​ភ្នំពេញ​៖ គ្លីនិក​មួយ​កន្លែង​យីហោ​ឈ្មោះ ទួល សំបូ​រណ៍ ដែល​មាន​ទីតាំង​នៅ ភូមិ ទួលសំបូរ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ព្យាបាល​អ្នកជំងឺ​ម្នាក់ សង្ស័យ​ជា​ខុស​បច្ចេកទេស​ក្នុង​ការព្យាបាល ជាហេតុ​ធ្វើអោយ​អ្នកជំងឺ​កកឈាម​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​ក្រោយ​បាន​ចាក់​បញ្ចូល​(​ព្យួរ​ស៊ី​រ៉ូម​)​អោយ​អ្នកជំងឺ​រួច​។​

​តាម​ការរៀបរាប់​ពី​ប្ដី​ជនរងគ្រោះ​បានអោយដឹងថា​៖ កាលពី​វេលា​ម៉ោង​11 យប់​ថ្ងៃ​ទី 9 ខែ​សីហា ឆ្នាំ 2023 គាត់​បាន​ជូន​ប្រពន្ធ​គាត់​ឈ្មោះ ថេង ចិន្តា ភេទ​ស្រី អាយុ​31 ឆ្នាំ ទៅ​ព្យាបាល​នៅ​គ្លីនិក​ខាងលើ ដោយ​ប្រពន្ធ​គាត់​ប្រាប់ថា រាង​ឈឺក្បាល ដើម្បី​អោយ​ពេទ្យ​ជួយ​ពិនិត្យ​អាការៈរោគ​អោយ ក្នុងស្ថានភាព​ដែល​ប្រពន្ធ​គាត់​នៅ​មាន​សភាព​ធម្មតា គឺ​ដើរ​ចូល​គ្លីនិក​ដោយ​ខ្លួនឯង​បាន​។ បន្ទាប់ពី​សាកសួរ​ខ្លះៗ​ពី​អ្នកជំងឺ​រួចហើយ ខាង​គ្លីនិក​បាន​ព្យួរ​(​ចាក់​បញ្ចូល​)​ស៊ី​រ៉ូម អោយ​ប្រពន្ធ​គាត់​មួយ​ប្លោក តែ​ក្រោយ​ពី​ព្យួរ​ស៊ី​រ៉ូម បាន​ប្រហែល​កន្លះ​ម៉ោង ស្រាប់តែ​ប្រពន្ធ​គាត់​ចាប់ផ្តើម​មាន​អាការៈ​ប្រកាច់​រហូត​លេង​ដឹងខ្លួន​។ ក្រោយ​ឃើញ​ស្ថានភាព​បែប​នេះ ខាង​គ្លីនិក​បានអោយ​គាត់​នាំ​ប្រពន្ធ​របស់​គាត់ ចេញពី គ្លីនិក​វិញ​ទៅ​រក​កន្លែង​ផ្សេង​ព្យាបាល​ទៅ ហើយ​និយាយ​ប្រាប់​គាត់​បន្ថែមថា អា​ការៈនេះ កើតឡើង​ដោយសារ​ប្រពន្ធ​គាត់​ឡើង​សំពាធ​ឈាម​។​

​តាម​ការរៀបរាប់​បន្ត​របស់​ប្ដី​ជនរងគ្រោះ​បាន​បន្ថែមថា ក្រោយ​ពី​ស្ថានភាព​ប្រពន្ធ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ខាង​គ្លីនិក​អោយ​យក​ចេញ​ទៀត គាត់​បាន​សុំ​អោយ​រថយន្ត​ខាង​គ្លីនិក​ជួយ​ដឹក​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ស្រាប់តែ​ខាង​គ្លីនិក​ប្រាប់ថា​មិន​មាន​រថយន្ត​ដឹក​ទេ ស្របពេល​ដែល​ឃើញ​មាន​រថយន្ត​ប្រចាំការ​នៅខាងមុខ​គ្លីនិក​សោះ​។ បន្ទាប់​ពី​ការបដិសេធ​របស់​គ្លីនិក​ប្ដី​ជនរងគ្រោះ​បាន​ហៅ​កង់​បី ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​បន្ត​ដោយ​ខ្លួន​ឯង​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។ នៅ​បន្ទប់សង្គ្រោះបន្ទាន់​ក្រោយ​ការពិនិត្យ​របស់​ក្រុមគ្រូពេទ្យ នៅ​មន្ទីរពេទ្យ​រុស្ស៊ី បាន​ប្រាប់ថា អ្នកជំងឺ​មាន​ឈាមកក​ក្នុង​ខួរក្បាល​ក្នុង​កំរិត​ធ្ងន់ធ្ងរ ត្រូវ​ការវះកាត់​ភ្លាមៗ ជាបន្ទាន់​។ ដោយសារ​ស្ថានភាព​មិន​អាច​រង់ចាំ​បាន​យូរ ក្រុមគ្រួសារ​បាន​យល់ព្រម​អោយ​ធ្វើ​ការវះកាត់​ភ្លាមៗ​។ ក្រោយ​ការវះកាត់​កាលពី​យប់​ថ្ងៃទី 9 ខែ​សីហា ឆ្នាំ​2023 មកទល់​និង​រសៀល​ថ្ងៃទី​10 ខែ​សីហា ឆ្នាំ​2023 នេះ ជនរងគ្រោះ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ ហើយ​ក្រុម​គ្រូពេទ្យ​ក៏​ប្រាប់​បន្ថែមថា​ជនរងគ្រោះ​អាច​ប្រឈម​មុខ​និង​ពិការភាព​មួយជីវិត​ក្នុង​ផ្នែក​ខ្លះ​នៃ​រាងកាយ​។​

​បច្ចុប្បន្ន​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ខាង​គ្លីនិក​ខាងលើ​ទៅ​សមត្ថកិច្ច​នៅ​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​ស៊ី​ប​អង្គេត​លើ​បញ្ហា​នេះ យ៉ាងណាមិញ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ​នឹង​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ក៏ដូចជា​ចូលខ្លួន​ដោះ​មក​ដោះស្រាយ​របស់​ភាគី​ខាង​គ្លីនិក​ខាងលើ​នោះ​ផងដែរ​។​