ខេត្ត​កំពត​÷ គ្រួសារ​ក្រីក្រ​មួយ​គ្រួសារ​រស់នៅ​តោកយ៉ាក​វេទនា​យ៉ាងខ្លាំង កូន​៩​នាក់​ក្នុង​បន្ទុក​ដោយសារតែ​ជីវភាព​មាន​ការខ្វះខាត​ខ្លាំង​បង្ខំចិត្ត​ឲ្យ​កូនប្រុ​សស្រី​២​នាក់​ឈប់រៀន​ដើម្បី​ទៅ​ស៊ីឈ្នួល​គេ​យក​លុយ​មក​ទិញ​អង្ក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ នៅសល់​៥​នាក់​បាន​ចូលរៀន​តែ​១​នាក់ ៤​នាក់​ទៀត​នៅ​តូចៗ​។​

គ្រួសារ​ដែល​មាន​សមាជិក​ទាំង​៩​នាក់​នេះ​មាន​: ១-​ឈ្មោះ តេ ជា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​ជា​ឪពុក​។ ២- ឈ្មោះ​ទ្រី សុខ​នឿន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ​ជា​ម្តាយ​។ រីឯ​កូន​ទាំង​៧​នាក់​ក្នុង​បន្ទុក​មានឈ្មោះ​ដូចខាងក្រោម​÷ ១-​ឈ្មោះ​តេ កញ្ញា ភេទ​ស្រី អាយុ​១៦​ឆ្នាំ​(​ឈប់រៀន​) ២-​ឈ្មោះ​តេ កក្កដា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ (​ឈប់រៀន​) ៣-​ឈ្មោះ​តេ សីហា ភេទ​ប្រុស អាយុ​៨​ឆ្នាំ​( រៀន​) ៤-​ឈ្មោះ តេ រ៉ា​យុ​ត ភេទ​ប្រុស អាយុ​៥​ឆ្នាំ​/ ៥-​ឈ្មោះ​តេ រ៉ា​យុ ភេទ​ប្រុស អាយុ​៥​ឆ្នាំ​(​ពីរ​នាក់​នេះ​កូនភ្លោះ​)
៦-​ឈ្មោះ​តេ លី​តា ភេទ​ស្រី អាយុ​៣​ឆ្នាំ​/៧-​ឈ្មោះ តេ លី​ហេង ភេទ​ប្រុស អាយុ​៩​ខែ​គ្រួសារ​នេះ​រស់​ភូមិ​ថ្មី ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត​។ បើ​តាម​ស្ត្រី​ឈ្មោះ តេ សុខ​នឿន ជា​ម្ដាយ​ក្មេង​ទាំង​ប្រាំពីរ​នាក់​បាន​ប្រាប់​កោះសន្តិភាព​កាលពី​រសៀល​ថ្ងៃ​ទី​១៩​ខែ​ឧសភា​នេះ​ថា​: កន្លង​មក​កូន​ទាំង​៧​នាក់​នេះ​៣​នាក់​បាន​ចូលរៀន​និង​គេ​ដែរ​ដោយសារ​តែ​ជីវភាព​ក្នុង​គ្រួសារ​ដុនដាប​ខ្លាំងពេក បង្ខំ​ឲ្យ​កូន​២​នាក់​ឈប់រៀន​ដើម្បី​ទៅ​ស៊ីឈ្នួល​គេ​យក​លុយ​មក​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​។ រីឯ​ឪពុក​ធ្វើ​កម្មករសំណង់​មិន​បាន​ជាប់លាប់​ពេល​មាន​ការងារ​ធ្វើ​បាន​លុយ​មក​ដោះស្រាយ​ស្បៀង​ហូបចុក​មួយ​រយះ​ខ្លី​អីចឹង​ទៅ បើ​អត់​ការងារ​ទៅ​ដើរ​រើស​អេតចាយ​លក់​ដើម្បី​បាន​ថវិកា​ខ្លះ​មក​ដោះស្រាយ​ហូបចុក​ក្នុង​គ្រួសារ​។ ស្ត្រី​ជា​ម្តាយ​បានឲ្យដឹង​ទៀត​ថា​: កន្លងមក​គ្រួសារ​គាត់​អាជ្ញាធរ​បាន​ធ្វើ​បណ្ណ័​ក្រីក្រ​ឲ្យ​ដែរ ដោយ​បើកប្រាក់​ជួយ​ឧបត្ថម្ភ​ប្រចាំខែ​ក្នុង​១​ខែ​បាន​៣​ម៉ឺន​រៀល​។ ក្នុង​បន្ទ្កក​គ្រួសារ​គាត់​មាន​ដី​១០​ម៉ែត្រ​បួន​ជ្រុង បាន​សង់​ជា​កូន​ផ្ទះ​តូច​ល្មម​៤​គុណ ៤​ដំ បូល​ប្រក់​សង្ក័សី​ចាស់ៗ​ជញ្ជាំង​បាំង​សង្ក័សី​គ្រាន់​បាន​កូនៗ​រស់នៅ​កំដរ​ជីវិត ទំ​រាំ​ពួកគេ​មាន​វ័យ​ពលកម្ម​បាន ទើប​ជួយ​ដោះ​បន្ទុក​ក្នុង​គ្រួសារ​នាង​ខ្ញុំ​បាន​។​

​ស្ត្រី​ខាងលើ​បាន​បន្តថា​: ក្នុង​បន្ទុកគ្រួសារ​របស់​គាត់​អង្ក​១​បាវ​៥០​គីឡូ​ហូប​បាន​រួច​មួយខែ ទោះបី​ខ្វះ​ថវិកា​ទិញ​ម្ហូប ឲ្យតែ​មាន​ទឹកត្រី ក៏​កូនៗ​របស់​គាត់​ក៏​អាច​ហូប​បានដែរ​។​
​ខ្ញុំបាទ​និង​នាង​ខ្ញុំ​ជា​មេ​គ្រួសារ ទីទ័លក្រ​មួយ​គ្រួសារ ដែល​មាន​កូនតូចៗ​៧​នាក់ ម្តាយ​ឪពុក​២​នាក់​ទៀត​មាន​ដល់​ទៅ​៩ នាក់​ក្នុង​គ្រួសារ​នេះ ខ្ញុំបាទ​នាង​ខ្ញុំ សូម​អំពាវ​ដល់​សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា លោកជំទាវ និង​បងប្អូន​សប្បុ រស​ជន​ខ្មែរ​ក្នុង​និង​ក្រៅប្រ ទេស សូម​ជួយ​ឧបត្ថម្ភ​ដល់​ក្រុមគ្រួសារ​ខ្ញុំបាទ​នាង​ខ្ញុំ​តាម​កំលាំង​សទ្ធា​ដើម្បី​បាន​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។​
​បើ​បងប្អូន​សប្បុរសជន ចង់​ជួយ​គាត់ សូម​ទំនាក់ទំនង​តាម​លេខ ទូរ​សព្ទ័​របស់ខ្ញុំ ខ្ញុំ​នឹង​ជូន​ទៅ​ដល់​ផ្ទះ​
0972279898/081995536​។​