កែប​: គម្រោង​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​កម្សាន្ត​ខ្សែ​រ៉​ត​ឆ្លង​ស មុទ្រ​ដំបូង​គេ និង​វែង​ជាង​គេ​នៅ​កម្ពុជា ចាប់ផ្តើម​សាងសង់​ហើយ​នៅ​ខេត្ត​កែប ដោយ​ខ្សែ​រ៉​ត​ភ្ជាប់​បី​កំពូល​ឧទាន​ជាតិ​ខេត្ត​កែប មក​ទីតាំង​អ តីត​ព្រះរាជដំណាក់​ស្តេច ដោយ​គ្រោង​ចំណាយ​ទុន​ប្រមាណ ២​លាន​ដុល្លារ ឥឡូវ​សាងសង់​បាន​ប្រមាណ 70% ហើយ​។​

​តាមរយ​:​គម្រោង​នេះ គេ​រំពឹងថា​នឹង​អាច​ទាក់ទាញ​ទេសចរ មក​សម្រាកលំហែ​នៅ​ខេត្ត​កែប ឱ្យបាន​កាន់តែ​ច្រើន​។​

​លោក ហេង តារា ម្ចាស់​គម្រោង​វិនិ យោគ​សាងសង់ មជ្ឈមណ្ឌល​​កម្សាន្ត​ខេត្ត​កែប បាន​ប្រាប់​ឱ្យដឹងថា ដោយ​មើលឃើញ អំពី​សក្តានុពល​តំបន់​ទេសចរណ៍ ខេត្ត​កែប ស្រស់ស្អាត ហើយ​កែប​នៅ​មិនទាន់មាន​ល្បែង​កម្សាន្ត សម្រាប់​ទេសចរ​ផង​នោះ លោក​បាន​សម្រេចចិត្ត បោះទុន​វិយោគ បង្កើត​មជ្ឈមណ្ឌល​កម្សាន្ត​ខ្សែ​រ៉​ត ឆ្លង​សមុទ្រ​ដំបូង​គេ និង​វែង​ជាង​គេ​នៅ​ខេត្ត​កែប​។​

​លោក​បាន​បន្តថា ដើម្បី​ទាក់ទាញ​ទេសចរ ឱ្យ​មក​ស្នាក់នៅ​ខេត្ត​កែប យ៉ាងហោច​មួយ​យប់ ក្នុង​គម្រោង​របស់​លោក ត្រូវ​បង្កើត​ជា​កន្លែង​កម្សាន្ត​ផ្សេងៗ​ជាច្រើន​ទៀត ឥឡូវនេះ​យើង​សាងសង់​បាន​ប៉ុន្មាន 70% ហើយ​។​

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្ត កែប បាន​ប្រសាសន៍ថា រដ្ឋ​បា ល​ខេត្ត​បាន​ខិតខំ​អភិវឌ្ឍ​ខេត្ត​កែប សម្រេច​បាន​សមទ្ធិ​ផល​យ៉ាងច្រើន បើទោះជា​ស្ថិត​នៅក្នុង​ដំណាក់កាល​ណា ក៏ដោយ ហើ យ ជាក់ស្តែង​គម្រោង​ខ្សែ​រ៉​ត​នេះ គឺ​ទស្សនវិស័យ​ថ្មី​មួយទៀត សម្រាប់​ខេត្ត​កែប​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​។​

​ឯកឧត្តម បាន​បន្ថែមថា ខេត្ត​កែប​ក៏​មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរ ណ៍​ជាច្រើនទៀត ដូចជា ទេសចរ ណ៍​តាម​តំបន់ភ្នំ ទេសចរណ៍​តាម​តំបន់​សមុទ្រ ទេសចរណ៍​តាម​តំបន់ឆ្នេ​រកោះ ក្រៅពី​នោះ​ក៏​នឹង​រៀបចំ​ឲ្យមាន​តំបន់​ទេសចរណ៍​ក្នុង​បាតសមុទ្រ​ផងដែរ​៕