តាកែវ​៖ ដើម​ទម្លាប​ដែល​មាន​អាយុកាល​ជាង ២០០​ឆ្នាំ ០១​ដើម ស្ថិត​ក្នុង​វត្ត​សោម ឃុំ​សោម ស្រុក​គិរីវង់ ខេត្តតាកែវ ត្រូវបាន​អ្នក​មាន​ឥទ្ធិពល​មានបំណង​គាស់​យក​ចេញ ធ្វើឲ្យ​ព្រះសង្ឃ ពុទ្ធបរិស័ទ និង​ប្រជាពលរដ្ឋ ស្នើសុំ​អន្ត​រគ​មន៍​ទៅ​អភិបាលខេត្ត​តាកែវ មេត្តា​ជួយ​ទប់ស្កាត់​ហាមឃាត់ និង​សុំ​រក្សាទុក​ជា​កេរ្តិ៍ដំណែល​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​។​

​យោង​តាម​គណនី​ហ​ហវេ​ស​ប៊​ក​ឈ្មោះ​Takeo KH នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៣ បានសរសេរថា “​សុំ​មតិ​ញាតិ​ញោម​ពុទ្ធបរិស័ទ​ម្នាក់​មួយ ដើម្បី​អភិបាល​រក្សា​នូវ (​ដើម​ទន្លាប់​) ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ នៅក្នុង​អារាម​ស​វត្ត​សោម ដើម្បី​ទុកជា​កេរដំណែល​គ្រាន់​នឹង​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​បាន​ស្គាល់ និង​សុំ​មតិ​ស្ថិតក្នុង​ក្រមសីលធម៌ សរសេរថា (​រក្សាទុក​) សាមគ្គី​ជា​ជ័យជំនះ​!”​។​

​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Kun Von បានសរសេរថា “​សូម​ជួយ​ថែរក្សា​សម្បត្តិ​រួម​ផង ព្រោះ​ជា​កេរដំណែល​ពី​ដូនតា​អាយុកាល​ដើម​ទន្លាប់​នេះ​ជិត ២០០​ឆ្នាំ​ហើយ​ហើយ​ជា​សម្បត្តិ​បេតិកភណ្ឌ​រួម​វា​មាន​ប្រយោជន៍​
​ជាច្រើន​សម្រាប់​ពុទ្ធបរិស័ទ យក​ទៅ​ធ្វើ​ថ្នាំ​ផងដែរ​ ​អារាម​ត្រូវ​មាន​ព្រៃឈើ សួនច្បារ ដើម្បី​លម្អ​វត្ត​ ​សូម​អរគុណ​ញាត​ញោម​ទុកជាមុន​”​។​

​ដោយ​គណនី​ហ្វេ​សប៊ុក​ឈ្មោះ Nhon Nab បាន​សរសេរ​បញ្ចេញមតិ​ថា “​កាល​ព្រះ​បរម​ពោធិ៍សត្វ​យោង​កំណើត​ជា​សត្វ​ទទា ព្រះអង្គ​បាន​ពោល​ពាក្យ​ទៅកាន់​ព្រានព្រៃ​ថា «​កុំ​ស្តាយ​របស់​ដែល​បាត់​ចូ​រក្សា​របស់​ដែល​មាន​» ក្នុងនាម​ជា​អតីត​ចៅអធិការ​វត្ត​សោម​មួយរូប និង​ជា​ប្រជាពលរដ្ឋ រស់​នៅក្នុង​មូលដ្ឋាន​ឃុំ​សោម ខ្ញុំ​សូម​គាំទ្រ​រក្សា​ដើម​ទន្លាប់​នេះ នៅក្នុង​វត្ត​សោម​បន្តទៀត​..​អាយុកាល​ដើម​ទន្លា​ប់ ប្រហែល ១០០​ឆ្នាំ​ជាង​ហើយ​គួ​រក្សាទុក​”​។​

​បើ​តាម​ប្រភព​ព័ត៌មាន​គួរឲ្យ​ទុកចិត្ត បាន​បង្ហើប​ឲ្យដឹងថា បុគ្គល​ដែល​ប៉ុនប៉ង​គាស់​យក​ដើម​ទម្លាប់​ក្នុង​វត្ត​សោម ឃុំ​សោម ស្រុក​គ​រី​វង់ ជា​កូន​របស់​អ្នកធំ​ម្នាក់​។​

​ជុំវិញ​មានការ​ប៉ុន​បង​គាស់​ដើម​ទម្លាប់​ក្នុង​វត្ត​សោម​នេះ នៅ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៣ នេះ msjtv មិន​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បន្ថែម ពី​លោក អ៊ូច ភា អភិបាលខេត្ត​តាកែវ បាន​ឡើយ​ដោយសារ​គ្មាន​ការឆ្លើយ​តម​៕