ខេត្ត​កែប​.​សេចក្តីរាយការណ៍ មួយ​បាន​អោយដឹងថា​អ្នក មាន​ទ្រព្យសម្បត្តិ ដ៏​ស្ដុកស្ដម្ភ​ម្នាក់ បាន​ខិតខំ​ព្យាយាម​បំពាន យក​ឆ្នេរ​អង្កោល​មួយកន្លែង តាមរយៈ​ការប្រើ​វិធី​រៀប​ខឿន​ចាក់​ដី​លុប ដោយ​មិន​ខ្ខ្លាច​ញញើត​អាជ្ញាធរ​បន្តិច​សោះ​។​

​ដី​ឆ្នេរសមុទ្រ​ដែល​រង​ការ បំពាន​ទាំង​មិន​កោតញញើត​ច្បាប់​នោះ ត្រូវ​រាយការណ៍​ថា មាន​ទីតាំង​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ហើយ​អាជ្ញាធ​រក៍​ធ្លាប់​បាន​ជួន​ដំណឹង ព្រមទាំង​តម្រូវ​ឲ្យ​អ្នក​ប្រព្រឹត្ត ធ្វើ​កិច្ចសន្យា​កាយ​ដី និង​លើក​យក​លូ​ចេញ តាំងពី​ចុង​ឆ្នាំ ២០២៣ ខណៈពេល​ការបំពាន​ចាប់ផ្ដើម​ឡើង ប៉ុន្តែ​បុគ្គល​ម្នាក់​នេះ​មិន​អើពើ​ចំពោះ ចំណាត់ការ​របស់​អាជ្ញា​ធរ ហើយ​ថ្មីៗ​នេះ​ជន​ដដែល​នោះ​ក៍​បាន​ដឹក​ដី យកមក​ចាក់​ដី​បន្ត​ទាំង​រំលង​អាធ្រា​ត ពេល​អាជ្ញាធរ​កំពង់តែ​ដេកលក់ រហូត​បង្កា​អោយ​មាន​ការ​រិះ​រិះគន់​ពី​ប្រជា​នេសាទ​។​

​ចំពោះ​បញ្ហា​ចាក់​ដី​ចូល​ឆ្នេរ​ខាងលើនេះ លោក ឆាង ឆៃ អភិបាលស្រុក​ដំណាក់​ចង្អើរ បានបញ្ជាក់​ថា កាល​ពី​រំលង​អាធ្រាត​ថ្ងៃអាទិត្យ លោក​បាន​ទទួល សេ​ក្ដី​រាយការណ៍​ពី​ប្រជា​នេសាទ​ថា មាន​រថយន្ត​កំពុង​ចាក់ដី​លុប​ឆ្នេរ ត្រង់​កន្លែង​ធ្លាប់​ហាមឃាត់ ជា​ថ្ងៃអាទិត្យ​និង​ពេលយប់​ផង អាជ្ញាធរ​ពិបាក​ចុះ​ទប់ស្កាត់​ណាស់ ដោយ​សកម្មភាព នោះ​បាន​ធ្វើ​រហូតដល់​ម៉ោង ៤ ទៀប​ភ្លឺ ដោយ​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ហើយ ក៏​ដក​ចេញ​ទៅ​វិញ លោក​អភិបាលស្រុក​បាន​បន្តថា បញ្ហា​នេះ​ក្រុមការងារ​ស្រុក និង​ចុះ​ធ្វើ​កំណត់ហេតុ ដើម្បី​បញ្ចូនបន្ត​ទៅ​រដ្ឋបាល​ខេត្ត អាជ្ញាធរ​ស្រុក​ធ្លាប់​បាន​ណែនាំ ជា​ច្រើនលើក​ច្រើនសារ​ម​ក​ហើយ​ថែមទាំង មាន​គណៈកម្មការ ឯកភាព​រដ្ឋបាលខេត្ត​កែប បាន​ចុះ​មក​បញ្ជា​ឲ្យ​ផ្អាក គ្រប់​សកម្មភាព​ទាំងអស់​ព្រោះ​ជា​អំពើ​ខុសច្បាប់​។​

​គួ​រំលឹក​ផងដែត​ថា កាលពី​ថ្ងៃ​ទី ១០ ខែ ធ្នូ ឆ្នាំ ២០២៣ អ្នកដំណើរ ក៍​បាន​ប្រទេស​ឃើញ សកម្មភាព​រៀប​លូ​រួច ចាក់ដី​លុប​ឆ្នេរសមុទ្រ ស្ថិតនៅ​ភូមិ​អង្កោល ឃុំ​អង្កោល បង្ក​ឲ្យមាន​ការរិះគន់ នូវ​ភាពទន់ខ្សោយ របស់​អាជ្ញាធរ ឆ្លើយតប​ចំពោះ​បាតុភាព​នោះ អាជ្ញាធរ​ស្រុក បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង និង​រកឃើញ​ថា​ស្ត្រី​ម្នាក់ ឈ្មោះ​(​ម៉ៅ ញី​ប​) ជា​អ្នក ប្រព្រឹត្ត​រួច ក៏​បញ្ជា​ឲ្យ​បញ្ឈប់ ធ្វើ​សកម្មភាព​ជា​បន្ទាន់ ជាមួយនេះ រដ្ឋបាល​ស្រុក ដំណាក់​ចង្អើរ បាន​កោះហៅ​អ្នកប្រព្រឹត្តឲ្យ​ចូល​បំភ្លឺ និង​ធ្វើ​កិច្ចសន្យា ឲ្យ​រុះរើ​ចេញ​វិញ​អំឡុងពេល​មួយ​សប្តាហ៍ ព្រោះតែ​មិន​ឃើញ អ្នកប្រព្រឹត្ត​អនុុ​វត្ត តាម​ការណែនាំ ពាក្យ​រិះគន់​បាន​បង្កើន ការដាក់បន្ទុក​លើ​អាជ្ញាធរ នៅ​ភាព​ព្រងើយកន្តើយ ដោយ​សង្ស័យ​ថា អាច​មក​ពី​មាន​អ្វី​ជា​អាថ៌កំបាំង​ផងដែរ គ្រា​នោះ ពោល​គឺ​នៅ​ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២៣ លោក​ឆាង ឆៃ បានបញ្ជាក់​ថា ដោយសារ​អ្នក​ដាក់លូ​និង​អ្នកចាក់ដី​មាន​ជំងឺ​ទើប​សុំ​ពន្យារ​ពេល​សិន​។​