​ខេត្ត​កំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី​២៤ កក្កដា ២០២៣​នេះ សមត្ថកិច្ច​នគរបាល​ស្រុករ​លា​បៀរ សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​សាក​សួរ ជុំវិញ​ហេតុការណ៍​គ្រូពេទ្យ​ព្យាបាល​គ្មាន​បច្ចេកទេស​ជំនាញ បណ្តាល​អោយ​កុមារី​ម្នាក់​រងគ្រោះ​បាន​ស្លាប់ ។​

​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​នគ​បាល​ខេត្ត​និង​ស្រុក​បាន​អោយដឹងថា​ករណី​ខាងលើ​នេះ​កុមារី​រងគ្រោះ​មានឈ្មោះ គឹម​ចាន់តី​អាយុ​៥​ឆ្នាំ​មាន​ឪពុក​ឈ្មោះ​.​មី​សុគា អាយុ​៤១​ឆ្នាំ​ម្តាយ​ឈ្មោះ​.​ម៉ុន​ចាន់ទី អាយុ​២៨​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ចំបក់​ប្រាសាទ​ឃុំ​ក្រាំង​ស្គា​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​។​

​បើ​យោង​តាម​ការឆ្លើយបំភ្លឺរ​បស់​ក្រុមគ្រួសារ​ប្រាប់​សមត្ថកិច្ច​ថា​អ្នក​គ្រូពេទ្យ​ដែល​មិន​មាន​ជំនាញ​ចាក់​ថ្នាំ​បណ្តាល​អោយ​កុមារី​ស្លាប់​ខាងលើនេះ​មានឈ្មោះ​.​ហូ​ថុង​.​ភេទ​ស្រី​រស់នៅ​ក្នុងភូមិ​ផ្លូវ​គោ​.​ឃុំ​បន្ទាយ​ព្រា​ល​.​ស្រុករ​លា​បៀរ​ខេត្ត​កំពង់ឆ្នាំង​។​

​សេចក្តី​រាយ​ការ​បាន​អោយដឹងថា​នៅ​មុនពេល​កើតហេតុ​នៅ​វេលា​រសៀល​ថ្ងៃ​ទី​២២​កក្កដា​២០២៣​ក្រុមគ្រួសារ​កុមារី​រងគ្រោះ​បាន​យក​កូនស្រី​របស់​ខ្លួន​ដែល​កំពុង​មាន​ជំងឺ​មក​ព្យាបាល​នៅ​គេហដ្ឋាន​របស់​គ្រូពេទ្យ​ខាងលើ​។​ពេល​នោះ​គ្រូពេទ្យ​បាន​វាស់​កម្ដៅ​ហើយក៏​បាន​ចាក់​ថ្នាំ​ចំនួន​ពីរ​ម្ជុល​នៅ​លើ​ភ្លៅ​កុមារី​រងគ្រោះ​ទាំងសងខាង​ក្រៅពី​ចាក់​រួច​ភ្លាម​ស្រាប់តែ​កុមារី​រងគ្រោះ​មាន​អាការៈ​បញ្ឈរភ្នែក​ហើយ​ភ្នែក​ឡើង​ខ្មៅ​ឃើញ​ដូច្នេះ​អ្នក​គ្រូពេទ្យ​ខាងលើ​នោះ​ក៏​បាន​ចាក់​សេរ៉ូម​ហើយ​ក៏​ឲ្យ​ឪពុក​ម្ដាយកុ​ម៉ារី​រងគ្រោះ​បញ្ជូនទៅម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​តែ​អកុសល​មុនពេល​មក​ដល់​មន្ទីរពេទ្យ​ខេត្ត​កុមារី​រងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​ទៅហើយ​។​

​លោក​វេជ្ជបណ្ឌិត​.​ប្រាក់​វ៉ុន​.​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​បាន​អត់​ដឹង​តាមរយៈ telegram នៅវេលា​ម៉ោង ៣​និង​៦ នាទី​ថ្ងៃ​ទី ២៤ កក្កដា ២០២៣ នេះ​ថា​ជាបឋម​នោះ​មិន​មាន​លិខិតស្នាម​ទេ​ព្រោះ​ឆែក​នៅក្នុង​ប្រពន្ធ​បញ្ជី​គណៈ​ឥត​មាន​ឈ្មោះ​ទេ​គ្រូពេទ្យ​ហ្នឹង​បើ​មិន​មាន​នៅក្នុង​គណ​:​វិជ្ជាជីវ​:​ណាមួយ​ហើយ​ក៏​មិន​មាន​ឡាយ​សិន​ការអនុញ្ញាតិ​ទេ ។​

​លោក​វេជ្ជបណ្ឌិត​ប្រាក់​វ៉ុន់​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​បានឲ្យដឹង​ទៀត​ថា​បើ​គ្មាន​លិខិតអនុញ្ញាត​ទេ​ខាង​មន្ទីរ​បាន​ប្រគល់​ទៅឲ្យ​អាជ្ញាធរ​ស្រុក​មានន័យ​ថា​ស្រុក​រដ្ឋបាល​ជា​អ្នកចេញ​អាជ្ញាប័ណ្ណ​ក្រោម​ការផ្ដល់​វាយតម្លៃ​បច្ចេកទេស​ពី​ការិយាល័យ​សុខាភិបាល​ប្រតិបត្តិ​ហើយ​ឥឡូវ​នេះ​ខាង​លោក​បាន​កំពង់​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង​ចុះ​ទៅ​ធ្វើការ​ពិនិត្យ​និង​ស្រាវជ្រាវ​ជាមួយ​នឹង​សមត្ថកិច្ច​ផង​ដែរ​។​

​សេចក្តីរាយការណ៍​មួយ​ផ្សេងទៀត​បានឲ្យដឹងថា​ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ​គឺ​នៅ​ថ្ងៃទី ២៣ ខែកក្កដា​នេះ​មាន​ការសម្របសម្រួល​ជាមួយ​ជនរងគ្រោះ​ដើម្បី​បញ្ចប់រឿង​ជា​ថ្នូរ​និង​ទឹកប្រាក់​ចំនួន​២០០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​។​

​តែ​ទោះជា​យ៉ាងណា​នៅ​ថ្ងៃទី ២៤ កក្កដា ២០២៣ នេះ​កម្លាំង​សមត្ថកិច្ច​នៃ​អធិការនគរបាល​ស្រុក​រលាប្អៀ​និង​កម្លាំង​ព្រហ្មទណ្ឌ​កំរិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​បាន​កំពង់​ហៅ​គូភាគី​ទាំង​ពីរ​មក​សួរនាំ​ដើម្បី​ស្រាវជ្រាវ​ធ្វើ​កំណត់ហេតុ​បញ្ជូន​សំណុំរឿង​បន្ត​តាម​នីតិវិធី​ចំពោះ​អ្នក​គ្រូពេទ្យ​ដែល​បាន​ធ្វើឲ្យ​កុមារី​រងគ្រោះ​ស្លាប់​នោះ​បាន​រត់គេចខ្លួន​បាត់​ហើយ ៕