កំពត ៖ ប្រភព​មួយ​បានឲ្យដឹងថា មន្ត្រី​ជំនា ញ​ពាក់ព័ន្ធ​នៅ​ស្រុក​កំពង់ ត្រាច​កំពុងតែ​មាន​ការឃុបឃិ ត​គ្នា​ជាមួយ ជនខិលខូច​ចាក់​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក មួយ​កន្លែង​ស្ថិត នៅ​ភូមិ​ស្លាប​តា​ល្អោន ឃុំ​ស្វាយ ទង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត កំពត​។​

​ប្រភព​បាន​បន្តទៀតថា នៅ​ស្រុក​កំពង់ ត្រាច​យើង​នេះ ជា​ប្រពៃណី​ទៅហើយ ខាង​ចាក់ដី​រំលោភ​យក​ព្រៃ​លិ ច​ទឹក​ហើ យ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ ធ្វើ​ជា​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​នាំគ្នា​និយាយថា សកម្មភាព​ចាក់​ដី​លុប​ព្រៃ​លិច​ទឹក​នេះ​ភាគច្រើន​គឺ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ព្រោះ​ថ្ងៃ​ដែល​មន្ត្រីរាជការ ឈប់សម្រាក​ពីរ​ការងារ ហើយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ គាត់​ក៏​យក​លេស ថ្ងៃ​ឈប់សម្រាក​លើក​ទៅ​ថ្ងៃ ធ្វើការ ទើប​ពួក​ចុះ​មក​មើល​ទីតាំង​កន្លែង​ចាក់ដី​នោះ ។​

​អភិបាល​ស្រុក​កំពង់ត្រាច លោក​អូន​ខន បាន​ប្រាប់​អ្នក​យក​ព្រមាន​តាម​ទូរ​សព្ទ​ថា ដី​គេ​មាន​ប្លង់​និង​មាន ច្បាប់ បើ​អ្នកព័ត៌មា ន​ចង់ដឹង​រឿង​ច្បាស់ សូម​អញ្ជើញ មក​សាលា ស្រុក​។​

​ប្រភព​បាន​លើកឡើង​ថា លោក​អភិ បាល​ស្រុក​និយាយថា ដី​មាន​ប្លង់​និង​មានច្បាប់ ហេតុម្ដេច​ពេល​អ្នកសារព័ត៌មាន​ចុះ​ទៅ​ផ្ដិត​យក​រូបថត ស្រាប់តែ​ក្រុម​គ្រឿងចក្រ​នាំគ្នា​បើក​រត់​បាត់​ស្រមោល​អស់​រ​លីង​។​

​អភិបាលស្រុក​កំពង់​ត្រាយ​លោក​អូន​ខន បាន​បញ្ជាក់​ប្រាប់​អ្នក​សារ ព័ត៌មាន​ថា លោក​កំពុងតែ​ជាប់​ប្រជុំ​នៅ​មន្ទីរ​បក្ស​ខេត្ត នៅ​ថ្ងៃ​ចន្ទ​នេះ​ខ្ញុំ​នឹង​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ មើល​។​

​ទោះបីជា​មាន​ការបកស្រាយ​យ៉ាង​ក្បោះ ក្បាយ ពី​សំណាក់​លោក​អ​ភិ បាល​ស្រុក​យ៉ាងណាក៏ដោយ មហា ជន​នៅតែមាន ការរិះគន់​ទៅលើ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ថា បើ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ មិន​បើកដៃ​ឲ្យ​ទេនោះ ក្រុម​ជនខិលខូច ក៏​មិន​ហ៊ាន​ធ្វើ​ព្យុះ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​នោះទេ​។​