​តាកែវ ៖ ប្រភព​មួយ​បានអោយដឹងថា មាន​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយ​សម្រាល​បាន​កូនប្រុស​ម្នាក់​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ព្រៃកប្បាស កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ ។ តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានអោយដឹងថា នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ ប្តី​ស្ត្រី​រងគ្រោះ​ខាងលើ ឈ្មោះ​ភន ភាន់ ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ​សំរោង ឃុំ​ពោធិ៍​រំ​ចាក ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​មក​ដាក់​ពាក្យបណ្តឹង​ដោយ​បាន​រៀបរាប់​ថា នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ៣​ទៀប​ភ្លឺ ប្រពន្ធ​របស់​គាត់​ឈ្មោះ ប៊ុន វិន អាយុ​២៩​ឆ្នាំ បាន​ឈឺពោះ​សម្រាល កូន ពេលនោះ គាត់​បាន​យកប្រពន្ធ មក​សម្រាលកូន នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រៃកប្បាស ដល់​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ប្រពន្ធ​របស់​គាត់​សម្រាល​បាន កូនប្រុស​ម្នាក់ បង្កើត​ដោយ​អ្នក​គ្រូពេទ្យ​ពីរ​នាក់ (​មិន​ស្គាល់​ឈ្មោះ​) ក្រោយ​ពេល​សម្រាលកូន​រួច​ប្រពន្ធ​របស់​គាត់​បាន​ធ្លាក់ឈាម​ខុស​ប្រក្រតី ចំណែក​កូន​របស់​គាត់​សន្លប់​មិនដឹង​ខ្លួន ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​មិន​បាន​បញ្ជូន​ប្រពន្ធ​និង​កូន​របស់​គាត់​ទៅ​ណា​ទេ​ដោយ​ប្រាប់ថា នៅ​ចាំ​មើល​អា​ការៈសិន ដល់​ម៉ោង​ប្រហែល​ដប់​មួយ​ថ្ងៃ​ត្រង់ ប្រពន្ធ​របស់​គាត់​មាន​សភាព​ខ្សោយ​ទៅៗ រួច​បាន​សន្លប់​លេង​ដឹងខ្លួន បន្ទាប់​មក​ក្រុម​គ្រូពេទ្យ​ក៏​បាន​បញ្ជូន​ប្រពន្ធ​របស់​គាត់ ទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​(​ពេទ្យ​ជប៉ុន​) ពេល​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​បាន ប្រាប់ថា​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់បាត់​ទៅ​ហើយ ។​

​ក្រោយពី​ទទួលបាន​បណ្ដឹង ដោយ​មាន​ការចង្អុល បង្ហាញ ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល ខេត្តតាកែវ និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី​សំណាក់ ឯកឧត្តម​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តតាកែវ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស បាន​ស្រាវជ្រាវ ឃើញ​ថា​សាកសព​ពិតជា​បាន​ស្លាប់​ដោយ សារ​សម្រាក​កូន បង្កើត​ដោយ​អ្នក​គ្រូពេទ្យ​ពីរ​នាក់ ទី​១.​អ្នក​គ្រូពេទ្យ ហេង ស៊ីណា អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា​ស្រុក​ព្រៃកប្បាស ,​ទី​២.​អ្នក​គ្រូពេទ្យ តែម ដា​នី អាយុ​៣៥​ឆ្នាំ រស់ នៅ​ភូមិ​ព្រៃ​ព្រំ ឃុំ​ព្រៃ​កប្បាស ស្រុក​ព្រៃកប្បាស ។

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​សាកសព​ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​