ខេត្ត​កណ្តាល​៖ ប្រជាពលរដ្ឋ សូម​សំណូមពរ​អោយ លោក​ឧត្តម​សេ នីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល មេត្តា​ជួយ​ពិនិត្យមើល ល្បែងស៊ីសង​ខុសច្បាប់​តាម​អន​ឡាយ ជល់​មាន់ កន្ទុយ លេខ អាប៉ោង កំពុងតែ​រីក​ដូច​ផ្សិត​នៅក្នុង​ក្រុង​តាខ្មៅ ហើយ​លោក​អធិការ​ក្រុង គ្មាន​ចំណាត់កា​។​

​ប្រភព​មួយ​បានឲ្យដឹងថា លោក​អធិការ​ក្រុង​តាខ្មៅ​នេះ មិនសូវ​យកចិត្ត ទុកដាក់​រឿង​បង្ក្រាប​ល្បែងស៊ីសង​នោះទេ​។

​ប្រភព​បាន​បន្តទៀតថា ដោយសារ តែ​លោក​អធិការ ក្រុង​រូបនេះ មិន​ចុះ​បង្ក្រាប​ល្បែងស៊ីសង នៅក្នុង​មូល ដ្ឋា​ន​របស់ខ្លួន ដោយសារ​តែ​ទទួល បាន​លាភសក្ការៈ​ខ្លះៗ ពី​ក្រុម​ល្បែង​សុីសង​ទាំងនោះហើយ បើ​មិន​បាន​ទទួល​លាភសក្ការៈ​ទេ ប្រជាពលរដ្ឋ សង្ឃឹមថា លោក​អធិការ ពិតជា​ចុះបង្ក្រាប​ល្បែងស៊ីសង​នេះ​ជាពុំខាន​។

​អធិការ​ក្រុង​តាខ្មៅ លោក យី វណ្ណដា បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថា ល្បែ ង​ស៊ីសង តាម​ប្រព័ន្ធ​អន​ឡាញ​ប្រភេទ​ឡូតូ មានច្បាប់​អនុញ្ញាត​ចេញ ពី​រដ្ឋបាល​ខេត្ត​យើង​មិន​អាច​បង្ក្រាប​បាន​ទេ ចំណែក​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​នោះ គឺ​គ្មាន​ច្បាប់​អនុ​ញ្ញា ត​ចេញ​ពី​រដ្ឋបាល​ខេត្ត​ទេ បើ​ដឹង​ថា​មាន​នៅ​ទីតាំង​នៅ​កន្លែង​ណា សូម​រាយការណ៍​ជូន​មក លោក​នឹង​ឲ្យកម្លាំង​ប៉ុស្តិ៍​ចុះ​ទៅ​បិទជា​បន្ទាន់​។​

​ចំណែក​កលោក​អភិបាលក្រុង​តាខ្មៅ អង្គភាព​សារព័ត៌មាន​យើង​មិន​អាច សុំ​ការបំភ្លឺ​បានទេ បញ្ហា​ល្បែងស៊ីសង​ខាងលើនេះ​។

​លោក​ឈឿន សុ​ចិត្ត ស្នងការ​នគរ បាល ខេត្ត​កណ្ដាល អង្គភាព​សារ ព័ត៌មាន​យើង បាន​ភ្ជាប់​ទូរ​សព្ទ​ទៅ ដើម្បី​សុំ​ការបំភ្លឺ​ពាក់ ព័ន្ធ និង​ល្បែង ស៊ីសង ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡា​ញ មួយ​កន្លែង​នៅ​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​ខេត្ត កណ្តាល តេ​ទូរស័ព្ទ​ចូល​ហើយ លោកយាយ​ថា អា​ឡូ​អា​ឡូ​អា​ឡូ ហើយ លោក​ក៏​បិទ ទូរស័ព្ទ​តែម្ដង​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រជា ពលរដ្ឋ​នៅ​តែ​រិះគន់​លោក​យី​វណ្ណា​ដា អធិការ​ក្រុង​តាខ្មៅ និង​លោក​ឈឿន​សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដា ល​ថា ពាក្យ​ដែល​គាត់​និយាយ​ប្រាប់​ទៅ​សារព័ត៌មាន​ក្នុងស្រុក​នោះ គឺជា​ពាក្យដោះសារ​យក​រួច​តែ​ខ្លួន​។​

​ពលរដ្ឋ​ក្រុង​តាខ្មៅ មួយចំនួន​ដែល​ជា​អ្នក​មិន​ញៀន​ល្បែងស៊ីសង សូម​សំណូមពរ ឱ្យ​លោក​គង់​សុភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល មេត្តា​ជួយ​ដាក់​បទបញ្ជា ឱ្យ​សមត្ថកិច្ច​ចុះ​បង្ក្រា ប ល្បែងស៊ីសង តាម​ប្រព័ន្ធ​អន​ឡា ញ​ដែល​ពុំមាន​ច្បាប់ អនុញ្ញាត ពី​រដ្ឋបាល​ខេត្ត ដែល​កំពុងតែ​បើក​លេង​រីក​ដូច​ផ្សិត នៅក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​។​a