​កំពត​៖ ការ​ដែល​ជ្រើស​យក​ទីតាំង​ចាក់ សំរាម នៅក្បែរ​ភូមិឋាន របស់​ប្រជាពលរដ្ឋ វា​នាំ​ឱ្យ មាន​ការប៉ះពាល់ ដល់​ការរស់នៅ​ក៏ដូចជា ប៉ះពាល់​ដល់​សុខភាព របស់​ពួកគាត់​ផងដែរ​។​

​ជាក់ស្ដែង​នៅ​ពេល​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ជើងភ្នំ​អង្គជ័យ ស្ថិតក្នុង​ភូមិ​អង្គ​ជ័យ ឃុំ​ដំណាក់​កន្ទួត ខាងត្បូង ស្រុក​កំពង់ត្រាច បាន​ត្អូញត្អែរថា ពួកគាត់​ពិតជា​ពិបាក​ទ្រាំ នៅ​ពេល​ខ្យល់​បក់​មក​ចំ​ភូមិ ពួក​គាត់​ម្តងៗ ក្លិន​សំរាម​ស្អុយរលួយ បូក​និង​ក្លិន​ឆេះ​ឆ្ងៀ​ម ធ្វើឲ្យ​កូនចៅ​គាត់​ឈឺ​ក្បាល វិលមុខ​ប៉ះពាល់ ដល់​សុខភាព ព្រោះ​តែ​ក្រុមហ៊ុន​សំរាម បាន​ដឹក​សម្រាម​មក​ចាក់​មួយ​ថ្ងៃៗ​រាប់​តោន ពេល​ដុត​សំរាម​ម្តងៗ ឆេះ​ហុយ​ជាប់​ទាំងយប់​ទាំង​ថ្ងៃ​។​

​បញ្ហា​នេះ​ប្រជាពលរដ្ឋ និង សិស្សា​នុ​សិ ស្ស ស្នើសុំ​អោយ​អាជ្ញាធរ ស្រុក​កំពង់ត្រាច និង​អាជ្ញាធរ​ខេត្ត មេត្តា​ជួយ មាន​វិធានការ ទប់ស្កាត់​ដោះស្រាយ អោយ​ពួកគាត់​ផង ។​

​ជុំវិញ​បញ្ហា​ខាងលើនេះ អង្គភាព​សារព័ត៌ មាន​យើង មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​អូន ខន អភិបាលស្រុក កំពង់ត្រាច​បាន​ទេ ដោយសារ​ទូរស័ព្ទ របស់​គាត់​ខ​ល​ចូល​ហើយ​ពុំ​មាន​អ្នក​លើក​។​
​ចំណែក​អ្នកម៉ៅការ​សំរាម អង្គភាព​សារ ព័ត៌មាន​យើង​ក៏​មិន​អាច​សុំ​ការបំភ្លឺ​បានដែរ​។​
​ទាក់ទង​និង​ផលប៉ះពាល់ នៃ​សំរាម​ខាង លើ​នេះ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​ក​ញ្ញ ឆ្នាំ ២០២៣​នេះ លោក អេង ប៉ូ​ឡូ ប្រធាន ម ន្ទីរ​បរិស្ថាន ខេត្ត​កំពត បានអោយដឹង​ថា​លោក​និង​អោយ​ក្រុមហ៊ុន រក​ដំណោះ​ស្រា យ​ជូន​ប្រជាពលរដ្ឋ ហើយ​លោក​ក៏​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ​ដែរ ខ្ញុំ​សូម​អរគុ ណ ដល់​អ្នកសារព័ត៌មាន ដែល​បាន​ផ្ដល់​ព័ត៌មាន​ជូន​។​
​ពេលដែល​ក្រុម​ការងារ​យើង ចុះ​ទៅ​ថត​ផ្តិត​យក​រូបភាព ទី​តង​សំរាម​ខាងលើ ក៍​មាន​ស្ត្រី​ម្នាក់​បាន​ដើរមក​សួរ តើ​អ្នក​ឯង​មកពីណា ថត​សម្រាម​នេះ​ធ្វើ​អ្វី លោក​ឯង​ប្រយ័ត្ន​ថ្នាក់លើ​ហៅ​ទៅ ព្រមាន​និង​ធ្វើ​កិច្ច សន្យា​។​

​ទោះបីយ៉ាងណា​ក៏ដោយ ក្រុម​ការងារ​យើង នៅតែ​បន្ត​ថតរូប​យក​រូប និង​ផ្ដិត​រូបភាព យក​មក​ចុះ​ផ្សាយ រិះគន់​ក្នុង​ន័យ​ស្ថាបនា និង​រាយការណ៍ ជូន​ថ្នាក់លើ​ឲ្យ​ចុះមកពិនិត្យ មើល​ទីតាំង​ចាក់ សំរាម​ខាងលើនេះ ព្រោះ​វា​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​សិស្សាអនុសិស្ស​យ៉ាងខ្លាំងបំផុត​។​