ខេត្ត​កែប​៖ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប នៅរ​សៀ ល ថ្ងៃទី​២៩ និង ព្រឹក​ថ្ងៃ​ទី​៣០ ខែ កក្កដា ឆ្នាំ​២០២៣ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ និង​នាំ​យក​គ្រឿ ង​ចក្រ កាយ​ប្រឡាយ រំដោះ​ទឹក​ជូន​ប្រជាពលរដ្ឋ នៅតាម​តំបន់​មួយ ចំនួន​នៅ​ក្នុង ភូមិសាស្ត្រ​ខេត្ត​កែប ដែល​ទទួល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​ឯកឧត្តម អភិ​បា​ខេត្ត បាន​អំពាវនាវ​សូម​ប្រជាពលរដ្ឋ កុមារ​តូចៗ និង​ប្រជា​នេសាទ ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​គ្រោះថ្នាក់ ដែល​អាច​កើតមានឡើង​ជា​យថាហេតុ​ណាមួយ​។​

​យោងតាម​សេចក្ដីជូនដំណឹង​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ធ្វើឲ្យ​អាកាសធាតុ នៅ​កម្ពុជា​មាន​ភ្លៀង​ធ្លាក់​គ្រប់​ទីកន្លែង ពិសេស​តំបន់​សមុទ្រ មាន​ភ្លៀង​ធ្លាក់​ច្រើន ខ្យល់​កន្ត្រាក់ ផ្គរ​រន្ទះ និងរ​លកស​មុ ទ្រ បោកបក់​ខ្លាំង មាន​កម្ពស់​ខ្ពស់ៗ​។​

​ជាមួយគ្នានេះ ខាង​មន្ទីរ​សាធារណ ការ និង​ដឹកជញ្ជូន ខេត្ត​កែប នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៣​នេះ បានចេញ សេចក្តី​ដំណឹង ស្តី​ផ្អាក​ចរាចរណ៍ ជា​បណ្ដោះអាសន្ន ចំពោះ​យានយន្ត​ដឹកជញ្ជូន ធុន​ធ្ងន់​គ្រប់​ប្រភេទ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​លេខ ៣៣​អា ចាប់​ពី​រង្វង់​មូល​សេះស រហូត​ដល់​ទីប្រជុំជន​ផ្សារ​ដំណាក់ ចង្អើរ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប​៕