កែប ៖ របង​ថ្ម​រំលោភ​យក​ដី​ចំណី​មាត់សមុទ្រ​មួយកន្លែង​បាន​និង​កំពុង​តែ​សង់​យ៉ាង​ទន្ទ្រាន ស្ថិតនៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។​

​ប្រភព​ពី​មន្ត្រីរាជការ​មួយចំនួន​នៅ​ខេត្ត​កែប បាន​អត់​ដឹងថា នៅ​ស្រុក​ដំណាក់ ចង្អើរ​ជា​ប្រពៃណី​យូ​ហើយ ការរៀប​របង​រំលោភ​យក​ដី​ចំណី​មាត់សមុទ្រ នេះ​ជា​ប្រពៃណី ។ ប្រភព​បាន​បន្តទៀតថា ការរៀប​របង​ថ្ម​នៅ​ជាប់​មាត់​សមុទ្រ​នេះ បើ​ពុំ​មាន​ការបើក ភ្លើង​ខៀវ​ពី​សំណាក់​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ ម្ចាស់​សំណង់​មិន​អាច​ទេ​។

​ប្រជាពលរដ្ឋ​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ខ្សឹប​ប្រាប់​អង្គភាព សារព័ត៌មាន​យើង​ឲ្យដឹងថា នៅ​តំបន់​ឆ្នេរសមុទ្រ ឬ​មាត់​ស មុទ្រ នៅ​តំបន់​ភូមិ​បង្កោល ឃុំ​អង្ករ​នេះ ភាគច្រើន​សុទ្ធតែ​អ្នកមាន​លុយ មាន​អំ ណា​ច និង​មាន​ខ្នងបង្អែក​នៅ​ពីក្រោយ​ខ្នង បាន​ធ្វើ​ដោយ​រលូន បើ​ប្រជាពលរដ្ឋ​តូចតាច ហ៊ាន​ធ្វើ​ដូច​ពួក​អស់ទាំងនោះ អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​។​និង​ដាក់​លិខិត​ហាវ​ទៅ​កន្លែង​ធ្វើការ ដើម្បី​សួរនាំ​និង​ធ្វើ​កិច្ចសន្យា ឲ្យ​បញ្ឈប់​ជា​បន្ទាន់ ដោយ ឡែក​អ្នក​មាន​បុណ្យ​ស័ក្តិ និង​មាន​អំណាច​មាន​លុយកាក់ អាជ្ញាធរ​និង​មន្ត្រី​ជំនាញ កំពុងតែ​សម្ងំ​ដេក​លក់​ធ្វើ​ជា​មិនដឹងមិនឮ បើ​អ្នកសារព័ត៌មាន​សួរនាំ​ឬ​សម្ភាសន៍ នាំគ្នា​ឆ្លើយ​ដោះសារ​យក​រួច​តែ​ខ្លួន​។​

​អភិបាលស្រុក​ដំណាក់​ចង្អើរ លោក ឆាង ឆៃ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​យើង​ឲ្យដឹងថា បញ្ហា​រៀបរ​បង​នៅជាប់​មាត់សមុទ្រ​ឆ្នេរ​អង្កោល​នេះ លោក​បាន​ដឹង​ហើយ លោក​បាន​បញ្ជា​ឲ្យ​ឃាត់​មិនឲ្យ​ធ្វើ​សកម្មភាព​បន្ត​ទៀត​ទេ​។​

​ការលើកឡើង​របស់​លោក​អភិបាលស្រុក ហាក់បីដូច​ជា​មិន​មាន​ប្រសិទ្ធភាព​សោះ ឥឡូវនេះ​ជាង​កំពុងតែ​ធ្វើ​បន្ត ហើយ​អាជ្ញា ធរ​មិន​ហ៊ាន​ចុះ​មក​ជិត​សោះ ។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រជាពលរដ្ឋ​និង​មហាជន​មួយចំនួន នៅតែ​នាំគ្នា​និយាយ​រិះគន់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ថា ហាក់បីដូច​ជា​ពុំ​សូរ​យកចិត្តទុកដាក់​បញ្ហា​ខាងលើ​នេះ ៕​