(​ខេត្ត​កែប​)៖ ប្រជា​ពល​ដ្ឋ​ប្រមាណ​ជាង​៧០០​គ្រួសារ​មក​ពី ១១​ភូមិ នៃ​ឃុំ​ពងទឹក និង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើ ខេត្ត​កែប បាន​ទទួល​ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ចំនួន​៥​មុខ​ពី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​យក​ទៅ​ដាំ​ដុះ​សម្រាប់​ផ្គប់ផ្គង់​គ្រួសារ និង​ចូល​រួមចំណែក​ពង្រឹង​សុវត្ថិភាព​ស្បៀង​តាម​គ្រួសារ​។​

​ពិធី​ចែក​ពូជ​ដំណាំ​នេះ ធ្វើឡើង​នៅ​២​ទីតាំង​ផ្សេងគ្នា នៃ​ស្រុក​ដំណាក់​ចង្អើរ ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​ឯកឧត្តម​បណ្ឌិត វង់ សណ្តា​ប់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ និង​ជា​ប្រធាន​លេធិការដ្ឋាន​នៃ​គណៈកម្មាធិការ​គ្រប់​គ្រង​ប្រព័ន្ធ​ស្បៀង​បម្រុង​កម្ពុជា​  រួម​ជាមួយ​ប្រតិភូ​អមដំណើរ​ដទៃទៀត នា​ព្រឹក​ថ្ងៃទី ៨ ខែ​កញ្ញា ២០២៣​។​

​ថ្លែង​នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​ថ្លែងថា ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់ របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែក​ពូជ​បន្លែ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ ចំនួន​៥​មុខ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដើម្បី​ជំរុញ​ដល់​ការដាំដុះ​លក្ខណៈ​គ្រួសារ និង​ការចូលរួម​ចំណែក​ពង្រឹង​សុវត្ថិភាព​ស្បៀង​តាម​គ្រួសារ​ក្នុង​សហគមន៍​ផងដែរ​។​

​ឯកឧត្តម​រំពឹង​ខ្ពស់​ថា ក្រោយពី​ទទួលបាន​នូវ​ពូជ​ដំណាំ​ទាំងនេះ ប្រជា​ពលរដ្ឋ​នឹង​យក​ទៅ​ដាំ​ដុះ​លើ​ផ្ទៃ​ដី​រៀងៗ​ខ្លួន ហើយ​ចន្លោះ​២​ខែ ទៅ ៣​ខែ​ខាងមុខ​ទៀត ពលរដ្ឋ​នឹង​ទទួលបាន ផ្លែផ្លា ពី​គ្រាប់ពូជ​ទាំងនេះ ដើម្បី​ទទួល​ទាន​ផង និង​លក់​តាម​បណ្តា​ផ្សារ​ក្នុង​មូលដ្ឋាន​ខេត្ត​កែប​នេះ​ផង​។​

​សូម​បញ្ជាក់​ជូន​ថា ប​ច្ច​ប្បន្ន​ខេត្ត​កែប​មាន ផ្សារ​ចុង​សប្តាហ៍​មួយ កំពុង​លក់​ផលដំណាំ និង​ភោគផល​ធម្មជាតិ​ចម្រុះ​ជាច្រើន​មុខ ដែល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រមូល​ផល​បាន ដោយ​ផ្សារ​នេះ​បើក​លក់​រៀង​រាល់​សប្តាហ៍​(​សៅរ៍​-​អាទិត្យ​) ចាប់ពី​ម៉ោង​៧​ព្រឹក​តទៅ ហើយ​ទទួលបាន​ការគាំទ្រ​ពី​ពលរដ្ឋ​ក្នុង​តំបន់​ផងដែរ​៕