ​មិន​អាច​ទទួលបាន​នូវ​ការចាត់តាំង​ដែល​ជា​អំណាច​រដ្ឋ និង​អំណាច​បក្ស​បាន​ដាច់ខាត និយាយ​ជា​រួម​គឺ​មិន​អាច​យក​លុយ​មក​ទិញ​តួនាទី​បាន​នោះ​ទេ​។​

​យោង​តាម​ដីការ​លេខ ០៤៥/២៣ ដ​.​ក ចុះ​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​កំពត ស្តីពី​ការតែងតាំង សម្រួល និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ បាន​សម្រេច​តែងតាំង សម្រួល និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រីរាជការ​ក្នុង​រចនាសម្ព័ន្ធ​សាលាខេត្ត​កំពត​ចំនួន ២៥​រូប ក្នុងនោះ​ស្រី ៥​រូប​។

​ក្នុង​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត​សាស្ត្រាចារ្យ ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​មន្ត្រី​សាលាខេត្ត​ផងដែរ​៕