កំពត ÷ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​តាំងពី​យប់ រហូត​ព្រឹក បណ្តាល​ឲ្យ​តំបន់​មួយចំនួន​ក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ រង​ការ​ជន់​លិច​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៣​នេះ​។ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​ជំនាញ​បាន​នឹង​កំពុង​មមាញឹក​ក្នុង​ការកាយ​ប្រឡាយ​ដោះ​ទឹក​ចេញពី​តំបន់​ជន់​លិច​ទាំងនោះ​។ ជំនន់​នេះ​មិន​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​ទេ ដោយសារ​ចំណាត់ការ​អាជ្ញាធរ​ទាន់ពេលវេលា​។

​ជាង​១​សប្តាហ៍​មក​ហើយ អាកាសធាតុ​ខេត្តកំពត​អាប់អួរ មាន​ភ្លៀង​រលឹម​មិន​ដាច់ រហូតមក​ដល់​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា​នេះ ភ្លៀង​បាន​ធ្លាក់​ខ្លាំង​បន្ត​រហូតដល់​ព្រឹក​ថ្ងៃទី ៣០ ខែកក្កដា​នេះ បណ្តាល​ឲ្យ​តំបន់​មួយចំនួន​ក្នុង​ក្រុង​កំពត​រង់ការ​ជន់​លិច មាន​ដូចជា​តំបន់​ផ្លូវ​មាត់​ព្រែក​ខាង​មុខ​មន្ទីរពេទ្យ​បង្អែក តំបន់​ព្រះ​អង្គ​ឌួង បេនឡាន​ចាស់ តំបន់​ផ្លូវ​បេតុង​ក្នុង​សង្គាត់​កំពង់បាយ តំបន់​ផ្លូវ​ឆ្នេរ​កោះ​ស្មៅ និង​តំបន់​មួយចំនួន​នៅ​សង្គាត់​អណ្តូង​ខ្មែរ និង​តំបន់​មួយចំនួន​ក្នុង​ឃុំ​ពង់​គ្រែ​ង និង​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ​។

​លោក ឃុត ឧសភា នាយក​រដ្ឋបាល​សាលាខេត្ត បាន​ប្រាប់ឲ្យដឹង​ថា ក្រោម​ការចង្អុលបង្ហាញ​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត លោក​បាន​ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ​ជំនាញ​ធ្វើ​ការកាយ​ប្រឡាយ​បញ្ហូរទឹក​ចូលព្រែ​កនៅ​ទីតាំង​ជន​លិច​សំខាន់ៗ មាន​តំបន់​មាត់​ព្រែក​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តំបន់​តំបន់​កោះ​ស្មៅ និង​តំបន់ឆ្នេរ​ព្រែក​កំពុងបាយ និង​តំបន់​ព្រែកជីក​ផងដែរ ។​

​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពត លោក ម៉ី សាវុធ បាន​ប្រាប់ឲ្យដឹង​ថា មកដល់ពេលនេះ ខេត្ត​កំពត​បាន​រង់ការ​ជន់​លិច​នៅ​ចំ​បន់​មួយចំនួន នៅ​ក្រុង​កំពត និង​ស្រុក​ទឺកឈូ ។ ការ​ជន់​លិច​បណ្តាលមកពី​ការស្ទះ​ប្រពន្ធ​លូ​ដោយសារ​សំរាម និង​ការចាក់ដី​បិទ​ផ្លូវទឹក ខណៈ​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់ មិនមែន​ដោយសារ​ការបើកទ្វារ​ទឹក​ទំនប់​វា​រី​អគ្គីសនី​កំចាយ​ទេ​។ ប៉ុន្តែ​បន្ទាប់ពី​មាន​អន្ត​រគ​មន៍​ពី​អាជ្ញាធរ ស្ថានភាព​ការ​ជន់​លិច​បាន​ល្អប្រសើរ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​។ ចំណែក​នៅ​តាម​បណ្តាល​ស្រុក​ផ្សេងៗ លោក​មិន​ទាន់​ទទួលបាន​របាយការណ៍​នៅឡើយ​ទេ​។

​ទោះ​យ៉ាងណា​ក៏​ដោយ​ការ​ជន​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នេះ មិនបាន​ធ្វើ​ប៉ះពាល់​ដល់​ការរស់នៅ និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​មក​ដល់​ម៉ោង​១១​ព្រឹក​នេះ ស្ថានភាព​នៃ​ការ​ជន​លិច​នេះ​កំពុង​មាន​ភាពល្អប្រសើរ​ឡើងវិញ​បន្តិច​ម្ដងៗ បន្ទាប់ពី​មាន​ចំណាត់ការ​របស់​ឯកឧត្តម​អភិបាលខេត្ត ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​តំបន់​មួយចំនួន​នឹង​បន្ត​លិច​ប្រសិនបើ មេឃ​នៅតែ​បន្ត​ធ្លាក់ភ្លៀង​ខ្លាំង ខណៈ​ដល់ពេល​នេះ​ផ្ទៃមេឃ​កំពុង​មាន​សភាព​អួរ​អាប់​នៅឡើយ​៕​សិលា សារិន​