នៅ​ល្ងាច​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម ប៉ារ​ទី​ដូ ដឺ នូ​ណូ ណា​ប៊ីម (Partido de Nuno Nabiam) ដែល​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ហ្គី​ណេ​ប៊ី​សាវ (Guinea-Bissau) ដែល​ឯកឧត្តម​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ និង មក​ចូលរួម​សង្កេតការណ៍ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​។​

​ក្នុង​ជំនួប​នេះ​សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស ហ្គី​ណេ​ប៊ី​សាវ ដែល​បាន​ទទួលយក​នូវ​ការអញ្ជើញ​របស់​សម្ដេច មក​សង្កេត​ការបោះឆ្នោត​នៅ​កម្ពុជា​នៅពេលនេះ​។

​សម្តេច​តេ​ជោបាន​មានប្រាសាសន៍ថា សម្ដេច​នឹង​រៀបចំ​ឲ្យមាន​គណៈប្រតិភូ​កសិកម្ម​មួយ ដើម្បី​ទៅ​សិក្សា​ស្វែងយល់​នៅ​ប្រទេស​ហ្គី​ណេ​ប៊ី​សាវ ថា​តើ​កម្ពុជា​អាច​ជួយ​អ្វី​បាន​? តាម​គំនិត​របស់​សម្ដេច គឺ​ចង់​រៀបចំ​តំបន់​មួយ​ដែល​មាន​ប្រព័ន្ធ​ប្រឡាយ​ទឹក មាន​ថ្នាល​ដើម្បី​បណ្ដុះ​ពូជស្រូវ ដែល​ផ្ដល់​ទិន្នផល​ខ្ពស់​ដល់​ដំណាំ​ស្រូវ និង​ដំណាំ​កសិកម្ម​ផ្សេងទៀត​។

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា ក្នុង​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រធានាធិបតី ហ្គី​ណេ​ប៊ី​សាវ នៅពេល​ខាងមុខ សម្ដេច​ចង់​ឱ្យ​មាន​កិច្ចព្រមព្រៀង លើ​ឯកសារ​មួយចំនួន ជាពិសេស​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម កិច្ច​ព្រមព្រៀង​លើ​វិស័យ​វិនិយោគ និង​កិច្ចព្រមព្រៀង​ផ្សេងទៀត​ដែល​អាច​ធ្វើទៅបាន​។

​នៅក្នុង​ជំនួប​ពិភាក្សា​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​បង្ហើប​ពី​ការរៀបចំ​ឱ្យ​មាន​ការ​បន្តវេន​ក្រោយ​ការបោះឆ្នោត ដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី ហ្គី​ណេ​ប៊ី​សាវ បាន​សន្យាថា​នឹង ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​ថ្មី ដែល​នឹង​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​។

​បន្ទាប់​ពី​ការជួបពិភាក្សា​រួចហើយនោះ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​រៀបចំ​នូវ​អាហារ​ពេល​ល្ងាច​ក្រៅផ្លូវការ ជូន​ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​ប្រទេស ហ្គី​ណេ​ប៊ី​សាវ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​ការងារ និង​សង្កេត​ការបោះឆ្នោត​នៅ​កម្ពុជា​ន ក្នុង​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​យ៉ាង​ក្រៃលែង​៕