​ខេត្ត​ព្រះវិហារ​៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក អ៊​ន ប៊ុនលី បាន​ធ្វើ​ការចោទប្រកាន់ ជន​ដែល​ត្រូវ​ចោទ អ៊ុល សុខ​ឡា ចំនួន​ពីរ​ករណី ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៩៣ ពីបទ (​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត និង​ការប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​) និង​ជន​ត្រូវ​ចោទ ត្រូវបាន​តុលាការ​បញ្ជា​ឲ្យ​នាំ​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះវិហារ​នោះ​ហើយ នៅ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៣​។​

​យោង​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក អ៊​ន ប៊ុនលី បានបញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ អ៊ុល សុខ​ឡា ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មាន​ទីកន្លែង​កំណើត និង​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បុស្ស​លាវ ឃុំ​បុស្ស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។ ជន​ត្រូវ​ចោទ​មាន​ប្រពន្ធ និង​កូន​ពីរ​នាក់​។​

​ដីកា​បាន​បញ្ជាក់ទៀតថា ជន​នេះ​ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការត្រួតពិនិត្យ ពីបទ (​ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត និង​ការប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​) ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ភ្នំ​ដែក ឃុំ​រមណី ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​៤​កក្កដា​២០២៣ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៩៦ កថាខណ្ឌ​ទី​១ ចំណុច​ទី​២ នៃ​ច្បាប់ ស្តីពី​ព្រៃឈើ និង​មាត្រា ៧៨ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ជន​ត្រូវ​ចោទ អ៊ុល សុខ​ឡា ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន តាម​ដីកា​សម្រេច​លេខ ៤១០ ចុះ​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៣ របស់​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក អ៊​ន ប៊ុនលី ដោយ​បញ្ជា​ឲ្យ​ភ្នាក់ងា​រមាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណៈ ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ ទៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដោយ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​តាម​នីតិវិធី​នៃ​ច្បាប់​។​

​គួរបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៤​កក្កដា​២០២៣ កន្លងទៅនេះ កម្លាំង​សង្កាត់ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​រវៀង ស្ទាក់​ចាប់​រថយន្ត​ឡង់​គ្រីស័រ ១​គ្រឿង ផ្ទុក​ឈើប្រណិត​នាងនួន និង​ធ្នុង​រាប់សិប​ដុំ និង​សន្លឹក មាន​ទម្ងន់​ជាង ១​ពាន់​គីឡូក្រាម និង​បាន​ឃាត់ខ្លួន​ឈ្មួញ​ឈើ​ម្នាក់ ឈ្មោះ អ៊ុល សុខ​ឡា ហៅ ឡែន នៅលើ​ផ្លូវ​អូរ​គរ​គី ស្ថិតក្នុង​ភូមិ​ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ​។​

​នៅ​ក្នុង​ប្រតិបត្តិការ​នោះ បាន​ធ្វើឡើង​ក្រោម​ការសម្របសម្រួល​ពី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក គឹម សំឡេង បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​ពី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ លោក ទី សុ​វិន្ទ​ថាល់ រួចមក​។​

​រថយន្ត​ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នៅ​ពេល​នោះ ប្រភេទ​ឡង់​គ្រីស័រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-8538 ដឹក​ឈើប្រណិត​នាងនួន និង​ធ្នុង​មាន​រាប់​សិប​ដុំ និង​សន្លឹក​មាន​ទម្ងន់​ជាង ១​ពាន់​គីឡូក្រាម​(​ជាង​១​តោន​) និង​ឃាត់ខ្លួន​បុរស​ឈ្មួញ​ឈើ​ម្នាក់ ដែល​គេ​ស្គាល់ ឈ្មោះ អ៊ុល សុខ​ឡា ហៅ ឡែន ហើយ​នរណា​ក៏​ដឹង​ថា គឺជា​ឈ្មួញ​ឈើ​ចាស់វស្សា ប្រចាំ​នៅ​ទឹកដី​ភាគ​ឦសាន​(​ក្រចេះ​-​ស្ទឹងត្រែង​) នោះដែរ​។​

​ក្រោយ​ការបង្ក្រាប វត្ថុតាង​រថយន្ត​ឡង់​គ្រឿង​ស័រ ១​គ្រឿង ឈើប្រណិត​ទាំងពីរ​ប្រភេទ និង​បុរស​ឈ្មួញ​ឈើ អ៊ុល សុខ​ឡា ត្រូវបាន​បញ្ជូន​ទៅកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត ចាត់ការ​តាមច្បាប់​។​

​មន្ត្រី​ជំនាញ​បានបញ្ជាក់​ថា រថយន្ត​ឡង់​គ្រីស័រ ១​គ្រឿង​នេះ ពណ៌​ពិតប្រាកដ គឺ​ពណ៌​ស ត្រូវ​បាន​បិទ​ស្កុត​ក្លែង​ជា​ពណ៌​ទឹកប្រាក់ ។​ចំណែក ស្លាក​លេខ ដែល​ពាក់​ជាប់​នឹង​រថយន្ត ភ្នំពេញ 2AC-8538 គឺជា​ស្លាក​លេខ​ក្លែងក្លាយ ៕ ដោយ​ព្រះវិហារ​