​កំពត ៖ ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣​នេះ លោក អ៊ឹម ច័ន្ទ​សោធន អភិបាល នៃ​គណៈ​អភិបាលស្រុក​ទឹកឈូ បាន​ចុះ​ពិនិត្យ​ទីតាំង​ដែល​កងកម្លាំង​សមត្ថកិច្ច​កំពុង​រុករក​ជនរងគ្រោះ និង​ជួយ​សង្គ្រោះ​អ្នកទេសចរណ៏​មួយចំនួន ដែល​បាន​ទៅ​បោះ​តង់​នៅលើ​ជ្រោះ​ឱ​មា​ល់ហើយ​ជាប់​មិន​អាច​ឆ្លង​មក​កន្លែង​សុវត្ថិភាព​បាន​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​មកដល់ពេលនេះ ពួក​យើង​អាច​ជួយសង្គ្រោះ​ពួកគាត់​ជាង​៤០​នាក់ បាន​មក​ដល់​កន្លែង​មាន​សុវត្ថិភាព តែ​ដោយឡែក​ជនរងគ្រោះ​ដែល​បាន​បាត់​ខ្លួន​ចំនួន​៤​នាក់ បាន​រកឃើញ​៣​នាក់​ហើយ ២​នាក់​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​នារី​ម្នាក់​ទៀត បាន​បាត់បង់​ជីវិត ចំណែក​នារី​ម្នាក់​ទៀត​កងកម្លាំង​សមត្ថកិច្ច​កំពុង​រុករក​មិនទាន់​ឃើញ​នៅឡើយ​។​

​ក្នុង​នាម​រដ្ឋបាល​ស្រុក​ទឹកឈូ សូម​សម្តែង​ការ​អរគុណ​ដល់​កងកម្លាំង​សមត្ថកិច្ច​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពត កងកម្លាំង​សមត្ថកិច្ច​ស្រុក​ទឹកឈូ និង​ក្រុង​បូកគោ ដែល​កំពុង​រុករក​នារី​ដែល​បាន​បាត់​ខ្លួន​ម្នាក់ទៀត​៕