​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យ​មាន​ទឹក​លិច​ផ្នែក​ខ្លះ​ក្នុង​ផ្សារ​សាមគ្គី​ខេត្ត​កំពត អភិបាលខេត្ត​បាន​ចុះទៅ​ពិនិត្យ​ដោយ​ផ្ទាល់ ហើយ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ក្រុង​កំពត និង​អ្នកវិនិយោគ​ផ្សារ​ដោះស្រាយ​បន្ទាន់​ចំពោះ​ការ​លិច​នេះ​។ ក្រោយពី​ទទួល​បាន​បញ្ជា​នេះ​ភ្លាម អាជ្ញាធរ​ក្រុង ក៏ដូចជា​អ្នកវិនិយោគ​ផ្សារ​បាន​ចាត់ចែង​ក្រុម​ជាង​ដើម្បី​ពិនិត្យ និង​ស្តារលូ​ដោះ​ទឹក​ចេញពី​ផ្សារ​នេះ​ជា​បន្ទាន់​។​

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២៣ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ចុះទៅពិនិត្យ​ដោយផ្ទាល់​នូវ​ស្ថានភាព​ទឹក​ក្នុង​ផ្សារ​សាមគ្គី​ខេត្តកំពត ដែល​ពីមុន​មក​ឯកឧត្តម​បាន​តម្រូវ​ឱ្យ​អាជ្ញាធរ​ក្រុង​កំពត និង​អ្នកវិនិយោគ​ផ្សារ​ពិនិត្យ និង​ស្ថារឡើងវិញ​នូវ​ប្រព័​ន្ធ​លូ​ដោះ​ទឹក​ចេញពី​ផ្សារ​នេះ ដើម្បី​កុំឱ្យ​មាន​ការ​ជន់​លិច​បន្តទៀត​។ ក្រោយ​ពី​ចុះ​ពិនិត្យ​ឃើញ​ជាក់ស្តែង​ក្រោយ​ភ្លៀង​មួយ​មេ​ធំ ស្ថានភាព​ទឹក​ក្នុង​ផ្សារ​នៅតែ​បន្ត​មានការ​លិច​ផ្នែក​ខ្លះ​ក្នុង​ផ្សារ​ដដែល ភ្លាមនោះ ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ក្រុង​កំពត ពិសេស​អ្នកវិនិយោគ​ផ្សារ ត្រូវ​រក​ដំណោះស្រាយ​បន្ទាន់​ក្នុងកា​រដោះ​ទឹក​ចេញ​ពី​ផ្សារ​នេះ​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា ផ្សារ​សាមគ្គី​នេះ គឺជា​ផ្សារ​ធំ​មួយ​ក្នុង​ទី​រួម​ខេត្តកំពត ដែល​បំរើ​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត ដូច្នេះ​ផ្សារ​នេះ​ត្រូវតែ​មាន​ផាសុខភាព និង​សោភ័ណ្ឌភាព​។ ទន្ទឹមនឹងនោះ​ដែរ ក្រោយពី​ទទួល​បាន​បញ្ជា​នេះ​ភ្លាម អាជ្ញាធរ​ក្រុង​កំពត និង​អ្នកវិនិយោគ​ផ្សារ​បាន ចាត់ចែង​ក្រុម​ជាង​ដើម្បី​ពិនិត្យ និង​ស្តារលូ​ដោះ​ទឹក​ចេញពី​ផ្សារ​នេះ​ជា​បន្ទាន់ ហើយ​ស្ថានភាព​ទឹក​ក្នុង​ផ្សារ​ក៏​បាន​ស្រក​ចុះ​ឡើង​វិញ​ផង​ដែរ​។​

​បន្ទាប់​ពី​ចុះ​ពិនិត្យ​ផ្សារ​សាមគ្គី​ទី​រួម​ខេត្តកំពត​រួចមក ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​បន្តដំណើរ​ទៅ​សំណេះសំណាល​ជាមួយ​អាជីវករ និង​ពិនិត្យ​ផ្សារ​ទូក​មាស ស្ថិតក្នុង​ស្រុក​បន្ទាយ​មាន ដើម្បី​មើល​ពី​ស្ថានភាព​ផ្សារ​ទាំងមូល ក៏ដូចជា​ទទួលយក​នូវ​សំណើរ និង​សំណូមពរ​ផ្សេងៗ​ពី​អាជីវករ​។ ក្នុង​ការចុះពិនិត្យ​នេះ​ផងដែរ ឯកឧត្តម​អភិបាលខេត្ត​បាន​តម្រូវឱ្យ អាជ្ញាធរ​ស្រុក ក៏ដូចជា​អ្នកវិនិយោគ​ផ្សារ​ទូក​មាស ត្រូវ​ពិនិត្យ​ឡើងវិញ​នូវ​ប្រព័ន្ធ​លូ​ដោះ​ទឹក ធ្វើយ៉ាងណា​កុំ​ឱ្យ​មាន​ការស្ទះ​ទឹក​ក្រោយពេល​ភ្លៀង ត្រូវដាក់​កាមេរ៉ា​សុ​វត្តិភាព​ដែល​អាច​ដឹង​ពេល​មាន​អគ្គិភ័យ​កើតឡើង​នៅ​ទីតាំង​សំខាន់ៗ​ក្នុង​ផ្សារ ពិសេស​កន្លែង​លក់​មាស និង​លក់​ក្រណាត់ ដើម្បី​រក្សារ​សន្តិសុខ​សុ​វត្តិភាព​ជូន​បងប្អូន​អាជីវករ​ទាំងអស់​ក្នុង​ផ្សារ​។ ទន្ទឹមនឹងនោះ អ្នកវិនិយោគ​ផ្សារ​ត្រូវ​រៀបចំ​កន្លែង​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង​ល្អី ឱ្យបាន​ត្រឹមត្រូវ មាន​សោភ័ណ្ឌភាព និង​មិន​ត្រូវ​យក​ថ្លៃ​ភាស៊ី​នោះទេ​។​

​ក្នុង​ការចុះ​ត្រួតពិនិត្យ​ផ្សារ​ទាំង​ពីរ​នេះ​ដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​អាជីវករ​ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​ក្នុង​ការរក្សា​អនាម័យ បរិស្ថាន ក្នុង​ផ្សារ​ឱ្យបាន​ស្អាត​ល្អ មាន​ផាសុខភាព ដែល​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទិញ​ទំនិញ​ក្នុង​ផ្សារ​បាន​ច្រើន​។ ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ទៅ​ចូលរួម​បោះឆ្នោត​ទាំងអស់​គ្នា នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ដែល​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ទៅ​មុខ​បន្តទៀត​៕