​ខេត្ត​កំពត​÷ បងប្អូន​អ្នកនេសាទ​នៅលើ សមុទ្រ​ដែល​រស់នៅ​ភូមិ​ដូន​តោ​ក សង្កាត់​ត្រើយ​កោះ ក្រុង​កំពត បាន​ត្អូនត្អែរថា​: ការរកស៊ី​របរ​នេសាទ របស់​ប្រជា​នេសាទ​យើង​ក្នុង​ខេត្ត​កំពត បច្ចុប្បន្ន​ជួប​បញ្ហា​ជាច្រើន នៅក្នុង​សមុទ្រ​ខេត្ត​កំពត ពីមុន​មក​ធម្មតា ទូក​ខាវ​មួយគ្រឿងៗ ក្នុង​មួយ​យប់​ខាវ បាន​មច្ឆា​សមុទ្រ​គ្រប់​ប្រភេទ​ដូចជា​: ក្តាម ខ្យង មឹក បង្គា​រ ត្រី ។​

​បើ​និយាយ​អោយចំ​ទៅ មួយ​យប់​មិន​ក្រោ ម​ពី ៣០​ទៅ​៤០​គីឡូ​នោះទេ ប៉ុន្តែ​តែ​បច្ចុ ប្បន្ន​នេះ នេសាទ​មិនសូវ​បាន​ដូច​ពីមុន​។

​អ្នកនេសាទ​ដែល​រស់នៅ​ភូមិ​ដូន​តោ​ក សង្កាត់​ត្រើយ​កោះ ក្រុង​កំពត​បានឲ្យដឹងថា​: ការប្រកប​មុខរបរ​នេសាទ ទទួលផល​នេសាទ របស់​ពួកគាត់​មិន​ដូច​ពី​មុន​នោះ​ទេ ដោយ​មាន​មូលហេតុ ជាច្រើន​ដូចជា​: ដោយសារ​តែ​ធាតុអាកាស មានការ​កើន​កំដៅ​ផង អាច​ធ្វើឲ្យ​ទឹកសមុទ្រ​ក្តៅ ជួន កាល​ប៉ះ​ព្យុះភ្លៀង កណ្ដាល​សមុទ្រ​ក៏មាន ជាពិសេស​ជាងនេះទៅទៀត ការ​ឆ្លងដែន​ចូល​មក​ធ្វើ នេសាទ​ខុសច្បាប់ របស់​អ្នក នេសាទ​បរទេស​(​អ្នកនេសាទ​វៀត​ណា ម​) ពួកគេ​ចូល​មក​ធ្វើ​នេសាទ ក្នុង​សមុទ្រ​ខេត្ត​កំពត ដោយ​ប្រើ​ទូក​អូស​គូរ​ធំៗ​និង​ទូក​ប្រើ​ឧបករ​ឆក់​ជា​ដើម ដោយ​មិន​ខ្លាច ក្រែង​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ​និង​កំលាំង​សមត្ថកិច្ច​ដែល​មាន​តួនាទី​បង្ក្រាប​បទ​ល្មើ ស​លើ​ផ្ទៃសមុទ្រ របស់​យើង​នោះទេ​។ ប្រភព​អ្នកនេសាទ ម្នាក់​បាន​បន្តថា​: ការចូល​មក​ធ្វើ​នេសាទ របស់​អ្នកនេសាទ​វៀត ណា​ម នៅក្នុង​សមុទ្រ ខេត្ត​កំពត​នេះ មិន​ឆ្ងាយ​ពី​ចំណុច​ភ្នំ​ដូង ស្ថិតក្នុង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ប៉ុន្មាន​នោះ​ទេ​គឺ​ឆ្ងាយ​បំផុត តែ​ជាង​២​ម៉ៃ​ប៉ុណ្ណោះ​។​

