ខេត្ត​មណ្ឌល​គី​រី ÷​កាលពី​ថ្ងៃ​ទី​១៨ ខែ កញ្ញា ឆ្នាំ​២០២៣ កន្លងទៅ​នេះ​ក្រុម​ការ ងារ​បាន​ផ្តិត​យក​រូបថត គំនរ​ឈើ​ជាច្រើន​កន្លែង នៅក្នុង​ដែន​ជម្រក​សត្វព្រៃ ណា​ម​លៀរ កំពុង​រង​ការ បំផ្លិចបំផ្លាញ​ព្រៃឈើ ដែល​ត្រូវ​ប្រឈម មុខ​ចំពោះមុខ​ច្បាប់ ហើ យ​សមត្ថកិច្ច អាជ្ញាធរ ជំនាញ ពាក់ព័ន្ធ ដែល​មាន​តួនាទី​បង្ក្រាប ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​អស់ហើយ​។​

​ប្រភព​បាន​និយាយថា មាន​មេ​ឈ្ញួញ​ក​សុីទិ​ញ​ឈើ​ម្នាក់ ឈ្មោះ ម៉ាប់ បាន​ទទួល​លុយ​ពី​ថៅកែ ជនជាតិ​វៀកណាម រាប់​លាន​ដុល្លារ មក​ឈរ​ចាំ​ប្រមូល ទិញ​ឈើ ហើយ​ឈ្មោះ រិទ្ធ (​ហៅ​អា​មូម​)​ជា​អ្នក​កាង ហើយ​ក៍​ជា​អ្នក​រត់ការ​។​

​ប្រភព​បាន​បន្តទៀតថា រថយន្ត​ដឹក​ជញ្ជូន​ឈើ ម៉ាក​ឡង់​ក្រូស័រ​កែឆ្នៃ និង​គោយន្ត​កន្ត្រៃ យក​មក​ទុក្ខ​នៅក្នុង ចំការកៅស៊ូ បារាំង សុក​ហ្វីន ដាក់​ឡាក់ ក្រុមហ៊ុន​វៀតណាម និង​កូហ្វី​ហ្វា​ម៉ា ដឹក​ចេញ​យក​ទៅ​ទម្លាក់​នៅ​ចំណុច ៥​ទីតាំង ស្ថិតនៅ​ភូមិ ពូទឹត ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រ​ដា ខេត្ត មណ្ឌល​គី​រី ក្នុងនោះ​មាន​ច្រកចេញ មាន​ចំនួន ៣​កន្លែង ÷១ ចេញ​ពី​ក្រុមហ៊ុន​ចំការកៅស៊ូ​វៀតណាម (​ដាក់​ឡាក់​)
​ទី​២.​អូរ​ពោត ផ្លូវ​ទៅ​ប៉ុស្តិ៍ ៦ ទល់មុខ​បរិស្ថាន​អូរ​ពោត​
​ទី​៣ អូរ​ឆែ​ល តាម​ក្រុមហ៊ុន​បារាំង​(​កូហ្វី​ហ្វា​ម៉ា​)​ដែល​ចេញ​ទាំង​០៣ ច្រក​ឆ្លងកាត់​តាម​បា​រ៉ា​ស់ ចំការកៅស៊ូ​បារាំង​(​កូហ្វី​ហ្វា​ម៉ា​)( សុក​ហ្វីន​)​ចូល​តាម​ច្រក​ប៉ុស្តិ៍​ប្រាំពីរ ច្រក​ទ្វេភាគី ណាំ​លៀ ដែល​សម្រប សម្រួ ល​យ៉ាង​ល្អ​ពី​លោក (​ណ​យ​)​មេ​ប៉ុស្តិ៍​ច្រក​ក្នុង​១​យប់ៗ ១០០​ឡាន ទៅ ២០០​បន្ត​ដឹក​ឆ្លងដែន​ទៅ ស្រុក​យួន​យ៉ាង​រំភើយ រីឯ​មន្ត្រី ជំនាញ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ត មណ្ឌល​គី​រី និង​ស្រុក​ពេជ្រា​ដា រក្សា​ភាព​ស្ងៀមស្ងាត់​អស់ហើយ គ្មាន​ន​ណា​ហាន​ឆ្វេង​ឆ្វាច​នោះទេ បើ​នរណា​ហ៊ាន​ឃាត់​រថយន្ត​ដឹកឈើ​ទាំង​នេះ ត្រូវ​ដក​បញ្ឈ​ជើង​។​

​ប្រជាពលរដ្ឋ មួយចំនួន​បាន​រិះគន់ កញ្ញា​ធរ​និង​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស រដ្ឋបាល​ព្រៃឈេ​ី ខេត្ត​មណ្ឌល​គី​រី និង​ប្រធាន​មន្ទីរ​បរិស្ថាន ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​ក្រុម​ឈ្មួញ​ទាំងនោះ ហ៊ាន​ដឹកឈើ​មួយ​យប់ៗ​រាប់រយ​ឡាន ចូល​ទៅ​ប្រទេស​វៀតណាម តាមតែ​អំពើ​ចិត្ត ។​
​អង្គភាព​សារព័ត៌មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ពី​អាជ្ញាធរ ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ទេ ដោយសារ​មិន​ស្គាល់​លេខ​ទូរ​សព្ទ​។​

​អង្គភាព​សារព័ត៌មាន​យើង រង់ចាំ​បក​ស្រា យ​រាល់​ម៉ោង​ធ្វើការ ប្រសិនបើ​មាន​ប្រតិ កម្ម អ្វីមួយ​កើតឡើង​។​