កំពត៖ ថ្នាក់ដឹកនាំមន្ត្រីរាជការស្រុកឈូក រួមនឹងយុវជន យុវតី ប្រជាព លរដ្ឋ ជាងមួយរយនាក់ បានជួប ជុំគ្នាក្នុងកម្មវិធីវេចនំ អន្សមសាមគ្គីលើកដំបូ ង ជាប្រវត្តិសាស្ត្រ របស់រដ្ឋបាលស្រុកឈូក ខេត្តកំពត ក្នុងឱកាសបុណ្យកាន់ភ្ជុំបិណ្ឌ ភ្ជុំបិណ្ឌ។
កម្មវិធីនេះធ្វេីឡេីងក្រោមវត្តមាន លោក សៅ មឿន អភិបាល ស្រុកឈូក នៅព្រឹកថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ ២០២៤ ពួកគាត់យល់ ឃើញថា ពិធីនេះពិតជាល្អក្នុងការផ្សព្វផ្សាយ និងបានផ្តល់នូវចំណេះ ដឹង បទពិសោធន៍ថ្មីៗ សម្រាប់មនុ ស្ស ជំនាន់ក្រោយ ដើម្បីរួមចំណែកអភិរក្ស ប្រពៃណីទំនៀមទម្លាប់ បង្កើន ភាពស្និទ្ធស្នាល និងបង្កបរិយាកាស សប្បាយរីករាយរួមគ្នា។
មន្ត្រីសាលាស្រុកឈូក ក៏បានចាត់ ទុកកម្មវិធីនេះថា ពិតជាល្អហើយជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋបាលស្រុកឈូក ដែលបានជួប ជុំគ្នា វេចនំអន្សមនៅសាលា ស្រុកដើម្បីចូលរួម អបអរក្នុងឱកាសបុ ណ្យ ភ្ជុំបិណ្ឌ យ៉ាងសប្បាយរីករាយ។
កម្មវិធីនេះបានបើក ឱកាសឱ្យអ្នកជំនាន់មុន ចែករំលែកនូវបទពិសោ ធន៍ នៃរបៀបរៀប ចំផ្សំគ្រឿងសម្រា ប់វេចនំអន្សម ព្រមទាំងនំប្រពៃណីផ្សេងៗទៀត ដល់ក្មេងជំនាន់ក្រោយឱ្យបានដឹង។
ដូច្នេះពួកគាត់ចង់ ឱ្យពិធីនេះធ្វើ ឡើង ជារៀងរាល់ឆ្នាំ ហើយបើអាចធ្វើឱ្យបាន កាន់តែធំជាងនេះ ក៏ល្អម្យ៉ាងដែរ ព្រោះពិធីនេះផ្តល់អត្ថប្រយោជន៍ ច្រើនយ៉ាង ដូចជា ផ្តល់ឱកាសជួបជុំ បង្កើនភាពស្និទ្ធស្នាលរវាងពលរដ្ឋចាស់ៗ ដែលមានបទ ពិសោធន៍ និងយុវជន ព្រមទាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំស្រុក ដើម្បីបង្កើ ន ស្មារតីអភិរក្ស ទំនៀមទម្លាប់ប្រ ពៃណីខ្មែរ ពិសេសបង្រៀន របៀបធ្វើនំអន្សម ដល់ក្មេងៗជំនាន់ក្រោយ។
សូមបញ្ជាក់ថា កម្មវិធីវេចនំអន្សមដែ ល ជាលក្ខណៈសាមគ្គី របស់រដ្ឋ បាល ស្រុកឈូក ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នាពេលនេះ ជាគំនិតផ្តួចផ្តើមឡើង ដោយលោក សៅ មឿ ន អភិបាលស្រុក ឈូក ដោយមានការ បង្ហាញចង្អល់ ពីសំ ណាក់ ឯកឧ ត្តម ម៉ៅ ធនិន អភិ បាល ខេត្តកំពត អោយលោក សៅ មឿន អភិបាល ស្រុកឈូក និងលោ កស្រី អ៊ុន រឿន ដឹកនាំមន្ត្រីរាជការ នៅសាលាស្រុក បងប្អូន ប្រជាពល រដ្ឋ សិស្សសនុសិស្ស ចូល រួមវេចនំអន្សម នាឱកាសបុណ្យកាន់បិណ្ឌនេះ អោយបានសប្បាយរីករាយ។
លោកស្រី អ៊ុន រឿន បានអោយដឹងថា វេចនំនាថ្ងៃនេះ យើងប្រើប្រាស់អង្ករដំណើប ១៥០គីឡក្រាម សណ្តែក ៥០គីឡូ សាច់ខ្លាញ់ ជ្រូក៥០គីឡូ ដូងទុំ២០០ផ្លែ ចេកទុំ ១២០ស្និត ស្លឹកចេក ១៧០គីឡូ រួមមានស្លឹកដូង វេចនំកាត និងស្លឹកផ្អាវវេចនំជ្រូកផងដែរ។ នំទាំងអស់ធ្វើសម្រាប់ហូបជុំគ្នា និងការចែករំលែកគ្នាយកទៅវត្ត ឬផ្ញើទៅមិត្តភក្តិ ក្រុមគ្រួសារផងដែរ៕