​ស្នងការ​នគរបាល​ខេត្ត​កំពត លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ និង​បន្ត​ដឹកនាំ​កម្លាំង​សម្ត្ថកិច្ច​បន្ត​ស្វែងរក​នារី​ជនរងគ្រោះ ដែល​បាន​បាត់​ខ្លួន​នៅ​តំបន់​ទឹកធ្លាក់​ជ្រោះ​ឱ​ម៉ាល់ ដែល​បាន​បាត់​ខ្លួន​ដោយសារ តែ​ទឺកជ្រោះ​គួច​ហូរ​ទៅ កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២៣​។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​សារ ក្នុង​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៣​នេះ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ មាន​ភ្ញៀវទេសចរ​ប្រុស​ស្រី​ចំនួន ៤៣​នាក់ បាន​មក​កម្សាន្ត​ដោយ​បោះតង់​នៅ​តំបន់​ជ្រោះ​ឱ​ម៉ាល់ ស្ថិតនៅ​ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​។ លុះដល់​ម៉ោង​កើតហេតុ​ស្រាប់តែ​មាន​ភ្លៀង​មួយ​មេ​ធំ​បណ្ដាល​ឱ្យ​កម្លាំង​ទឹក​មក​ពី​ផ្នែក​ខាងលើ​ហូរ​បោក​ប៉ះ​ចំ​តង់ និង​នាំ​មនុស្ស​ប្រុស​ស្រី ៤​នាក់​ធ្លាក់​ក្នុង​ជ្រោះ​តែម្តង​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​អំពី​អ្នក​បាន​ត់​ខ្លួន សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​សហការ​គ្នា​ស្វែងរក​អ្នក​ដែល​បាន​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​នេះ​។ រហូត​ដល់​រសៀល​ថ្ងៃ​ទី​៣០ ខែកក្កដា កម្លាំង​ចម្រុះ​នៃ​អាជ្ញាធរ​ស្រុក​បាន​រកឃើញ​សព​នារី​ម្នាក់ និង​អ្នករងរបួស​២​នាក់ ខណ​:​ដែល​នារី​ម្នាក់​ទៀត​កំពុង​បាត់​ខ្លួន​នៅឡើយ​។ ហើយ​មកទល់ពេលនេះ ស្នងការ​នគរបាល​ខេត្ត​កំពត​នៅ​តែ​បន្ត​ដឹកនាំ​កម្លាំង​ដើម្បី​ស្វែងរក​នារី​រងគ្រោះ​ដែល​បាន​បាត់​ខ្លួន​បន្តទៀត​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា នារី​ដែល​បាន​ស្លាប់​មានឈ្មោះ កែ​ន ស្រីរត្ន័ អាយុ ១៩​ឆ្នាំ​។ ចំណែក​អ្នករងរបួស រួមមាន ១. ឈ្មោះ សុង ទី​ម​ធន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ និង​២. ឈ្មោះ​សីហា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​។ រីឯ​នារី​ដែល​កំពុង​បាត់​ខ្លួន​ឈ្មោះ ផន ស្រី​ខួច អាយុ ១៩​ឆ្នាំ​(​កំពុង​ស្វែងរក​)​។ ហើយ​អ្នករងគ្រោះ​ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​ស្វាយ​ខម ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​៕