សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​បុណ្យសព ឯកឧត្តម សោម ចិន្តា នៅ​វត្ត​ឧត្តម​ពោធិ៍ព្រឹក្ស ហៅ​វត្ត​ស្លែង ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ថ្ងៃ​សៅរ៍ ១១​រោច ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៤​ម

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុម​គ្រួសារ​សព ចំពោះ​មរណភាព​របស់ ឯកឧត្តម សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប កាលពី​ថ្ងៃ​សុក្រ ១០​រោច ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្នុង​ជន្មាយុ ៤៩​ឆ្នាំ ដោយ​រោគាពាធ​។

​មរណភាព​របស់​ឯកឧត្តម សោម ចិន្តា គឺជា​ការ​បាត់​បង់គួរ​ឱ្យ​សោកស្តាយ​បំផុត​នូវ​កូនប្រុស ស្វាមី ឪពុក ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​ជាទី​គោរព​ស្រលាញ់​បំផុត ហើយ​ក៏​ដូចជា​ការបាត់​បង់​នូវ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ដែល ពោរពេញ​ទៅ​ដោយ​សមត្ថភាព និង​ចំណេះដឹង​មួយរូប ដោយ​ក្នុង​មួយ​ជីវិត​របស់​ឯកឧត្តម​បាន​យក​អស់​កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និង​ពេលវេលា ដើម្បី​រួមចំណែក​បម្រើ​ជាតិ​មាតុភូមិ ជាពិសេស​ក្នុង​ការដឹកនាំ និង​សម្របសម្រួល លើ​ការងារ​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​ខេត្ត​កែប រហូត​សម្រេច​បាន​នូវ​ស្នាដៃ​ជាច្រើន​នា​ពេលកន្លងមក​។

​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ឧទ្ទិស​បួងសួង​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់ ឯកឧត្តម សោម ចិន្តា សូម​ឆាប់​បាន​ទៅ​ចាប់កំណើត និង​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