កែប​៖ ខ្សែរ​រថភ្លើង ក្រុមហ៊ុន Royal Railway Group របស់​អ្នកឧកញ៉ា គិត ម៉េង ដឹកជញ្ជូន​ប្រេងឥន្ធនៈ​បាន​បែក​ពាក់កណ្តាល​ផ្លូវ​បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវចំនួន ០២​ទូ ធ្លាយ​ប្រេង​ពេញ​ដី ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ប្រ​ញ៉ាយ​គ្នា ដង​ប្រេង​ទុក​សម្រាប់​ប្រើប្រាស់ ខណៈ​រថយន្ត​ជប់​គាំង​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​ឡើយ​។

​ឧបទ្ទវហេតុ រថយន្ត​ភ្លើង​ក្រុមហ៊ុន Royal Railway Group បែក​កង់​ធ្លាក់​ផ្លូវ​នេះ កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៣​នេះ នៅ​ម្តុំ​ផ្សារ​ដំណាក់​ចង្អើរ ក្រុង​-​ខេត្ត​កែប បណ្តាល​ឲ្យ​តៃកុង​រថយន្ត​ភ្លើង​របួស ចំនួន ០២​នាក់ និង​ធ្លាក់​ស៊ីទែន​ប្រេង ០២​ទូ​រ ប្រជាពលរដ្ឋ​នាំគ្នា​ទៅ​ដង​ប្រេង​ភ្លូកទឹកភ្លូកដី​។​

​យោងតាម​របាយការណ៍ របស់​ស្នងការ​នគរបាល​ខេត្ត​កែប បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ ២០២៣ វេលា​ម៉ោង ៥​និង​២០​នាទី​ព្រឹក នៅត្រង់​ចំនុច​គីឡូ​ម៉ែត​លេខ​១៤៨ ស្ថិតនៅ​ភូមិ​ដំណាក់ ចង្អើរ​សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវដែក​មួយ​កើតឡើង​ដោយ​រទេះភ្លើង​របូត​ទូរ​ស៊ី​តែ​ន​ដឹក​ប្រេង​បុក​គ្នា​ធ្លាក់​ផ្លូវ​បណ្ដាលឲ្យ​មនុស្ស​រងរ​បួស ចំនួន​ពីរ​នាក់ រងរបួស រួមមាន​៖

​ទី​១- ឈ្មោះ គង់ សន​ភេទ ប្រុស អាយុ ៦១ ឆ្នាំ​ទីលំនៅ​ភ្នុំពេញ អ្នកបើកបរ រង​របួសស្រាល និង​ទី​២ – ឈ្មោះ ព្រាប សុ​វត្តិ ភេទ ប្រុស អាយុ ៣០​ឆ្នាំ ទីលំនៅ​ភ្នុំពេញ អ្នកបើកបរ រង​របួសស្រាល និង​បែក​សុីតែន​ប្រេងអ​ស់​ចំនួ​ន​ពី​រស៊ី​តែ​ន ខូច​ក្បាល​ម៉ា​សុីន​រថភ្លើង ០១​គ្រឿង​។

​ក្រោយពេល​កើតហេតុ អ្នកបច្ចេកទេស​ផ្លូវ​រថយន្ត​បាន​ចុះ​អន្តរាគមន៍ ដោះស្រាយ​បញ្ហា​តាម​ជំនាញ​៕