​ចំណែក​សមត្ថកិច្ច​ជំនាញ​វិញ ទោះ​បី​ពួក​គាត់ រាយ​ការ​ជុំវិញ ករណី​ទូក​នេសាទ​វៀតណាម ចូល​ធ្វើ​នេសាទ នៅក្នុង​សមុទ្រ​ខេត្ត​កំពត នៅ​ចំណុច​ក្បែរ​ភ្នំ​ដូង ស្ថិតក្នុង​សង្កាត់​ត្រើយ​កោះ ក្រុង​កំពត ជា​ញឹក​ញា ប់ ក៏​ពួកគាត់​ពុំ​ឃើញ សមត្ថកិច្ច​ជំនាញ​ចុះបង្ក្រាប ឬ​ចុះ​ពិនិត្យ​ម្តងណា​ឡើយ​។​

​កាលពី​យប់​ថ្ងៃ​ទី​២៦​ខែ ឧសភា​ឆ្នាំ ២០ ២៤​កន្លងទៅនេះ ក៏​មាន​ទូក​អូស​គូរ​និង​ទូក​ប្រើ​មង​ឆក់ របស់​អ្នកនេសាទ​វៀត​ណា ម ចូល​មក​ធ្វើ​នេសាទ នៅ​សមុទ្រ​ខេត្ត កំពត ពី​៥​ទៅ​៦​គ្រឿង​ផង​ដែរ ។

​បច្ច្ប្បន្ននេះ ពេល​ទូក​នេសាទ​វៀតណាម​ចូល​មក​នេសាទ ក្នុង​ដែន​ទឹកសមុទ្រ​ខេត្ត​កំពត ដោយ​ប្រើ​ឧបករ​នេសាទ​ខុស ច្បាប់ គ្រប់​ប្រភេទ ដូចជា​អូស​គូរ​ធំៗ​រាប់​គីឡូ​ដី មង​ប្រើ​ភ្លើង​ឆក់​ជាដើម បាន​ធ្វើឲ្យ​អ្នកនេសាទ​ខ្មែរ​យើង ធ្វើ​នេសាទ​លក្ខណះ​គ្រួសា​រ​ទូកតូចៗ និង​ប្រើ​ឧបករណ៍​ស្រប ច្បាប់ មក​ធ្វើ​នេសាទ មិនសូវ​បាន​ផល​នោះទេ ចេញ​ទៅ​នេសាទ​មួយ​យប់ៗ​ស្ទើរតែ​ពុំ​រួច​ថ្លៃ​ប្រេង​និង​ថ្លៃឈ្នួល​កូនដៃ​ទូក​ផង​បច្ចុប្បន្ននេះ​។​

​ចំពោះ​ករណី​នេះ បងប្អូន​អ្នកនេសាទ ក្នុង​ខេត្ត​កំពត បាន​រាយ​ការ​នូវ ហេតុ​ការ​ខាង លើ​នេះ អង្គភាព​សារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ ពី​សមត្ថកិច្ច​ជំនាញ​ពាក់​ពន្ធ័​បាន​ទេ ដោយ​គ្មាន​លេខ​ទូរ​សព្ទ័​ទាក់ទង​។​

​ក្រុម​អ្នកនេសាទ​ក្នុង​ខេត្ត​កំពត សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរមន្ត្រី​ជំនាញនិង​សមត្ថកិច្ច​បង្ក្រាបបទ​ល្មើស​ដែនសមុទ្រ​មេត្តាជួយ​មាន​វិធានការ​បង្ក្រាប​ក្រុម​ទូក​នេសាទ​ខុសច្បាប់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​ធ្វើ​នេសាទ ហើយ​ប្រើ​ឧបករណ៍​ខុស ច្បាប់ ក្នុង​សមុទ្រ​ខេត្ត​កំពត តទៅទៀត បើ​មិន​មាន​វិធាន ការ​ទាន់ពេលវេលា​ទេ​មច្ឆា​ជាតិ​គ្រប់​ប្រភេទ និង​ត្រូវ​រលាយ​ផុត ពូជ​ដោយសារ ទូក​អូស​គូ​និង​ប្រើ​ឧបករ ណ៍ឆក់​របស់ អ្នកនេសាទ​វៀតណាម​ជាក់​ជាពុំខាន​៕ សហការី​