អ្នកនាំពាក្យ​របស់​រដ្ឋ​បាល​ខេត្ត​កំពត​បាន​បញ្ជាក់​ថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត​បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ត្រី​មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ​ទាំងអស់ ឲ្យមាន​កិច្ចសហការ​ល្អ​ជាមួយ​អ្នក​សារព័ត៍មាន ដើម្បី​បង្ហាញ​អំពី​តម្លាភាព និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុងការ​បម្រើប្រជាពល​រដ្ឋ ហើយ​អាជ្ញាធរ​ខេត្ត​គ្មាន​រឿង​អ្វី​ត្រូវ​លាក់លៀម​ជាមួយ​អ្នក​សារព័ត៍មាន​នោះទេ​។

​ថ្លែង​បើក​កិច្ចប្រជុំ​ពិភាក្សា​អង្គភាព​ពាក់ព័ន្ធ និង​អ្នក​សារព័ត៍មាន ស្តីពី​ការអនុវត្ត​ច្បាប់​របប​សារព័ត៍មាន ដែល​រៀបចំ​ដោយ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា នៅ​សណ្ឋាគារ​សាន់​នី​ក្រុង​កំពត នា​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរង​ខេត្ត​កំពត និង​ជា​អ្នកនាំពាក្យ បាន​លើកឡើង​ថា អ្នកសារព័ត៌មាន​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន និង​សង្គមជាតិ តាមរយៈ​ការផ្សព្វផ្សាយ​រាល់​ព័ត៌មាន​ពិត​ដែល​កើតឡើង​នៅក្នុង​សង្គម ឲ្យ​ថ្នាក់ដឹកនាំ អាជ្ញាធរ និង​ពលរដ្ឋ​បានដឹង និង​មាន​វិធានការ​។ ឯកឧត្តម​បាន​លើកទឹកចិត្ត​ឲ្យ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មន្ត្រី​មន្ទីរ អង្គភាព​ទាំងអស់​ត្រូវ​បន្ត​កិច្ចសហការ​ល្អ​ជាមួយ​អ្នក​សារព័ត៍មាន ព្រោះ​រដ្ឋបាល​ខេត្ត​គ្មាន​រឿង​អ្វី​ត្រូវ​លាក់លៀម​នោះទេ​។​

​នាយក​ប្រតិបត្តិ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា លោក រុន សា​រ៉ា​យ បានឲ្យដឹងថា កិច្ចប្រជុំ​ពិភាក្សា​រវាង​អង្គភាព​ពាក់ព័ន្ធ និង​អ្នក​សារពត៌មាន​នេះ​មាន​គោលបំណង​(១)​ដើម្បី​បង្កើន​ការយល់ដឹង​របស់​អង្គភាព​ពាក់ព័ន្ធ ដូចជា​មន្ទីរ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត តំណាង​អាយ្យ​ការ និង​តុលាការ​ខេត្ត ចំពោះ​តួនាទី និង​សិទ្ធិ​របស់​អ្នក​សារពត៌មាន (២)​ធ្វើឪ្យ​ប្រសើរ​ដល់​ទំនាក់ទំនង​ការ​ងារ​រាយការណ៍​ពត៌មាន និង​ស្វែងរក​ពត៌មាន និង​ជួយ​សម្រួល​ក្នុង​ការទទួល​បាន​ពត៌មាន​។ (៣)​បើកឱកាស​ឲ្យ​អ្នក​សារព័ត៍មាន​លើកឡើង​នូវ​បញ្ហា​ប្រឈម ក៏​ដូច​ជា​ការលំបាក ដែល​បាន​ជួបប្រទះ​កន្លងមក ដើម្បី​ធ្វើ​ការឆ្លើយតប ឬ​ដំណោះស្រាយ​ពី​អង្គភាព​ពាក់ព័ន្ធ​នានា​។​

​លោកជំទាវ ប៉ូ ចាន់​រស្មី ទីប្រឹក្សា​ក្រសួង និង​ជា​ប្រធាន​មន្ទីរ​ព័ត៍មាន​ខេត្ត​កំពត​បាន​បញ្ជាក់​ថា ខេត្ត​កំពត​មាន​ស្ថាន​នីយ៍ទូរ​ទស្សន៍​ផ្សាយ​បន្ត​៣​ស្ថានីយ៍ ខ្សែកាប​៤​ស្ថានីយ៍ ទីភ្នាក់ងារ​គេហទំព័ត៌​ដែល​មាន​ទីតាំង​ក្នុងខេ​ត្ត​៧​កន្លែង មាន​ភ្នាក់ងារ​កាសែត​១៤​អង្គភាព ទូរទស្សន៍​១៥​អង្គភាព និង​គេហទំព័ត៌​១២​អង្គភាព​៕