ទទួល​បាន​របប​អាហារ​ល្អ​ចំពោះ​សុខភាព ពេល​កំពុង​មាន​ផ្ទៃពោះ​ ផ្ដល់​ប្រ​យោជន៍​ដល់​ទាំង​ម៉ាក់ៗ និង​កូន​នៅ​ក្នុង​ផ្ទៃ ដោយ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​សម្រាប់​ការលូតលាស់ ​និង​ជួយ​ម៉ាក់ៗ​ឡើង​ទម្ងន់​ត្រឹម​ត្រូវ។

ផ្លែ​ឈើ​ជួយ​ឲ្យ​រាង​កាយ​ទទួល​បាន​វីតាមីន និង​រ៉ែ​ផ្សេងៗ ហើយ​ផ្លែ​ស្រកា​នាគ​នឹង​ផ្ដល់​ប្រ​យោជន៍​ទាំងនេះ​ដល់​ម៉ាក់ៗ ​និង​កូន​​។ ផ្លែ​ស្រកា​នាគ ជា​ប្រភព​នៃ​វីតាមីន C កាបូអ៊ីដ្រាត កាក​សរសៃ និង​ខ្លាញ់ ដែល​អ្វី​ទាំង​នេះ​សុទ្ធ​តែ​ល្អ​ចំពោះ​អ្នក​មាន​ផ្ទៃពោះ។

១. វីតាមីន​C

អំឡុង​ពេល​ពពោះ ការ​ទទួល​បាន​វីតាមីន C​គ្រប់​គ្រាន់​គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​ដល់​អញ្ចាញ ធ្មេញ និង​ការ​លូត​លាស់​ឆ្អឹង​របស់​កូន​ក្នុង​ផ្ទៃ។ តាម​ការណែនាំ​ស្រ្តី​មាន​ផ្ទៃ​ពោះ​គួរ​ទទួល​បាន​វីតាមីន​C ​៧០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ហើយ​ផ្លែ​ស្រកា​នាគ​ទម្ងន់​​១០០​ក្រាម​អាច​មាន​វីតាមីន C ពី​បួន​ ទៅ​២៥​មិល្លីក្រាម​។

២. ប្រភព​កាបូអ៊ី​ដ្រាត​

ផ្លែ​ស្រកានាគជា​ប្រភព​កាបូអ៊ីដ្រាត​ធម្មជាតិ​ ដោយ​នៅ​ក្នុង​ផ្លែ​ស្រកានាគ​១០០​ក្រាម មាន​កាបូអ៊ីដ្រាត​ពី​ប្រាំបួន ទៅ​១៤​ក្រាម។ តាម​ការ​ណែ​នាំ ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ស្រីៗ​ត្រូវញ៉ាំ​កាបូអ៊ីដ្រាត​តិច​បំផុត​១៣៥​ក្រាម​ក្នុង​មួយ​ថ្ងៃ។ កាបូអ៊ីដ្រាត​ជា​ប្រភព​ចម្បង​មួយ​នៃ​ថាមពល និង​ការ​លូត​លាស​របស់​កូ​ន​ក្នុង​ផ្ទៃ។

៣. ខ្លាញ់​ល្អ​

ខ្លាញ់​ល្អ មិន​ត្រឹម​តែ​ជា​ប្រភព​នៃ​ថាមពល​​សម្រាប់​ស្រ្តី​ពពោះ​ និង​កូន​ក្នុង​ផ្ទៃ​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ដល់​ការ​លូត​លាស់​ខួរ​ក្បាល​កូន​ផង​ដែរ​។ ញ៉ាំ​ផ្លែ​ស្រកានាគ​ប្រហែល​១០០​ក្រាម អាច​បាន​ខ្លាញ់​ល្អ​ប្រហែល​០,១​ទៅ​០,៩​ក្រាម ដែល​ភាគ​ច្រើ​ន​ជា​ខ្លាញ់​មិ​ន​ឆ្អែត​។ ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ​ក៏​ជួយ​ឲ្យ​ម៉ាក់ៗ​​ឡើង​ទម្ងន់​ពេល​ពពោះ​បាន​ត្រឹម​ត្រូវ​ផង​ដែរ​។

៤. កាក​សរសៃ

​អាហារ​សម្បូរ​ជាតិ​សរសៃ​​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត និង​ជួយ​គ្រប់​គ្រង​ដល់​ដំណើរ​ការ​ពោះ​វៀន។ អំឡុង​ពេល​មាន​ផ្ទៃពោះ ស្រីៗ​យើង​អាច​មាន​បញ្ហា​ទល់លាមក​ ហើយ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​បាន​គ្រប់គ្រាន់​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន។ តាម​ការ​ណែ​នាំ​ស្រ្តី​មាន​ផ្ទៃ​ពោះ​គួរ​ញ៉ាំ​កាក​សរសៃ Fiber ​ឲ្យ​បាន ២៨​ក្រាមក្នុង​មួយ​ថ្ងៃ​ ហើយ​ការ​ញ៉ាំ​ផ្លែ​ស្រកានាគ​១០០​ក្រាម អាច​មាន​កាក​សរសៃ​ប្រហែល​០,៣​ទៅ​០,៩​ក្រាម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet