ដើម្បី​ជា​ការ​តបស្នង​សងគុណ​ទឹកដី​កំណើត ក៏ដូចជា​តម្លៃ​នៃ​សុខសន្តិភាព រាល់​អ្នក​មាន​តួនាទី​ទាំងអស់​នៅ​តាម​មូលដ្ឋាន​ទាំងអស់​ត្រូវ​ធ្វើការ​បំរើ​ជាតិ​ឱ្យបាន​រុងរឿង ប្រជាជន​របស់​ខ្លួន​ឱ្យមាន​ជីវភាព​សមរម្យ ផ្តល់​នូវ​សេចក្តីស្រឡាញ់ ការចែករំលែក​ទុក្ខលំបាក​ពី​គ្នា​ទៅវិញទៅមក ពិសេស​ផ្តល់​ភាពកក់ក្តៅ​ចំពោះ​ការផ្តល់​សេវា​ផ្សេងៗ​ជូន​ពួកគាត់​។​

​ថ្លែង​ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា ក្រុង​កំពត និង​ក្រុង​បូកគោ ក្នុងឱកាស​នៃ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ នៅ​រសៀល​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត​បា​ន​លើកឡើងថា ការ​ដែល​ទទួល​បាន​ឋានៈ​តួនាទី​ជា ប្រធាន​ក្រុមប្រឹក្សា​ក្រុង សមាជិក សមាជិកា ក្រុមប្រឹក្សា​ក្រុង គឺ​កើតឡើង​ដោយ​ការពេញចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​បាន​បោះឆ្នោត​ជូន​បេក្ខភាព​ទាំងអស់​ក្នុង​គោលបំណង​ដើម្បី​ឱ្យ​ទទួលបាន​ការបំរើ ក៏​ដូចជា​យកចិត្តទុកដាក់​ជួយ​ពួកគាត់​រាល់ពេល​ដែល​ជួប​ការលំបាក​។ ឯកឧត្តម​អភិបាលខេត្ត​បាន​បន្ថែមថា យើងទាំងអស់គ្នា​កម្រ​នឹង​មាន​ឱកាស​នេះ​ណាស់ ដែល​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ ដែល​នាំយក​មក​ដោយ​សម្តេច​តេជោ ហ៊ុន សែន ដោយ​លំបាក​ដោយ​ជីវិត ដូច្នេះ​យើង​ទទួលបាន​ឱកាស​នេះហើយ យើង​ត្រូវ​ខិតខំ​សាង​អំពើ​ល្អ​ឱ្យបាន​ច្រើន​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្រោយពី​យើង​ទទួលបាន​តួនាទី ឋានៈ ដែល​ផ្តល់​ដោយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យើង​ហើយ គឺ​យើង​ត្រូវតែ​ខិតខំ​ធ្វើ​អំពើ​ល្អ ត្រូវ​ធ្វើការ​បំរើ​ជាតិ​ឱ្យ​បាន​រុងរឿង ប្រជាជន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យមាន​ជីវភាព​សមរម្យ ផ្តល់​នូវ​សេចក្តីស្រឡាញ់ ការចែករំលែក​ទុក្ខលំបាក​ពី​គ្នា​ទៅវិញទៅមក ពិសេស​ផ្តល់​ភាពកក់ក្តៅ​ចំពោះ​ការផ្តល់​សេវា​ផ្សេងៗ​ជូន​ពួកគាត់ អំពើ​ទាំងនេះហើយ​គឺជា​ការ​តបស្នង​សងគុណ​ទឹកដី​កំណើត ក៏ដូចជា​តម្លៃ​នៃ​សុខសន្តិភាព​។​

​យោងតាម​ប្រសាសន៍​របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បានឱ្យដឹងថា នៅក្នុង​ឱកាស​នៃ​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ឯកឧត្តម​នឹង​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​ទាំង​៩ និង​ទាំង ៩៣​ឃុំ​-​សង្កាត់ ក្នុង​ខេត្ត​កំពត ដើម្បី​ចែករំលែក​នូវ​ធនធាន​មួយចំនួន ក៏ដូចជា​ចែករំលែក​នូវ​ក្តីស្រឡាញ់​ចំពោះ​ក្រុមប្រឹក្សា​ទាំងអស់ ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​ចាស់​ព្រឹទ្ធាចារ្យ​ដែល​មាន​គុណបំណាច​ក្នុង​ការបំរើ​ជាតិ និង​ប្រជាជន​៕​