​រតនគិរី​: ល្បែង​ឆ្នោត​ឡូតូ អេស៊ាន ត្រូវបាន​គេ​បើក លេង​គគ្រឹកគគ្រេង​ជិត​មួយ​ខែ​ហើយ នៅ​ស្រុក​អូរ​ជុំ តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ថា​:​នៅ​មិនទាន់​បាន​ដឹង នៅឡើយ​ទេ​។ ប៉ុន្ដែ​ស្ត្រី​ម្នាក់ ដែល​ឈរជើង​ប្រចាំ នៅ​ល្បែង​អេស៊ាន​នោះ​ប្រាប់ថា​: ខាង​ក្រុមហ៊ុន​ឆ្នោត​អេស៊ាន​បាន​ជួប​សមត្ថកិច្ច​មូល​ដ្ឋា​ន​រួចហើយ​។​

​ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២១​ខែ​កញ្ញា​ឆ្នាំ​២០២៤​នេះ គេ​សង្កេតឃើញ ក្រុម​អ្នក​ញៀន​ល្បែង​បាន​ជួបជុំគ្នា ចាក់​ឆ្នោត​អេស៊ាន គគ្រឹកគគ្រេង នៅ​ទីតាំង​ជាប់​សំ​យ៉ាប់​ផ្ទះ មេភូមិ​ថា​រ៉ង​ជង់ ស្ថិតនៅ​ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី​។

​នៅ​ខណ​:​ពេលនោះ ក្រុមអ្នកកាសែត បាន​ចុះ​ទៅ​ផ្ដិត​យក​ព័ត៌មាន ស្ត្រី​ម្នាក់ ដែល​ឈរជើង​ប្រចាំកា​នៅ​ទីនោះ បាន​ប្រាប់​អ្នកកាសែត​ថា​: ខាង​ក្រុមហ៊ុន​ឆ្នោត​អេស៊ាន​មុន​និង​បើក​លេង​គឺ​បាន​រត់កា​រួច​អស់ហើយ ទើប​ខ្លួន​ហាន​បើក​ដំណើរកា​មិន​ខ្លាច​អាជ្ញាធរ បែបនេះ​។

​ស្ត្រី​នោះ​បាន​បញ្ជាក់ថា​:​ឆ្នោត​អេស៊ាន​បាន​ដំណើរកា​លេងជិត​១​ខែ​មក​ហើយ ។ ប៉ុន្ដែ​មន្ត្រី​ប៉ូ​លឺ​ស​ប៉ុស្ដិ​រដ្ឋបាល​ឃុំ​អូរ​ជុំ​ឈ្មោះ​ចាន់ណា​ថា​:​មិន​ពិត​ទេ អ្នករក​សុ​ី​ចេះតែ​ថា ចំណែក​លោក​គឹម ហុង​សេង អធិការ​ស្រុក​អូរ​ជុំ នៅ​ថ្ងៃ​ទី​២១​ខែកញ្ញា​នេះ​ពុំ​អាច​សុំ​កា​ពន្យល់​កា​បើក​លេង​ឆ្នោត​អេស៊ាន​នោះ បានទេ ដោយសា​ទូរស័ព្ទ​លោក​រោរ៍​ហើយ​ពុំ​មាន​អ្នកទទួល​។ ដោយឡែក លោក​គៀង តុលា​អភិបាលស្រុក​អូរ​ជុំ បាន​បញ្ជាក់​ប្រាប់​អ្នកកាសែត តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ដោយ​ខ្លី​ថា​:​លោក​ពុំ​បានដឹង​ទេ ចាំ​ឲ្យ​ក្រុមការងារ​ចុះ​តាមដាន​។​

​មន្ត្រី​សាលា​ខេត្តរតនគិរី​ម្នាក់ បាន​ប្រាប់​អ្នកកាសែត​ឱ្យដឹងថា​:​ល្បែង​ឆ្នោត​អន​ឡាញ​ទូទាំង​ប្រទេស​ពុំមាន​ច្បាប់​អនុញ្ញាត ឲ្យ​បន្ត​បើក​ធ្វើ​អាជីវកម្ម​ទៀត​នោះ​ឡើយ​។ បើ​មាន​លេង​គឺ​ខុសច្បាប់​ហើយ ត្រូវ​ឲ្យ​ពួកគាត់​ប្រ​ញ៉ាប់​ទៅ​រត់​ច្បាប់​សារជាថ្មី ។​

​ការអនុញាត ឲ្យគេ​បើក​លេង​ឆ្នោត​ឡូតូ អេស៊ាន នៅ​ស្រុក​អូរ​ជុំនោះ ផ្ដើម​ឲ្យមាន​ការលើក​ឡើង​ដែរ​ថា​: គឺ​ជា​ទង្វើ​ធ្ផ្គើ​ន និង​បញ្ជា សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​កន្លងមក សម្ដេច បាន​ចេញ​បញ្ជា​យ៉ាង​តឹងរុឹង ឲ្យ​បិតប​ន​ល្បែង​សុីសង តាម​អន​ឡាញ​គ្រប់​ប្រភេទ​ដែល​នៅ​ទូទាំង​ប្រទេស មិន​អនុញាត​ឲ្យ​លេង​បន្ត​ទៅ​ទៀត​នោះ​ទេ ព្រោះ​ពុំ​មាន​ផល​ចំណេញ​អ្វី​នោះឡើយ គឺមាន​តែ​នាំ​ឲ្យ​ខាតបង់​ពេលវេលា​ប្រជាពលរដ្ឋ រក​សុ​ី​ទទួលទាន​ទៅវិញ និង​បង្ក​ឲ្យមាន​អសន្ដិសុខ សុ​វត្តិភាព ដល់​ភូមិ​ឃុំ​ទៀត​ផង​។​

​ការ​យក​លុយ​ទៅ​ចាក់​ឆ្នោត​ឡូ​តូ​ដើម្បី​ផ្សង​សំណាង​នោះ គឺ​ដូច​យកលុយ​ទៅ​បំផ្លាញចោល​ទទេ អីចឹង និង​បង្កើត​នៅ​ភាពក្រីក្រ ក្នុងសង្គម គ្រួសារ​និង​សង្គមជាតិ គឺ​នាំ​ឲ្យ​ពលរដ្ឋ​ធ្លាក់ខ្លួន​ក្រីក្រ សុ​ី​អត់ សុ​ី​ឃ្លា​ននិង​អាច​កើតមាន​ចោរកម្ម លួច ឆក់ ប្លន់ គោ ក្របី ដែល​ជា​ទ្រព្យសម្បត្តិ ប្រជាកសិករ ហើយ​មុន​និង​ក្រោយ បន្ទុក​ក្រីក្រ​នោះ​និង​ធ្លាក់​ដល់​រាជរដ្ឋាភិបាល​ទាំងស្រុង ជា​អ្នក​ទទួលដោះស្រាយ​??

​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ស្រុក​ប្រជុំ បាន​សំណូមពរ​ទៅ​អាជ្ញាធរ​ខេត្ត​និង​មន្ត្រី​ពាក់ព័ន្ធ មេត្តា​មាន​វិធានការ​ផ្លូវច្បាប់​ទប់ស្កាត់​បន​ល្បែង​ខុសច្បាប់​មួយ​នេះ​ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​បញ្ជា​ស​គ្រោះភ័យ​នៅ​ថ្ងៃមុខ​៕