​កែប​៖ អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ បានដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ​ចុះ​វាយកម្ទេច និង​រុះរបង​ដែល​សាង​រំលោភ​យក​ដី​ចំណី​ឆ្នេរសមុទ្រ​អង្កោល ខណៈ​អ្នកមើលការខុសត្រូវ​ឲ្យ​អ្នក​មាន​ឥទ្ធិពល​រំលោភ​ឆ្នេរសមុទ្រ​របស់​រដ្ឋ​នោះ​ព្យាយាម​ស្នើរ​សុំ​ពន្យា​ពេល​ក្នុង​ការរុះរើ​។​

​ក្រោយពី​បែកធ្លាយ​សកម្មភាព​មិន​ប្រក្រតី នៃ​សាងសង់​របង​ថ្ម​រឹងមាំ​រំលោភ​ចូល​ដី​ចំណី​ឆ្នេរសមុទ្រ​អង្កោល ពី​សំណាក់​អ្នកមាន​លុយ មាន​ឥទ្ធិពល និង​មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ខិល​ខួច​មួយចំនួន​នោះ នៅ​ថ្ងៃ​ទី​១៤ ខែ​កញា ឆ្នាំ​២០២៣ នេះ លោក ឆាង ឆាយ អភិបាលស្រុក​ដំណាក់​ចង្អើរ និង​មន្ត្រី​ជំនាញ​បាន​បញ្ជាក់ថា «​ដោយសារ​មាន​ប្រជាពលរដ្ឋ​បាន​ធ្វើ​សាងសង់​សំណង​របង​ថ្ម​រឹងមាំ​ចូល​ដី​ចំណីរ​ឆ្នេសមុទ្រ​អង្កោល​នោះ​បាន​សំណូមពរ​សុំ​ពន្យា​ពេល​ក្នុង​ការរុះ​»​។​

​ចំពោះ​ការរុះរើ​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ម្ចាស់​សំណង បាន​សាងសង់ របង​ថ្ម​ដ៍​រឹងមាំ​ចូល​ដី​ចំណីរ ឆ្នេរ​អង្កោល​នេះ​ត្រូវ​រុះរើ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។​

​នេះ​បើ​តាម​ការបញ្ជាក់ របស់លោក ឆាង ឆៃ អភិបាលស្រុក​ដំណាក់ ចង្អើរ​។​

​លោក ឆាង ឆៃ អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​ប្រាប់​ឱ្យដឹង​ទៀត​ថា «​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ស្របពេល​ដែល​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ព័ត៌មាន ករណី​ធ្វើ​របង​រំលោភ​ចូល​យក​ដី​ដី​ចំណីរ ឆ្នេរសមុទ្រ​អង្កោល នៅ​ភូមិ​អង្កោល ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​នោះ លោក​បាន​ដឹកនាំ​មន្ត្រី​  និង​មន្ទីរ​ជំនាញ​ចុះ​ទៅ​ដល់​ទីតាំង និង​វាស់វែង​កំណត់​ឱ្យ​ច្បាស់លាស់ និងត្រូ​រុះរើ​សំណង់ ដែល​សាងសង់​ចូល​ដី​ចំណី​ឆ្នេរសមុទ្រ​»​។​

​លោក ឆាង ឆៃ ចៅ​អភិបាល​ដំ​ណា ក់ ចង្អើរ បាន​ទទួលស្គាល់ថា «​សំ ណង់​របង ល្មើស​ច្បាប់​ពិត​ជា​រំលោភ​ចូល​ឆ្នេរ សមុទ្រ​អង្កោល ប្រមាណ​ជាង ១២​ម៉ែត្រ ប្រាកដ​មែន​ហើយ​អាជ្ញាធរ​បាន​ឱ្យ​ម្ចាស់​សំណង់​ដែល​ធ្វើ​របង​រំលោភ​ចូល ដី​ចំណីរ​ឆ្នេរ​នេះ ត្រូវ​រុះរើ​ចេញ​ជាបន្ទាន់ ប៉ុន្តែ​ម្ចាស់​ចំណង់ បាន​សំណូមពរ សុំ​ពន្យា​ពេល ការរុះរើ​នេះ​សិន​ហើយ និង​រុះរើ​ចេញ​នាពេលខាងមុខ និង​បាន​សុំ​ឲ្យ​អាជ្ញាធរ រក្សា​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​គាត់​»​។​

«​ចំពោះ​ម្ចាស់​សំណង់​ដែល​អ្នកមាន​លុយ រំលោភ​ច្បាប់​សាងសង់ របង​យក​ដី​ចំណី​ឆ្នេរ​អង្កោល គឺ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ តម្រូវ​នឹង​ឱ្យ​រុះរើ​សំណង់​ដែល​បាន ធ្វើ​របង​ទាំងនេះ​ចេញ​វិញ ដោយ​មិន​ទាមទា​សំណង ឬ​ថ្លៃ​រុះរើ​អ្វី​ពីរ​អាជ្ញាធរ​នោះ​ឡើយ​។

​ការរុះរើ​នេះ ដើម្បី​កុំឲ្យ​មាន​ការរិះគន់​បន្តទៀត​» លោក ឆាង ឆៃ អភិបាល ស្រុក​ដំណាក់​ចង្អើរ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​។​

​សូមជម្រាបថា បុរស​ឈ្មោះ លីម ហ៊័​ត ជា​មេការ​មើល​ការ ខុស​ត្រូវ​ក្នុង​ការសាងសង់​របង​រំលោភ​ចូល​ឆ្នេរ​អង្កោល​  ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់ ចង្អើរ បាន​ទទួលស្គាល់ថា «​ខ្លួន​ពិតជា​បាន​សាងសង់ របង​រំលោភ​ចូល​ដី​ចំណី ឆ្នេរសមុទ្រ​អង្កោល​បន្តិចបន្តួច​មែន ដើម្បី​តម្រង់​កន្ទុយ​ដី និង​ការពារ​កុំឲ្យ​ទឹករល​កវាយ​បាក់​ច្រាំង​ដីនា​រដូវ​ស្សា​»៕​