កំពង់ចាម​៖ ឯកឧត្តម លី វ៉ាន់​ហុង អនុប្រធាន​ក្រុម​កា​ងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ពង្រឹង​ស្រុក​កោះសូទិន ជា​ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ខៀវ កាញារិទ្ធ ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​ស្រុក​កោះសូទិន បាន​ចុះ​បើក​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោតខ​ម្រាប់​និតិកាល​ទី​៧ ដោយ​មាន​អ្នកគាំទ្រ​ចូលរួម​រាប់ពាន់នាក់ នៅ​ថ្ងៃ​ទី​០១ ខែ​កក្ត​ដា ឆ្នាំ​២០២៣ នេះ​។

​ពិធី​បើក​យុទ្ធនាការ​ឃោសនា​រកស​សម្លេងឆ្នោត​របស់​ក្រុមការងារ​ចុះ​ពង្រឹង​ស្រុក​កោះសូទិន បាន​រៀបចំ​ជួបគ្នា នៅ​បរិវេន​វត្ត​ពោធិ៍​វង្ស ហៅ​វត្ត​ជី​និច ឃុំ​ស្នាព្រ​ធ្នោះ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ដើម្បី​ទស្សនា និង​ស្តាប់​ការផ្សាយ​បន្ត​ផ្ទាល់​នូវ​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ផ្សាយ​ចេញពី​កោះ​ពេជ្រ ដែល​មាន​ការចូលរួម​ពី​ប្រធាន​គណបក្ស​ស្រុក ,​ប្រធាន អនុប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​ស្រុក​កោះសូទិន ,​ប្រធាន អនុប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​តាម​ភូមិ​ទាំង ០៩ ,​ក្រុម​កា​ងារ​សាខា​បក្ស​ភូមិ ,​យុវជន និង​សមាជិក​សមាជិការ ប្រមាណ ជាជាង ៤​ពាន់ មធ្យោបាយ​មាន​ម៉ូតូ រថយន្ត ម៉ូតូ​រាប់រយ​គ្រឿង​។

​បន្ទាប់ពី​សមាជិក សមាជិការ​ជួបជុំគ្នា ដើម្បី​ស្តាប់​ការផ្សាយ​បន្ត​ផ្ទាល់​នូវ​ប្រសាសន៍ និង​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​អាន​ដោយ​សម្តេច​តេជោ ហ៊ុន សែន​ចប់​ក្បួន​ដង្ហែ​ឃោសនា​រក​សម្លេងឆ្នោត​បា​ន​ចេញដំណើរ​ពី​បរិវេន​វត្ត​ពោធិ៍​វង្ស ហៅ​វត្ត​ជី​និច ឆ្ពោះទៅ​តាម​គោលដៅ​ឃុំ និង​ភូមិ​រៀងៗ​ខ្លួន​។

​នា​ឱកាស​នោះ ឯកឧត្តម លី វ៉ាន់​ហុង បាន​រៀបចំ​អាហារ​សាគ្គី​ក្រោម​ម្លប់​សន្តិភាព ជាមួយ​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ឃុំ​មហាខ្ញូង សមាជិក សមាជិការ នៅ​ស្នាក់កា​រណ៍​គណបក្ស​ឃុំ​ក្រោម​ភាព​ស្និត​ស្នាល និង​មានឱជារស់​ដ៏​ឆ្ងាញ់​ពិសារ​ផងដែរ​។

​ដោយឡែក​ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន អេឡិចត្រូនិក អឹម​អេស​ជេ ជា​ប្រធាន​ក្រុមការងារ​ចុះ​ពង្រឹង​មូលដ្ឋាន​ភូមិ​អង្គ​ជ័យ​លើ ឃុំ​មហាខ្ញូង បាន​ជួបជុំ​ជា​សមាជិក​សមាជិការ​សាខា​បក្ស​ភូមិ ដើម្បី​បង្ហាញ​អំពី​គោលនយោបាយ​សំខាន់​របស់​គណបក្ស​ឱ​កាន់តែ​ច្បាស់​លាស់ ដើម្បី​បន្ត​ផ្សាព្វផ្សាយ​ជ្រួលជ្រាប​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន និង​បាន​ចែក​ជូន​នូវ​ប្រេងខ្យល់​ដល់​សមាជិក​ភូមិ​ចំនួន ៥១៣​ប្រអប់ គឺជា​ការឧប្ថម្ភ​ដោយ​ផ្ទាល់​របស់​ឯកឧត្តម លី វ៉ាន់​ហុង អនុប្រធាន​ការងារ​ចុះជួយ​ស្រុក​កោះសូទិន ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​មហាខ្ញូង​តែម្តង​។

​សូមជម្រាបថា គ​.​ជ​.​ប កំណត់​ឲ្យ​គ្រប់​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ដើម្បី​ប្រកួតប្រជែង​ឃោសនា​រក​សម្លេងឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ មាន​រយៈពេល ២១​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣ ហើយ​បិត​បញ្ចប់​ការឃោសនា នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៣ ព្រមទាំង​ត្រៀមខ្លួន​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​។

​ចំពោះ​យុទ្ធនាការ​នេះ ប្រព្រឹត្តទៅ​ក្រោម​ការឃ្លាំមើល សង្កេតការណ៍ ពី​តំណាង​គណបក្ស​នយោបាយ​នានា ជាពិសេស ការការពារ​សន្តិសុខ សារ​ធា​រណៈ ពី​សំណាក់​កងកម្លាំង​សន្តិសុខ សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​ឃោសនា​រក​សំឡេងឆ្នោត របស់​គណបក្ស ប្រព្រឹត្តទៅ​ប្រកបដោយ​ភាពរលូន​៕