(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៣​នេះ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មានឈ្មោះ​នៅក្នុង​បញ្ជី ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ខណៈ​យុទ្ធនាការ​ឃោសនា​កំពុង​ធ្វើ​ឡើង​យ៉ាង​សស្រាក់សស្រាំ និង​សប្បាយរីករាយ​។​

​តាមរយៈ​បណ្តាញ Twitter សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ចាប់តាំងពី​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គិត​រហូត​មកដល់ពេលនេះ មាន​រយៈពេល​១៦​ថ្ងៃ​ហើយ ដែល​គ្រប់​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង បានធ្វើ​សកម្មភាព​ឃោសនា​យ៉ាង​សស្រាក់សស្រាំ ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​ហាក់ដូចជា​ចាត់ទុកថា អំឡុង​យុទ្ធនាការ​ឃោសនា​នេះ​ជា​បុណ្យ​មួយ​ដ៏​សប្បាយ​រីករាយ​របស់​ពួកគាត់​ដូច្នោះ​ដែរ​»​។​

​សម្តេច​បាន​បន្តថា​៖ «​ស្រប​ជាមួយនឹង​ព្រះរាជ​អំពាវនាវ​របស់ ព្រះមហាក្សត្រ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ខ្ញុំ​ក្នុងនាម​នាយក​រដ្ឋមន្ត្រី សូម​យក​ឱកាស​នេះ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មានឈ្មោះ​ក្នុង​បញ្ជី សូម​អញ្ជើញ​ទៅ​បោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ឱ្យបាន​គ្រប់ៗ​គ្នា​» ។​

​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ឆ្នាំ​២០២៣ នឹង​ប្រពឹត្តទៅ​នៅ​ថ្ងៃ​ទី ២៣​ខែកក្កដា ដោយ​មាន​គណបក្ស ចំនួន ១៨​ចូលរួម ៕