លោក ព្រឿង ប្រសិទ្ធ មានតួរនាទីជាប្រធានមន្ទីពាណិជ្ជកម្មខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋនៅក្ន្ងភូមិអូរព្រាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចោទប្រកាន់ថា រំលោភយកដីចំណីអូរ១ខ្សែរ ឈ្មោះ អូរកាប់ចេះ ស្ថិតក្នុងភូមិអូរព្រាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយបិតរបងស្រះផ្លូវមិនឲនណាម្នាក់ឆ្លងកាត៎បានឡើយ ថែមទាំងបានដាំដំណាំធំៗតាមបណ្តោយអូរទៀតផង ដោយមានប្រវែងប្រហែល2500ម៉ែត្រ ។
លោកពូ ផេង បៀ និងលោកអ៊ុំ ម៉ៅ ហ៊ុល ជាប្រជាពលរដ្ឋនៅក្នុងភូមិអូព្រាល បានលើកឡើងស្រដៀងគ្នាថា ឈ្មោះ ព្រឿង ប្រសិទ្ធ មិនត្រូវយកដីចំណីអូរធ្វើជាកម្មសិទ្ធផ្តាច់មុខបានទេ គឺត្រូវទុកជាសម្បត្តិសាធារណៈដូចពីមុនវិញ
ក្នុងករណីលោក ព្រឿង ប្រសិទ្ធ រំលោភយកដីចំណីអូធ្វើជាកម្មសិទ្ធផ្តាច់មុខមិនអោយប្រជាពលរដ្ឋឆ្លងកាត់ លោក ស្មោន ធឿត មេភូមិអូរព្រាល បានលើកឡើងដោយមានខ្លឹមសារទាំងស្រុង
ជុំវិញការតវ៉ាពីប្រជាពលរដ្ឋ ក្នុងភូមិអូរព្រាលខាងលើ នេះ អង្គភាពព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោក ព្រឿង ប្រសិទ្ធ ប្រធានមន្ទីពាណិជ្ជកម្មខេត្តឧត្តរមានជ័យបានទេ ព្រោះទូរស័ព្ទចូលលោកថា ស្តាប់មិនច្បាស់
ដោយឡែកលោក យឹន កួន ប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបកស្រាយសារជាអក្សារតាមប្រព័ន្ទតេលេក្រាមរបស់លោលថា ដីចំណីអូរចេញពីមាត់អូរប្រវែង១០មែត្រ គឺជាដីសាធារណៈរបស់រដ្ឋ គ្មានបុគ្គលណាអាចរំលោភធ្វើជាកម្មសិទ្ធបានទេ ។
ទាក់ទងនិងករណីបិទផ្លូវចំណីអូរធ្វើជាកម្មសិទ្ធខាងលើ ប្រជាពលរដ្ឋកំពុងរងចាំមើលថា តើអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម មាន ច័ន្ទយ៉ាដា អាចទប់ស្កាត់និងដកហូតដីចំណីអូរប្រវែង2500ម៉ែត្រពីលោក ព្រឿង ប្រសិទ្ធ ប្រធានមន្ទីពាណិជ្ជកម្មខេត្តឧត្តរមានជ័យ មកធ្វើជាកម្មសិទ្ធសាធារណៈរបស់រដ្ឋវិញបានដែរឬទេ ។
អង្គភាពយើងខ្ញុំរងចាំបកស្រាយូនរាល់ម៉ោងធ្វើការ ។ដោយ ទួន សំឡី