កំពត​ ៖ នា​ព្រឹក​ថ្ងៃទី​៣០ ខែ កក្កដា ឆ្នាំ ២០២៣ អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក បាន​ដឹកនាំ​កងកម្លាំង​ទាំង​៣​ប្រភេទ និង​កម្លាំង​បញ្ជាការដ្ឋាន​វរៈ​លេខ​២​ការពារ​ព្រំដែន ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ស្ថិតនៅ​ភូមិ​កំពង់ត្រាច​ទី​២(​ភូមិ​ពីរ​) និង​ភូមិ​ដើម​ចារ ឃុំ​កំពង់ត្រាច​ខាងលិច ព្រមទាំង​ចុះ​អន្តរាគមន៍​ចេញ​បទបញ្ជារ​ជួយ​ដឹកជញ្ជូន​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​(​ម៉ូតូ ស្រូវ អង្ករ​…) និង​សត្វ​ចិញ្ចឹម (​ជ្រូក គោ មាន់ ទា​…) របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​។ ចំពោះ​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង​នេះ​បាន​បណ្ដាល​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ទំនប់​ទឹក​អូរ​ច្រនៀង​ប៉ុន្តែ​មិន​បណ្ដាលឲ្យ​គ្រោះថ្នាក់ ប៉ះពាល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ឡើយ​។​

​បន្ថែម​លើ​នេះ​លោក​អភិបាលស្រុក​ក៏​បាន​ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​នៅ​ទំនប់​ទឹក​កំពង់​ក្រ​ញ៉ូង ស្ថិតនៅ​ភូមិ​បាយ​ទា ឃុំ​ស្វាយ​ទង​ខាងជើង​ផងដែរ​៕