​កែប​៖ ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣ កាន់តែ​កៀក​កិតមកដល់ ពោល​គឺ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ ក្នុងនោះដែរ​អភិបាលខេត្ត​កែប នា​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន ដែល​មកពី​៣៦​ស្ថាប័ន​ទាំង​វិទ្យុ ទូរ​ស្សន៍ និង​អង្គភាព​សារព័ត៌មាន​អន​ឡា​ញ បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ធ្វើយ៉ាងណា​ជួយ​ជំរុញ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន បាន​ទៅ​ចូលរួម​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា​។

​ជំនួប​សំណះសំណាល​ជាមួយ​អ្នកសារព័ត៌មាន​ដែល​កំពុង ដែល​កំពុង​បំពេញ​ការងារ​លើ​វិស័យ​ព័ត៌មាន ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប បាន​ធ្វើឡើង​នា​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប រួម​ជាមួយ​គណ​អ​ធីបតី ប្រធាន​មន្ទីរ​អង្គភាព អភិបាល​ក្រុង​ស្រុក​  ជាមួយ​វត្តមាន​អ្នកសារព័ត៌មាន​ចំនួន​៣៦​នាក់ មកពី​៣៦ អង្គភាព​សារព័ត៌មាន​។

​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា សូម​អ្នកសារព័ត៌មាន​អ្នក​ទាំងអស់ ជំរុញ​ឲ្យ​ប្រជា​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​របស់ គ​.​ជ​.​ប ទៅ​ចូលរួម​បោះឆ្នោត​អោយ​បាន​គ្រប់ៗ​គ្នា ដើម្បី​បង្ហាញ​ពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​បាន​យ៉ាង​ល្អ​នៅ​កម្ពុជា​។

​ក្រៅ​ពី​ការ​ចំណូ​ម​ពរ ក្នុងឱកាស​នៃ​ជំនួប​ដ៏​កម្រ​ជាមួយ​អ្នកសារព័ត៌មាន​នាពេលនេះ អភិបាលខេត្ត​កែប ក៏​ស្នើរ​អោយ​អ្នកសារព័ត៌មាន និង​បណ្តា​ប្រធាន​មន្ទីរ អង្គភាព​របស់​រដ្ឋ ចំណុះ​អោយ​រដ្ឋបាល​ខេត្ត​កែប ត្រូវ​ធ្វើ​ការសហការ​គ្នា​អោយបាន​ជិតដិត ឲ្យ​សាកសម​ជា​ដៃ​គួរ​គ្នា ក្នុង​បំណង​ជួយ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​ពិត​និង​ជាក់លាក់​របស់​រដ្ឋបាល​ខេត្ត​អោយ​ពលរដ្ឋ​បាន​ជ្រាប​។ ហើយ​អ្នកសារព័ត៌មាន​ត្រូវ​ធ្វើខ្លួន​អោយ​ដូច​កញ្ចក់​ក្នុង​ការរិះគន់ ក្នុងន័យ​ស្ថាបនា ដើម្បី​កែតម្រូវ​នូវ​ចំណុច​ខ្វះចន្លោះ​នានា​។

​ឯកឧត្តម​បណ្ឌិត ក៏​ថ្លែងអំណរគុណ​ដល់​បណ្តា​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​កន្លង​ទៅ តែងតែ​ជួយ​ផ្សព្វផ្សាយ​រាល់​សមិទ្ធិផល​ដែល​រដ្ឋបាល​ខេត្ត​កែប​ខិតខំ​ធ្វើ និង​សម្រេចបាន​ទៅកាន់​មហាជន ហើយ​កន្លងមក​កម្លាំង​ផ្សាយ​ព័ត៌មាន​ពិត របស់​អ្នក​ព័ត៌មាន​នៅ​ទីនេះ បានធ្វើអោយ​ឥទ្ធិពល​របស់​ព័ត៌មាន​ក្លែងក្លាយ​បាត់បង់​ទៅ​។ យ៉ាងណា​លោក​នៅតែ​ក៏​បើក​ចិត្ត​ទទួលយក​នូវ​ការរិះគន់​កែលំអ ពី​សំណាក់​បងប្អូន​អ្នកសារព័ត៌មាន​គ្រប់រូប​ផងដែរ​។​

​លោក រស់ ឧត្តុង្គ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប បានអោយ​ដឹង​ដែរ​ថា ការជួប​សំណេះសំណាល​នា​ឱកាស​នេះ ជាការ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​ខេត្ត ទៅ​លើ​ស្ថាប័ន​ព័ត៌មាន និង​អ្នកសារព័ត៌មាន ល​ជានិច្ចកាល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុកថា​អ្នកសារព័ត៌មាន គឺជា​ដៃគូ​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​  នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​  ហើយ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជា​មួយ​រាជរដ្ឋាភិបាល ទៅកាន់​ប្រជាពលរដ្ឋ និង​ពី​ប្រជាពលរដ្ឋ​មក​កាន់​រាជរដ្ឋាភិបាល​វិញ​ដើម្បី​កសាង​សង្គម​មួយ​ប្រកប ដោយ​សុខដុម​នីយកម្ម ការអភិវឌ្ឍ​ដោយ​ចីរភាព និង​ចូលរួម​ថែរក្សា​សុខសន្តិភាព​យូរអង្វែង​នៅ​កម្ពុជា​។

​លោក​បញ្ជាក់ថា នៅ​ខេត្ត​កែប​មាន​អ្នកសារព័ត៌មាន​ចំនួន ២៧​រូប ស្មើនឹង​៣២​អង្គភាព បាន​យក​ឯកសារ​ពាក់ព័ន្ធ​មក​តម្កល់​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត ចំណែក​៣​រូប​ទៀត ស្មើនឹង ៤​អង្គភាព ពុំទាន់​យក​ឯកសារ​ពាក់ព័ន្ធ​មក​តម្កល់​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​នៅឡើយ​៕​